**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

សភាសម្ព័ន្ធសហជីពជាតិកម្ពុជារៀបចំពិធីប្រគល់និងទទួលអំណោយពី សហជីពទូទាំងប្រទេសចិន និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី29-05-2024 សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC បានរៀបចំពិធីប្រគល់និងទទួលអំណោយពី សហជីពទូទាំងប្រទេសចិន ACFTU និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍCFPD ក្នុងនោះមានចានស្រាក់ចំនួន5000និងដបទឹកក្ដៅចំនួន5000។កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Wang Zhiquan អគ្គកុងស៊ុលនៃ ស្ថានទូតចិនប្រចាំកម្ពុជានិង លោកជំទាវ Zhao Changjiu អគ្គលេខាធិការរង នៃមជ្ឍមណ្ឌល កម្មករចិនសម្រាប់ផ្លាស់ប្ដូរអន្តរជាតិ CWCIE តំណាងសហជីពទូទាំងប្រទេសចិន ACFTU និងCFPD ផងដែរ។
ឯកឧត្តម សួង ហួត ប្រធានNACCបានថ្លែងថា ថ្ងៃនេះខ្ញុំពិតជាមានមហាកិត្តិយសណាស់ដែលបានទទួលស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម Wang Zhiquan អគ្គកុងស៊ុលនៃ ស្ថានទូតចិនប្រចាំកម្ពុជានិង លោកជំទាវ Zhao Changjiu អគ្គលេខាធិការរង នៃមជ្ឍមណ្ឌល កម្មករចិនសម្រាប់ផ្លាស់ប្ដូរអន្តរជាតិ CWCIE ក្នុងពិធីប្រគល់អំណោយរបស់សហជីពទូទាំងប្រទេសចិន ACFTU ដល់ NACC នៅពេលនេះ។
ហើយខ្ញុំសូមយកឱកាសនេះដើម្បីគោរពថ្លែងអំណរគុណដល់ ACFTU, CFPD និង CWCIE ដែលបានផ្តល់នូវសម្ភារៈមានប្រអប់បាយ និងដបទឹកក្ដៅដល់ NACC សម្រាប់យកទៅចែកជូនកម្មករ និយោជិតកម្ពុជា។អំណោយនេះគឺពិតជាបានឆ្លើយតបនិងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់កម្មករ ហើយវាក៏ជាផ្នែកមួយនៃការចូលរួមការពារបរិស្ថាននិងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិកដើម្បីលើកកម្ពស់បរិស្ថានស្អាតនៅកន្លែងការងារផងនិងលើកកម្ពស់សុខភាពរបស់កម្មករ និយោជិតផង។
ដោយឡែកទំនាក់ទំនងរវាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ជាមួយ ACFTU, CFPDនិង CWCIE ខ្ញុំសូមធ្វើការកត់សម្គាល់និងវាយតម្លៃខ្ពស់ថាជាទំនាក់ទំនងមួយដែលបានកើតឡើងតាមរយៈកម្មវិធីខ្សែក្រវាត់និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមរបស់ឯក ស៊ីជីនពីង ដើម្បីពង្រីកកិច្ចទំនាក់ទំនងអន្តរជាតិរវាង រដ្ឋាភិបាលជាមួយរដ្ឋាភិបាល និងរវាងប្រជាជនជាមួយប្រជាជន។
ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ACFTU, CWCIE និងCFPD នៅថ្ងៃនេះ ជាសក្ខីភាពមួយដែលបង្ហាញពីវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាពកាន់តែស៊ីជម្រៅរវាងសហជីពកម្ពុជា និងសហជីពចិនដែលបានភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ភាគីទាំងពីរបានឈានដល់ការចុះកិច្ចសហប្រតិបត្តិការ MoC ជាមួយគ្នា រួចហើយ យោងតាមស្មារតីនៃ កិច្ចសហការ MoC នេះមហាមិត្តចិននិងផ្ដល់ជូនការបណ្តុះបណ្តាលរយៈពេលវែងនិងខ្លីដល់ NACC ការជួយគាំទ្រគ្នាទៅវិញទៅមកទាំងនៅលើឆាកជាតិ និងលើឆាកអន្តរជាតិ និងការផ្លាស់ប្ដូរទស្សនៈកិច្ចសិក្សាគ្នាទៅវិញទៅមក។ហើយខ្ញុំមាន សង្ឃឹមយ៉ាងមុតមាំថា សហជីពនៃប្រទេសទាំងពីរ និងឈានដល់ការចុះអនុសារណៈនៃការយោគយល់ MoU ជាមួយគ្នានាពេលខាងមុខ។
