**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

សង្ក្រាន្តស្រុកទឹកឈូ នឹងជួយទាក់ទាញទេសចរឲ្យមកលេងឆ្នេរកោះស្មៅច្រើន នាឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ អាជ្ញាធរស្រុកទឹកឈូ បានបញ្ជាក់ថា ផ្អែកតាមការណែនាំរបស់ឯកឧត្តម អភិបាលខេត្ត រដ្ឋបាលស្រុកបានរៀបចំទីតាំងធ្វើ សង្ក្រាន្តទឹកឈូ នៅបរិវេណឆ្នេរកោះស្មៅ ក្នុងគោលបំណងផ្តល់នូវភាពសប្បាយរីករាយ ដល់ពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  ពិសេសដើម្បីបង្ហាញវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសត្តានុពលតំបន់ឆ្នេរឲ្យគេបានស្គាល់ និងមកលេងកាន់តែច្រើន។

អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ធសោធន បានប្រាប់ឲ្យដឹងថា ការៀបចំទីតាំងសង្ក្រាន្តទឹកឈូ នៅឆ្នេរកោះស្មៅមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៤ និង១៥ ខែមេសា ចាប់ពីម៉ោង ៤ ដល់ ម៉ោង៧ល្ងាច។ កម្មវិធីសង្ក្រាន្តមានដូចជា ការរាំស្គរដៃ ការសម្តែងគុនល្បុក្កតោ ប្រលងចំរៀងប្រពៃណី  និងលេងល្បែងប្រជាប្រិយផ្សេងៗជាដើម។ ចំពោះការរៀបចំគិតមកដល់ពេលនេះ សម្រេចបានរង្វង់៤០%  ហើយការរៀបចំនឹងបញ្ជាប់ទាំងស្រុងនៅថ្ងៃស្អែក។

ចំពោះការជ្រើសរើសទីតាំងធ្វើសង្ក្រាន្តនៅឆ្នេរកោះស្មៅនេះ ដើម្បីបង្ហាញសិល្បៈ  និងល្បែងប្រជាប្រិយខ្មែរ ដល់យុវជនជំនានក្រោយ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់ និងបានលេងកម្សាន្តរួមគ្នាផង  និងចង់បង្ហាញអំពីសត្តានុពលឆ្នេរកោះស្មៅតែម្តង ។

ចំណែកយុវជន ស.ស យ.ក ឃុំកំពង់គ្រែង ស្រុកទឹកឈូ កញ្ញា ម៉ាត ស្រីមាស បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា រដ្ឋបាលស្រុកបានត្រៀមកម្មវិធីសប្បាយៗច្រើនណាស់ ក្នុងសង្ក្រាន្តទឹកឈូនេះ ហើយស្របពេលដែលឆ្នេរកោះស្មៅស្អាតផងនោះ  កញ្ញាសង្ឃឹមថានឹងមានអ្នកមកចូលរួមច្រើន។

ប្រជាពលរដ្ឋ និងទេសចរមកលេងខេត្តកំពតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ អាចមានជ្រើសច្រើនក្នុងការលេងកម្សាន្តសប្បាយ ដូចជាទី១  តំបន់ត្រជាក់ រាំលេងកម្សាន្តនៅរង្វង់មូលទុរេន (ការប្រគុំតន្ត្រីខ្នាតធំ) ទី២.ទីតាំងតំបន់ឆ្នេរខ្សាន្តកម្សាន្ត និងជិះទូកទេសចរណ៍ ទី៣ ទីតាំងវេរ៉ងដា និងសេះសមុទ្របាញ់ទឹក និងទី៤អាចមកលេងសង្ក្រាន្តទឺឈូ នៅឆ្នេរកោះស្មៅ៕

អត្ថបទដែលជាប់ទាក់ទង