**ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី**ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ចុះត្រួតពិនិត្យផ្លូវមួយខ្សែពីឃុំកោះសំពាយដល់ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក**ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣**សមាគមក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ និងការដាំដុះបន្លែដំណាំផ្សេងៗក្នុងបរីជនបទ**រន្ទះបាញ់ពលរដ្ឋស្លាប់ ២នាក់ និង ៥នាក់ទៀតរបួសធ្ងន់ស្រាល ខណៈកំពុងព្រួសស្រូវ**អភិបាលរាជធានីភ្នំពេញ ចាត់តាំងតំណាងនាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បើកវគ្គបណ្តុះបណ្តាលអំពីជំងឺទឹកនោមផ្អែម និងជំងឺធាត់ដល់សមាជិកាសកម្មសមាគមកាយឫទ្ធិនារីកម្ពុជាស្រុកអង្គរជ័យ**សមាជិកាសកម្មក្រុមកន្ទុំរុយស្រុកបន្ទាយមាសជាង៤០នាក់ ទទួលបានការឧបត្ថម្ភសម្ភារសិក្សាភាសាអង់គ្លេសពីសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត**ឯកឧត្តម ឃួង ស្រេង៖ បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់តាំងនាយករងខុទ្ទកាល័យ នាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យ ចូលរួមពិធីបុណ្យសពលោក ហោ ម៉ៅ**សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក**សមិទ្ធផលដ៏ធំធេងនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង រយៈពេល៤ថ្ងៃ**សហភាពអង្គការសង្គមស៊ីវិល ចុះបណ្ដុះបណ្ដាលច្បាប់ នៅតំបន់រុនតាឯក ពាក់ព័ន្ធនឹងការការពារទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ**ក្រុមការងារ១០០រាត្រី សហការជាមួយបណ្ដាអង្គការសមាគម ផលិតវីដេអូដើម្បីទប់ស្កាត់ការបង្កើតព័ត៌មានក្លែងក្លាយ នៅក្រុងរុនតាឯកតេជោសែន**ទារិកាទើបនឹងកើត ម្តាយយកទៅប្លុងចោលនៅភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប**នាយករដ្ឋមន្រ្តីថៃ ស្នើឱ្យប្រធានាធិបតីបារាំង បង្កើតគ្រុបសន្ទនាមួយលើ WhatsApp ជាមួយរូបលោក ហើយនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី៖ កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងឱកាសជាច្រើនដល់ប្រជាពលរដ្ឋ**សាហាវណាស់! មីងកាប់ចិញ្ចាំសម្លាប់ក្មួយស្រីកំពុងដេក បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ដោយសារខឹងរឿងលេងទូរស័ព្ទ និងចេញចូលផ្ទះយប់ជ្រៅ**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តសុខារាម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ

សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យខាងតែបាន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» បានប្រកាសខ្លាំងៗប្តូរផ្តាច់ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យខាងតែបាន នៅពេលខាងមុខនេះ ដើម្បីផ្តល់នូវប្រយោជន៍ដ៏មហិមាដល់ជាតិ និងប្រជាជនកម្ពុជា ទោះបីជាមានការជំទាស់ និងលាបពណ៌ដោយភាគីវៀតណាម និងមេដឹកនាំក្រុមជ្រុលនិយមកម្ពុជាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ក្នុងឱកាសដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកម្ពុជាមិនអាចរកលុយដើម្បីសាងសង់ព្រែកជីកនេះបាន កម្ពុជានឹងប្រមូលលុយពីឧកញ៉ា និងអ្នកឧកញ៉ា ជីកព្រែកនេះតែម្តង។ ជាមួយគ្នានេះ សម្តេចក៏បានរិះគន់ចំពោះ ក្រុមប្រឆាំងនៅក្រៅប្រទេស ជាពិសេស លោក សម រង្ស៉ី ដែលប្រឆាំងនឹងប្រយោជន៍របស់ខ្មែរដោយរារាំងចំពោះគម្រោងព្រែកជីកនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមណាស់ ដែលសម្តេចដាក់ចេញនយោបាយ កម្ចាត់ជនក្បត់ជាតិ៣ជំនាន់ ព្រោះជននេះ សូម្បីប្រយោជន៍ជាតិក៏ប្រឆាំងដែរ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានចំអកដល់ទណ្ឌិត សម រង្ស៉ី ដែលមិនស្គាល់ភូមិសាស្ត្រប្រទេសកម្ពុជាថែមទៀត ហើយរិះគន់ព្រែកជីកហ្វូណនតែខុសភូមិសាស្ត្រ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសួរទៅ អ្នកសិក្សាស្រាវជ្រាវវៀតណាម ដែលវាយប្រហារចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលថានឹងធ្វើឱ្យបាត់ទឹក៧០ភាគរយនៅវៀតណាម ដោយសួរថា តើទឹក៧០ភាគរយបាត់ទៅណា? បើបាត់ទឹកគឺកម្ពុជា ជាអ្នកប៉ះពាល់មុនគេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែមេដឹកនាំវៀតណាម មិននិយាយទៅពួកខាងក្រោម ទើបសម្តេចចេញមកនិយាយជាសាធារណៈ ប្រតិកម្មនឹងទស្សនៈនានាលើកឡើងដោយវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនល្ងង់ជាងវៀតណាមនោះឡើយ។ ជាង ៤០ឆ្នាំមកនេះ សម្តេចមិនដែលសម្រេចចិត្តខុសនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា គម្រោងវារីអគ្គីសនីសាយ៉ាបូរី ក៏ធ្លាប់ត្រូវបានគេជំទាស់ដែរ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រសាសន៍សម្តេចប្រាប់ទៅឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ថា វារីអគ្គិសនីនេះ ត្រូវគេជំទាស់ ព្រោះវិនិយោគដោយចិន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនរុញឱ្យប្រជាពលរដ្ឋស្អប់វៀតណាមនោះទេ តែខាងវៀតណាម ត្រូវធ្វើដូចគ្នា។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា វៀតណាម បានធ្វើទំនប់ច្រើនណាស់ ដើម្បីការពារផលដំណាំរបស់គេ ហើយបង្កជាផលប៉ះពាល់មកកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅវិទ្យាស្ថានកាន់ធើរបស់វៀតណាម សិក្សាពីផលប៉ះពាល់លើកម្ពុជា ព្រោះទំនប់ទឹករបស់វៀតណាម។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា វៀតណាម នឹងយល់ពីកិច្ចការសាងសង់ព្រែកជីកហ្វូណន-តេជោ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាអត់មានត្រូវការចរចាជាមួយវៀតណាម រឿងព្រែកជីកហ្វូណន-តេជោនោះឡើយ គឺនិយាយគ្នាត្រង់ៗតែម្តង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំវៀតណាម គួរយល់ថា ហេតុអ្វីបានសម្តេចលើកឡើងបញ្ហានេះ ជាសាធារណៈបែបនេះ? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាជនក្បត់ជាតិ សម រង្ស៉ី កន្លងទៅចោទសម្តេចថា ជាអាយ៉ងវៀតណាម តែពេលនេះខ្លួនគេបានចូលរួមជាមួយវៀតណាម ប្រឆាំងចំពោះប្រយោជន៍ជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះវៀតណាម ចេញមកប្រឆាំងគម្រោងព្រែកជីករបស់កម្ពុជា ដូច្នេះសម្តេចត្រូវតែចេញតំណាងឱ្យជាតិខ្មែរទាំងមូល ក្នុងការការពារប្រយោជន៍ខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើចង់ស្ងប់ស្ងាត់ វៀតណាម ត្រូវតែស្ងាត់ដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាការពារប្រយោជន៍ជាតិ ហើយប្រឆាំងនឹងជនដែលប្រឆាំងប្រយោជន៍ជាតិ។ សម្តេចតេជោ ហ៊ុន សែន ទូន្មានទៅប្រទេសមួយចំនួន ឱ្យបញ្ឈប់ការប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាតទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង