**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ក្រសួងបរិស្ថាន ទទួលបានការកោតសរសើរពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI)លើកិច្ចការពារបរិស្ថាន

ភ្នំពេញ៖ លោកស្រី ហេឡេណា មក្លូដ (Helena McLeod) អគ្គនាយិការងនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល Global Green Growth Institute (GGGI) បានកោតសរសើរចំពោះសមិទ្ធផលរួម ដែលក្រសួងសម្រេចបានក្នុងភាពជាដៃគូជាមួយនិង GGGI។

ការសម្រេចបាននូវសមិទ្ធិផលរួមគ្នានេះ គឺបានរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើតភាពបៃតង និងភាពស្អាតរបស់កម្ពុជា។ លើសពីនេះ លោកស្រីអគ្គនាយិការងនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់ និងតាមដានការអនុវត្តគម្រោង ហើយថែមទាំងបានផ្តល់នូវគំនិតយោបល់នានា ដើម្បីពង្រីកការអនុវត្តគម្រោងរហូតទទួលជោគជ័យ។

ស្របនឹងការលើកឡើងរបស់លោកស្រី ហេឡេណា មក្លូដ (Helena McLeod) ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានថ្លែងអរគុណផងដែរចំពោះ GGGI ដែលបានផ្តល់ការគាំទ្របច្ចេកទេសដល់មន្ត្រីគម្រោង ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះទៀតសោត បានជួយទៅដល់គម្រោងអភិវឌ្ឍនៃបៃតងដូចជា Eu-Switch Garment ដែលជាវិធានប្រតិបត្តិមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី ការប្រែប្រួលអាកាសធាតុ។

លើសពីនេះ GGGI ក៏បានគាំទ្រសកម្មភាពអភិវឌ្ឍន៍គម្រោងបៃតងរបស់ក្រសួងបរិស្ថាន និងបានចូលរួមគាំទ្រដល់យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំឈប់ប្រើប្លាសិក» យុទ្ធនាការដាំកូនឈើជាង ១លានដើមក្នុង១ឆ្នាំៗ និង ចូលរួមអភិវឌ្ឍគម្រោង ស្តារអាងទន្លេសាបនាពេលថ្មីៗនេះផងដែរ។

សូមជម្រាបជូនថា ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅក្នុងក្រខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាង ក្រសួងបរិស្ថាន និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង