**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនមន្ត្រីរាជការ បុគ្គលិកអប់រំ នៃមន្ទីរអប់រំខេត្តប៉ៃលិន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនមន្ត្រីរាជការ បុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ដោយមានការចូលរួមពី លោកជំទាវអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី លោកនាយក និងលោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ និងអង្គភាពពាក់ព័ន្ធសរុបចំនួនប្រមាណ ៤០៩នាក់។

តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ លោកជំទាវអភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិន ដែលបានចូលរួមក្នុងពិធីនេះ និងសូមចូលរួមអបអរសាទរដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានទទួលមេដាយនៅក្នុងថ្ងៃនេះ និងបានកោតសរសើរ វាយតមៃ្លខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយមនសិការខ្ពស់ដើម្បីបុព្វហេតុនៃការលើកកម្ពស់គុណភាពអប់រំ និងផ្តល់សេវាអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្សកម្ពុជា ដោយគូសបញ្ជាក់ថាខេត្តប៉ៃលិន ជាខេត្តដែលមានចំនួនសាលារៀនគំរូច្រើនគួរជាទីមោទនៈ។ ផ្សារភ្ជាប់នឹងទឹកដីប៉ៃលិន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកដល់ ស្នាដៃអក្សរសិល្ប៍របស់កវីនិពន្ធ ញ៉ុក ថែម រឿង កូលាបប៉ៃលិន ដែលធ្វើឱ្យយុវជនខ្មែរពីមួយជំនាន់ទៅមួយជំនាន់ បានស្គាល់ និងយល់ដឹងពីទឹកដៃប៉ៃលិន។

រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ មានមុំទី១ គឺការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់គុណភាពអប់រំ ការលើកកម្ពស់ការបង្រៀនខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងមុំទី៥ គឺការលើកកម្ពស់នូវសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលក្នុងនោះ វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តនូវផែនការយុទ្ធសាស្ត្រនេះ។

ទន្ទឹមនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញវិធានគន្លឹះចំនួន ៤ គឺ ៖ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុង ការអប់រំស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ”។

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ នូវស្តង់ដាសាលារៀនគំរូចំនួន ៥ ដែលរួមមាន ៖ ១). លទ្ធផលការសិក្សារបស់សិស្ស ២). ការបង្រៀន និងរៀន ៣). ការចូលរួមរបស់សហគមន៍ ៤). ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និង៥). គណនេយ្យភាពរបស់សាលារៀន ដើម្បីអនុវត្តស្តង់ដាសាលារៀនគំរូ ក្រសួងអប់រំ យុវជន និងកីឡា បន្តការយកចិត្តទុកដាក់លើការអប់រំកុមារតូច ឱ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ទាំងប្រាជ្ញាស្មារតី និងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរៀនមត្តេយ្យសិក្សា ដោយគូសបញ្ជាក់ថាការវិនិយោគលើមត្តេយ្យសិក្សា គឺជាការវិនិយោគមួយប្រកបដោយសក្តានុពល តាមរយៈការលើកកម្ពស់បំណិនសង្គម លើកកម្ពស់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង។
តបតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្រសួងលើកទឹកចិត្តឱ្យសាលារៀនបង្កើនម៉ោងរៀនបន្ថែមយ៉ាងហោចណាស់ ២ម៉ោងក្នុងមួយថ្ងៃ និងរៀនពេញមួយថ្ងៃ ដោយជំរុញឱ្យមានការចូលរួមគាំទ្រពីមាតាបិតា អ្នកអាណាព្យាបាល ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។

មុនបញ្ចប់ការសំណេះសំណាល ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី ដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដែលចូលរួមគាំទ្រដល់គម្រោងកែលម្អគុណភាពអប់រំ និងអបអរដល់លោកគ្រូ អ្នកគ្រូ ដែលទទួលបានឱកាសទៅរៀនបន្តនៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពង្រឹងបន្ថែមនូវចំណេះដឹង និងជំនាញសម្រាប់យកមកអនុវត្តក្នុងការកែលម្អសាលារៀន ក្នុងគោលដៅបន្តជួយគាំទ្រសាលារៀនយើងឱ្យក្លាយជាសាលារៀនគំរូ និងស្នើឱ្យបន្តចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ឆ្ពោះទៅលើកកម្ពស់វិស័យអប់រំកម្ពុជាឱ្យកាន់តែរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង