**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ប្រមុខការពារជាតិ​ចិន​ ចោទ​ការ​គាំទ្ររបស់អាមេរិកលើតៃវ៉ាន់​ និង​ហ្វីលីពីន បង្កជាបញ្ហាសម្រាប់សន្តិភាពក្នុងតំបន់

សិង្ហបុរី៖ រដ្ឋមន្ត្រីការពារជាតិរបស់មហាយក្សចិន លោក ដុង ជុន កាលពីថ្ងៃទី២ ខែមិថុនា បានទទួលស្គាល់ពីសារសំខាន់នៃទំនាក់ទំនងយោធា និងយោធា ដែលទើបនឹងបន្តឡើងវិញជាមួយសហរដ្ឋអាម៉េរិក ស្របពេលដែលលោកចោទប្រកាន់រដ្ឋធានីវ៉ាស៊ីនតោន ថាបានបង្កបញ្ហាជាមួយនឹងការគាំទ្ររបស់ខ្លួនសម្រាប់កោះតៃវ៉ាន់ និងហ្វីលីពីន ធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក ដុង បានប្រាប់វេទិកាការពារជាតិ Shangri-La នៅប្រទេសសិង្ហបុរី តាមរយៈអ្នកបកប្រែថា៖«យើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ នាំយកជម្លោះភូមិសាស្ត្រនយោបាយ ឬសង្រ្គាមណាមួយ មិនថាក្ដៅ ឬត្រជាក់ មកក្នុងតំបន់របស់យើងនោះទេ»។ លោក​បាន​បន្ថែម​ថា​៖«​យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណា​មួយ ឬ​កម្លាំង​ណាមួយ ​បង្កើត​ជម្លោះ​ និង​ភាព​ចលាចល​ក្នុង​តំបន់​របស់​យើង​ឡើយ​»​។ បន្ថែមពីនោះ លោក ដុង បានទទូចថា៖«វប្បធម៌យុទ្ធសាស្ត្ររបស់ប្រទេសចិន​ ត្រូវបានបោះយុថ្កានៅក្នុងសេចក្តីស្រឡាញ់សកល និងមិនឈ្លានពាន»។ លោក ដុង បានចោទប្រកាន់ហ្វីលីពីនថា មានចេតនាបង្ករឿង ដោយបានចូលដៃនឹងមហាអំណាចខាងក្រៅ។
លោកលើកឡើងថា៖«ប្រទេសចិនបានទទួលស្គាល់ការអត់ធ្មត់យ៉ាងខ្លាំង ចំពោះមុខការរំលោភបំពាន និងការបង្កហេតុបែបនេះ។ ​ប៉ុន្តែ​មាន​កម្រិត​ចំពោះ​ការ​អត់ធ្មត់​របស់​យើង​»​។
លោក ដុង អះអាងថា ប្រទេសចិននៅតែបើកចំហចំពោះការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការជាមួយយោធាអាម៉េរិក ប៉ុន្តែបានបន្ថែមថា នេះតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងពីភាគីទាំងពីរ។ លោកបានចោទប្រកាន់សហរដ្ឋអាម៉េរិកពីការពង្រឹងរដ្ឋាភិបាលថ្មីរបស់កោះតៃវ៉ាន់ ដែលបដិសេធមិនទទួលយកការទទូចរបស់រដ្ឋធានីប៉េកាំងដែលថាកោះនេះ ជាផ្នែកមួយនៃប្រទេសចិន។ រដ្ឋមន្ត្រីការពារជាតិមហាយក្សចិនដដែលបន្តថា៖«យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ឯករាជ្យភាពរបស់តៃវ៉ាន់ និងធ្វើឱ្យប្រាកដថា ផែនការបែបនេះមិនទទួលបានជោគជ័យ។ នរណាដែលហ៊ានបំបែកតៃវ៉ាន់ចេញពីចិន នឹងត្រូវបញ្ចប់ដោយការបំផ្លាញខ្លួនឯង»។

យក្សអាស៊ីចិន​ បានអះអាងកាន់តែខ្លាំងឡើងក្នុងការជំរុញទាមទារស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូល ជាផ្លូវដឹកជញ្ជូនសកលដ៏សំខាន់ នាំឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ ជាពិសេសជាមួយហ្វីលីពីន ដែលនាវារបស់ពួកគេត្រូវបានរំខាន ឬធ្វើទុកបុកម្នេញដោយនាវាចិន។ ការគំរាមកំហែងដល់ប្រទេសហ្វីលីពីន បានកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីលោក ហ្វឺឌីណាន់ ម៉ាកូស ចូលកាន់តំណែងក្នុងឆ្នាំ២០២២។ ចាប់តាំងពីអរិភាពទឹកដីជាមួយចិនបានកើនឡើងកាលពីឆ្នាំមុន នៅក្នុងសមុទ្រចិនខាងត្បូង រដ្ឋបាលរបស់លោក ម៉ាកូស បានចាត់វិធានការដើម្បីបង្កើតសម្ព័ន្ធភាពសន្តិសុខថ្មីជាមួយបណ្តាប្រទេសអាស៊ី និងលោកខាងលិចមួយចំនួន ហើយបានអនុញ្ញាតឱ្យមានវត្តមានយោធាដ៏ធំរបស់សហរដ្ឋអាម៉េរិក នៅក្នុងមូលដ្ឋានហ្វីលីពីនបន្ថែមទៀតនៅក្រោមកតិកាសញ្ញាការពារជាតិឆ្នាំ២០១៤។

នៅក្នុងវេទិកាជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន (Lloyd Austin) កាលពីថ្ងៃទី១មិថុនា បាននិយាយថា៖«ការគាំទ្ររបស់អាម៉េរិកសម្រាប់ហ្វីលីពីន គឺដូចវាំងននដែកហើយបានសរសើរសុន្ទរកថា កាលពីថ្ងៃសុក្រសប្តាហ៍មុនរបស់លោក ម៉ាកូស នៅក្នុងវេទិកាថា ជាសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពលអំពីរបៀបដែលហ្វីលីពីនកំពុងឈរឡើង សម្រាប់សិទ្ធិអធិបតេយ្យភាពរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ»។ លោក អូស្ទីន ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារសំខាន់នៃការបន្តទំនាក់ទំនងយោធាទៅយោធារវាងប្រទេសចិន និងសហរដ្ឋអាម៉េរិក ដើម្បីជៀសវាងការយល់ខុស និងការពារការគណនាខុស។ លោក​បាន​ថ្លែង​ថា​៖ «​មាន​រឿង​មួយ​ចំនួន​ដែល​អាច​កើត​ឡើង​នៅ​សមុទ្រ ឬ​លើ​អាកាស យើង​ទទួល​ស្គាល់​រឿង​នោះ​។ ​ប៉ុន្តែ​គោលដៅ​របស់​យើង​ គឺ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ យើង​មិន​អនុញ្ញាត​ឱ្យ​អ្វីៗធ្លាក់​ចេញពី​ការគ្រប់គ្រង​ដោយ​មិន​ចាំបាច់​នោះ​ទេ​»​។

លោក ដុង គឺជាអតីតមេបញ្ជាការកងទ័ពជើងទឹកត្រូវបានតែងតាំងកាលពីចុងខែធ្នូឆ្នាំមុន បន្ទាប់ពីអ្នកស្នងតំណែងមុន គឺលោក លី ស៊ាងហ្វូ (Li Shangfu) ត្រូវបានដកចេញពីតំណែងភ្លាមៗ។ លោក ដុង បានជួបជាមួយលោក អូស្ទីន កាលពីថ្ងៃសុក្រនៅខាងក្រៅវេទិកាប្រទេសសិង្ហបុរី ដែលជាកិច្ចពិភាក្សាផ្ទាល់លើកដំបូងរវាងមន្ត្រីការពារជាតិកំពូលរបស់ចិន និងអាម៉េរិក ចាប់តាំងពីទំនាក់ទំនងរវាងយោធានៃប្រទេសទាំងពីរបានបែកបាក់ក្នុងឆ្នាំ២០២២ បន្ទាប់ពីប្រធានសភាសហរដ្ឋអាម៉េរិក ពេលនោះ គឺលោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ដោយធ្វើឱ្យរដ្ឋធានីប៉េកាំងក្ដៅស្លឹកត្រចៀក៕

អត្ថបទដែលជាប់ទាក់ទង