**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ដធ្វើសមយុទ្ធបង្ការ ពន្លត់អគ្គិភ័យ នៅផ្សារទំនើបអ៉ីអនមានជ័យ ដើម្បីពង្រឹងស្មារតីក្នុងត្រៀមសង្គ្រោះ និងជម្លៀសខ្លួនពីកន្លែងកើតហេតុ

ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបន្ដសហការជាមួយផ្សារទំនើបអ៉ីអនមានជ័យ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកការធ្វើលំហាត់សមយុទ្ធបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ។ ក្រៅពីមន្ដ្រីនគរបាលជំនាញរបស់នាយកដ្ឋាន ក៏មានការចូលរួមពីបុគ្គលិករបស់ផ្សារទំនើបអ៉ីអនមានជ័យ ជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី សេក ធឿន អនុប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានលើកឡើងថា ការធ្វើសមយុទ្ធរួមគ្នានៅពេលនេះ ដើម្បីឲ្យមន្ដ្រីនគរបាលជំនាញមានឱកាសពន្យល់អំពីការងារបច្ចេកទេសមួយចំនួន ដល់បុគ្គលិករបស់ផ្សារទំនើបអ៉ីអនមានជ័យ ឲ្យមានភាពច្បាស់ការ និងចូលរួមបង្ការ ទប់ស្កាត់ ពិសេសសង្គ្រោះបឋមនៅពេលមានគ្រោះអគ្គិភ័យកើតឡើង។

លោកឧត្តមសេនីយ៍ត្រី សេក ធឿន បានបញ្ជាក់ថា ដោយអនុវត្តតាមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ក្នុងនោះឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ មន្ដ្រីនគរបាលជំនាញតែងតែផ្ដល់នូវកិច្ចសហការល្អជាមួយបណ្ដាគ្រឹះស្ថាន សហគ្រាស ពិសេសទីផ្សារទំនើបអ៉ីអនមានជ័យ ដើម្បីជួយបណ្ដុះបណ្ដាលដល់បុគ្គលិកអំពីវិធានការបង្ការ ពន្លត់អគ្គិភ័យ និងការសង្គ្រោះបឋម។

លោកអនុប្រធាននាយកដ្ឋាន បានយល់ឃើញថា កន្លងទៅរហូតមកដល់ពេលនេះ ផ្សារទំនើបអ៉ីអន តែងតែឈានមុខគេ ពិសេសរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវកិច្ចសហការជាមួយនាយកដ្ឋានជំនាញ ហើយក៏តែងតែធ្វើសមយុទ្ធរួមគ្នាជាទៀងទាត់នៅគ្រប់សាខាទាំង៣នៃផ្សារទំនើបអ៉ីអន។ លោកឧត្តមសេនីយ៍ទោ ចាត់ទុកថា នេះជាគំរូមួយដែលម្ចាស់ទីតាំងដ៏ទៃទៀត គួរអនុវត្តតាម ជាពិសេសគោរពទៅតាមបទដ្ឋានគតិយុត្តិជាធរមាន។

ជាមួយគ្នានេះ លោក ជូ សុវណ្ណារ៉ា អ្នកគ្រប់គ្រងទូទៅ នៃផ្សារទំនើបអ៉ីអន៣ មានជ័យ បានលើកឡើងថា ផ្សារទំនើបអ៉ីអន៣ តែងស្នើសុំកិច្ចសហការពីនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដើម្បីឲ្យបុគ្គលិកបានស្គាល់កាន់តែច្បាស់ និងត្រៀមខ្លួនក្នុងការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ។ លើសពីនេះ ដើម្បីឲ្យមន្ដ្រីនគរបាលរបស់នាយកដ្ឋានជំនាញ បានស្គាល់ច្បាស់អំពីទីតាំងប្រទាក់ក្រឡាគ្នា នៃបណ្ដាញទុយោទឹករបស់ផ្សារ។

លោកបានបន្ដថា ការស្នើសុំកិច្ចសហការធ្វើសមយុទ្ធនេះ ក៏ដើម្បីឲ្យបុគ្គលិករបស់ផ្សារទាំងអស់មានចំណេះដឹងបន្ថែម និងពង្រឹងស្មារតីឲ្យបានល្អ ក្នុងករណីមានអគ្គិភ័យកើតឡើង ងាយស្រួលក្នុងការគ្រប់គ្រង និងរាយការណ៍សុំជំនួយអន្ដរាគមន៍។ លោកបន្ថែមទៀតថា គ្រប់ផ្សារទំនើបអ៉ីអនទាំងអស់ ពិសេសអ៉ីអនមានជ័យ នៅតែបន្ដសហការជាមួយនាយកដ្ឋានជំនាញ ដើម្បីពង្រឹងសមត្ថភាពដល់បុគ្គល។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា ជិត៥ខែ ដើមឆ្នាំ២០២៤ គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មានចំនួន៣៣៧/២៥៤លើក កើនឡើងចំនួន៨៣លើក ប្រៀបធៀបរយៈពេល១៤៤ថ្ងៃ (ជិត៥ខែ) ដើមឆ្នាំ២០២៣។

ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យស្លាប់មនុស្ស ចំនួន២៣នាក់, ស្រី៤នាក់ និងរងរបួសមនុស្ស ចំនួន៣៦នាក់, ស្រី៣នាក់។ ខូចខាតឆេះផ្ទះចំនួន ២៤៣/២២៨ខ្នង, រោងចក្រ ៦/១អគារ, បន្ទប់៣៧/៤៩បន្ទប់, រថយន្ត ២២/៣៤គ្រឿង និងឃ្លាំង១៨/១០ឃ្លាំង។ មូលហេតុ ដោយសារឆ្លងចរន្តអគ្គិសនី ៣៥,១៨%, ការធ្វេសប្រហែសក្នុងការប្រើប្រាស់ភ្លើង ២៩,៣៩% និងក្ដាប់ពុំបាន១២,០៥% ៕

អត្ថបទដែលជាប់ទាក់ទង