**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត**សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាក់ទងនឹងវិស័យការពារជាតិ**រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាព ឬការគ្រប់គ្រងនៅ «មណ្ឌលសុវត្ថិភាពភៀសសឹក»**ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ​ស្វែង​រក​ឱកាស​វិនិយោគលេីវិស័យយានយន្ត​នៅកម្ពុជា**ក្រសួងសុខាភិបាលហ្គាហ្សាប្រកាសថា ជនជាតិប៉ាឡេស្ទីន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែតុលា**នាវាដឹកប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតចំនួន ៣គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស បន្ទាប់ពីលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់**លោក JD Vance រិះគន់បកទៅនឹងការរិះគន់របស់អ៉ីស្រាអែល ចំពោះកិច្ចព្រមព្រៀងអ៉ីរ៉ង់**អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ**ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ នឹងរៀបចំ «វេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន»​ នៅរសៀលនេះ**ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ**សម្តេចធិបតី ដឹកនាំគណៈប្រតិភូនិវត្តមកដល់កម្ពុជាវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការចូលចតនាវាចិន០២គ្រឿងនៅកំពង់ផែរាម គឺដើម្បីបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ការចូលចតនាវាចិន២គ្រឿងនៅកំពង់ផែរាម គឺដើម្បីបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា និងតេស្តកំពង់ផែដែលចិនជួយកសាងប៉ុណ្ណោះ មិនមែនជាការតាំងមូលដ្ឋានទ័ពដូចសារព័ត៌មានបរទេសដែលមាននិន្នាការនយោបាយចុះផ្សាយនោះទេ។

ការបញ្ជាក់បែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី និងសារព័ត៌មានបរទេសមួយចំនួន វាយប្រហារចំពោះការចូលចតនាវារបស់ចិន នៅមូលដ្ឋានរាមកងទ័ពជើងទឹករបស់កម្ពុជា ដោយចោទប្រកាន់ថា ជាការតាំងមូលដ្ឋានទ័ពចិនក្នុងប្រទេសកម្ពុជា ហើយថាកម្ពុជាជាមូលដ្ឋានកងទ័ពក្រៅប្រទេសរបស់ចិនទី២ នៅលើពិភពលោក។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត បានចាត់ទុកថា ការផ្សព្វផ្សាយរបស់វិទ្យុបរទេស និងសារព័ត៌មានបរទេសទាំងនោះ គឺជាការមួលបង្កាច់ទាំងស្រុងចំពោះសភាពការណ៍ជាក់ស្តែង និងមានចេតនាបំភាន់ដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំចំពោះសកម្មភាព និងអធិបតេយ្យព្រះជាណាចក្រកម្ពុជា ជាពិសេសវត្តមាននាវាយោធារបស់ចិន ដែលបានចូលមកជួយហ្វឺកហ្វឺនបណ្តុះបណ្តាលកងទ័ពជើងទឹកកម្ពុជា និងត្រៀមខ្លួនដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ នៅពាក់កណ្តាលខែឧសភានេះ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌»។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងដូច្នេះថា វត្តមាននាវាចិន២គ្រឿងខាងលើនៅកម្ពុជា ជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន ដោយចិននឹងបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ដល់កងទ័ពជើងទឹកកម្ពុជា ដែលជាការរួមចំណែកក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែខ្លាំងក្លា ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍ជោគវាសនារួម ហើយការចូលនៃនាវាចិននេះ ក៏ជាការតេស្តសាកល្បងចំពោះកំពង់ផែរាម ដែលភាគីចិនកំពុងជួយសាងសង់ឱ្យកម្ពុជា ហើយកម្ពុជាក៏គ្រោងនឹងទិញនាវាបែបនេះដើម្បីបម្រើឱ្យវិស័យយោធានៅពេលខាងមុខផងដែរ មិនមែនជាការតាំងមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា ដូចសារព័ត៌មានបរទេសដែលមាននិន្នាការនយោបាយមួយចំនួនចុះផ្សាយឡើយ។

រាជរដ្ឋាភិបាលកម្ពុជា ទាំងអំឡុងពេលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនឡើយ ហើយកម្ពុជាក៏មិនអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនជាដាច់ខាត។

កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា គ្មានឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិតក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនដែរ ហើយរដ្ឋាភិបាលមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជានោះទេ។ សម្តេចបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល មិនឱ្យប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានប្រឆាំងនឹងប្រទេសណានោះទេ កុំថាដល់មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗ ប្រឆាំងប្រទេសណាមួយក៏មិនឱ្យនោះដែរ។

ជាមួយនឹងការចេញមកបញ្ជាក់រឿងនេះ អ្នកនាំពាក្យក្រសួងការពារជាតិ សង្ឃឹមថា ការបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ម្តងហើយម្តងទៀតរបស់កម្ពុជា នឹងអាចលុបបំបាត់ការបំភ្លៃ ការបំផ្លើសព័ត៌មានរបស់សារព័ត៌មានបរទេស និងពាក្យចចាមអារ៉ាមមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពបរទេសនេះតទៅទៀត។

កាលពីខែមេសា កន្លងទៅ តាមរយៈសារព័ត៌មានបរទេសមួយចំនួន ក៏មានចោទប្រកាន់គម្រោងព្រែកហ្វូណនតេជោថា នឹងផ្តល់ឱកាសឱ្យមានវត្តមានកងទ័ពចិននៅកម្ពុជាដែរ។ ឆ្លើយតបនឹងការចោទប្រកាន់នេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតប៦ចំណុចផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង