**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

រដ្ឋបាលខេត្តពោធិ៍សាត់ បំភ្លឺព័ត៌មានករណីប្រជាពលរដ្ឋ ១១៧គ្រួសារ សំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាជួយពិនិត្យ ពាក់ព័ន្ធនឹងការអភិរក្សផ្លូវអន្ទង់អាំង ស្ថិតនៅចំណុចអូរ១៧ ភូមិដីក្រហម ស្រុកវាលវែង

ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺព័ត៌មាន បញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ មានការផ្សាយផ្ទាល់តាមបណ្តាញព័ត៌មានសង្គមរបស់គណនីហ្វេសបុក ឈ្មោះ KH Plus News ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋចំនួន ១១៧គ្រួសារ សំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាជួយពិនិត្យ ពាក់ព័ន្ធនឹងការអភិរក្សផ្លូវអន្ទង់អាំង ស្ថិតនៅចំណុចអូរ១៧ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖

១. ផ្លូវអន្ទង់អាំង នៃតំបន់ភ្នំ១៥០០ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស គឺជាសក្តានុពលទេសចរណ៍ ធម្មជាតិគ្មានពីររបស់ខេត្តពោធិ៍សាត់ ក៏ដូចព្រះរាជាណាចក្រកម្ពុជា ដែលជាផ្ទាំងទស្សនីយភាពដ៏សែនមនោរម្យរបស់ភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ។

២. ដោយសារលក្ខណៈសម្បត្តិដ៏សម្បូរបែបបង្កប់ខ្លួនក្នុងព្រៃ ជ្រលងដងអូរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាមថា “បុប្ផាលាក់ខ្លួន” ហើយការប្រសិទ្ធនាមនេះបានធ្វើឱ្យសាធារណៈជនមានការចាប់អារម្មណ៍ ពេញចិត្ត និងដក់ជាប់ក្នុងក្រអៅបេះដូងមនុស្ស ម្នាក់ៗជារៀងរហូតមក។

៣. ការថែរក្សា ការពារ អភិរក្ស និងការស្ដារគម្របបៃតងឡើងវិញនៅផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួន គឺជាការបំពេញ នូវបំណងប្រាថ្នារបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល ក៏ដូចជាប្រជាពលរដ្ឋក្នុងទូទាំងប្រទេស និងភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ដែលមកលម្លៃស្រូបយកខ្យល់អាកាសដ៏ត្រជាក់ល្អបរិសុទ្ធ និងគយគន់ផ្ទាំងទស្សនីយភាពដែលល្អគ្មានពីរនេះ។

៤. ដោយមើលឃើញពីគុណសម្បត្តិដ៏ធំធេងនៃការថែរក្សា ការពារ អភិរក្ស និងស្តារគម្របបៃតងឡើងវិញនៅ ផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួននោះ មកទល់នឹងពេលនេះមានប្រជាពលរដ្ឋមួយចំនួនធំបានស្ម័គ្រចិត្ត និងសាទរ ប្រគល់ទីតាំង ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដោយគ្រាន់តែសំណូមពរឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ពិនិត្យលទ្ធភាពផ្តល់កន្លែងរស់នៅអាច ប្រកបមុខរបរបានតែប៉ុណ្ណោះ រីឯអ្នកមួយចំនួនតូចនៅមានការរារែកក្នុងការចូលរួម ដោយសារពួកគាត់ពុំទាន់បានយល់ច្បាស់ អំពីគុណសម្បត្តិដ៏ធំធេងនៃការអភិរក្ស និងការស្ដារគម្របបៃតងឡើងវិញ។

៥. ចំពោះការលើកឡើងក្នុងការផ្សាយផ្ទាល់ថា រដ្ឋបាលខេត្តពោធិ៍សាត់ ឱ្យរុះរើផ្ទះ ដំណាំផ្សេងៗនោះ គឺជាមតិ យល់ឃើញរបស់អ្នកមួយចំនួនតូចដែលមានការញុះញង់ពីអ្នកខាងក្រៅតែប៉ុណ្ណោះ។ មកទល់ពេលនេះ រដ្ឋបាលខេត្តពោធិ៍សាត់ ពុំទាន់បានចាប់បង្ខំ ឬណែនាំដល់ប្រជាពលរដ្ឋរូបណាម្នាក់ ឱ្យធ្វើការរុះរើឡើយ។

៦. ទោះបីការអភិរក្សផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួន បានបម្រើផលប្រយោជន៍សាធារណៈយ៉ាងធំធេងសម្រាប់ ប្រជាពលរដ្ឋកម្ពុជាទូទៅ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់យ៉ាងណាក្តី ក៏រដ្ឋបាលខេត្តនៅតែបន្តយកចិត្តទុកដាក់ គិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំដែរ។

៧. រដ្ឋបាលខេត្តពោធិ៍សាត់ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ សូមចូលរួមជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ដើម្បីថែរក្សា ការពារ អភិរក្ស និងស្តារតំបន់បៃតងឡើងវិញនៅផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួន ក្នុងគោលដៅបម្រើប្រយោជន៍សាធារណៈ ពិសេសប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់របស់យើង៕

អត្ថបទដែលជាប់ទាក់ទង