តាមរយៈនៃការផ្ដល់ជំនួយដ៏ថ្លៃថ្លានេះបានជំរុញឱ្យ ទំនាក់ទំនង រវាងភាគីទាំងពីរ
កាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ហើយខ្ញុំមានសង្ឃឹមយ៉ាងមុតមាំនិងសូមស្នើសុំដោយទទូចសូមឱ្យ ACFTU, CWCIE និង CFPD បន្តជួយដល់ NACC ទៅថ្ងៃអនាគតទៀតដើម្បីឱ្យ NACC ក្លាយជាអង្គការដៃគូសហការមួយកាន់តែរឹងមាំ ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ។
អំណោយដ៏ថ្លៃថ្លាទាំងនេះអាចឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី ការរួមសុខរួមទុក្ខនិងរួមគ្នាដោះស្រាយដើម្បី
អនាគតរួមគ្នា ជំរុញការកសាងសហគមន៍កម្ពុជា-ចិនដែលមានជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី។
ក្រៅពីការផ្ដល់អំណោយនេះ សហជីពនៃប្រទេសទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនកិច្ចសិក្សាគ្នាទៅវិញទៅមកជាប្រចាំ។
កន្លងមកនេះភាគីមហាមិត្តចិន បានផ្តល់ជំនួយឧបត្ថម្ភដល់ NACCជាបន្តបន្ទាប់តាមខ្ញុំចាំ ក្នុងនោះ អំណោយទី១ គឺមហាមិត្តចិន បានផ្តល់រថយន្តក្រុងចំណុះ៣៥កៅអី ចំនួន២គ្រឿងរួមទាំងថ្លៃដឹក ជញ្ជូនពីប្រទេសចិនមកដល់កម្ពុជា។
លើកទី២ គឺមាន មាស៊ីនបាញ់ថ្នាំ ២០គ្រឿង ខោអាវបាញ់ថ្នាំ២០ ឈុត ស្បែកជើង មួក ស្រោមដៃ២០ឈុត ម៉ាស់ ៣០០,០០០បន្ទះ រួមទាំងថ្លៃដឹកជញ្ជូន។
លើកទី៣ មាន កញ្ចប់ក្តីស្រលាញ់ចំនួន ២០០០ កញ្ចប់ក្នុងនោះមាន កាបូប ខ្មៅដៃ ប្រដាប់ខួង ខូល័រ ប្រេងកូឡា និងកន្សែងអនាម័យរួមទាំងថ្លៃដឹកជញ្ជូនផងដែរ។
លើកទី៤ មាន ម៉ាស់ ៣០០,០០០បន្ទះ ខូល័រ ៥០០០ប្រអប់ ខ្មៅដៃនិងប្រដាប់ខួង ៥០០០ប្រអប់ កន្សែងអនាម័យ ១០០០០ឧបករណ៍តេស្តរហ័សកូវីដ ១៩(៨០០០ តេស្ត) រួមទាំងថ្លៃដឹកជញ្ជូន
លើកទី៥ គឺមានម៉ាស់៤២០,០០០ បន្ទះរួមទាំងថ្លៃដឹកជញ្ជូនជា អំណោយសហជីពខេត្តយូណាន
និងលើកទី៦ គឺអំណោយនៅថ្ងៃនេះ មានប្រអប់បាយចំនួន៥០០០ និងដបទឹកក្ដៅចំនួន៥០០០ រួមទាំងថ្លៃដឹកជញ្ជូនផងដែរ។
NACC នៅតែបន្តគាំទ្រគោលនយោបាយចិនតែ១មិនងាករេ ហើយកន្លងមកNACCធ្លាប់បានចេញសេចក្តីថ្លែងការណ៍គាំទ្រគោលនយោបាយចិនតែមួយនេះផងដែរ។ NACC និងបន្តការសហការល្អក្នុងនាមជាមិត្តភាពដែកថែបជាមួយសហជីពចិន និងអង្គការសង្គមស៊ីវិលនានារបស់ប្រទេសចិនជាពិសេសជាមួយ ACFTU, CFPD, CWCIE និងCNIE ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហជីពទាំងពីរក្លាយជា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅនាពេលអនាគត។
ជាថ្មីម្ដងទៀតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ACFTU, CWCIEនិង CFPD ដែលបានជួយឧបត្ថម្ភទាំងសម្ភារៈនិងថវិកាសម្រាប់ថ្លៃដឹកជញ្ជូន NACCកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង