**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឆ្នេរខ្សាច់កម្សាន្តទី៣ របស់ខេត្តកំពត ដែលមានភាពទាក់ទាញខ្លាំង បានតុបតែងរួចរាល់សម្រាប់ទទួលទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ឆ្នេរខ្សាចកម្សាន្តចន្លោះស្ពានឥន្ធធនូ និងស្ពានថ្មី ដែលមានប្រវែងជាង ៦០០ម៉ែត្រ នៅមិនទាន់ស្ថាបនារួចរាល់ទាំងស្រុងនៅឡើយទេ ប៉ុន្តែក្នុងឱកាសចូលឆ្នាំថ្មីនេះ អាជ្ញាធរខេត្តនឹងបើកឱ្យទេសចរចូលលេងកម្សាន្ត ព្រមទាំងបានរៀបចំផ្លូវធ្វើដំណើរ ឈូសពង្រាបខ្សាច់ សម្អាតអនាម័យបរិស្ថាន និងតុបតែងភ្លើងពណ៌នៅតាមដើមឈើរួចរាល់ហើយ។ ភ្ញៀវទេសចរបានលើកឡើង ខេត្តកំពតនឹងកាន់តែទាក់ទាញបន្ថែមទៀត ខណៈដែលសមទ្ធិផលថ្មីៗត្រូវបានបើកឲ្យដំណើរការ។

អភិបាលក្រុងកំពត លោក លាង រឿនសុធី បានប្រាប់ឱ្យដឹងថា ក្រោមការណែនាំ និងចុះអនុវត្តផ្ទាល់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ធធនូ និងស្ពានថ្មី បានស្ថាបនាជិតរួចរាល់ហើយ ប៉ុន្តែដើម្បីអបអរសាទរ និងទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រដ្ឋបាលខេត្តបានរៀបចំកែលម្អរួចរាល់ហើយ  ក្នុងនោះរដ្ឋបាលខេត្តបានឈូសឆាយពង្រាបខ្សាច់ ធ្វើផ្លូវក្រាលថ្មម៉ិច កាត់តម្រឹមមែកឈើ និងបំពាក់ភ្លើងលម្អតាមដើមឈើ និងមែកឈើផងដែរ។ លោកបានបន្តថា ឆ្នេរខ្សាច់កម្សាន្តនេះគឺជាឆ្នេរទី៣ របស់ខេត្តកំពត និងជាឆ្នេរទី២នៅក្នុងក្រុងកំពត ឆ្នេរនេះមានភាពទាក់ទាញខ្លាំង ព្រោះមានទីតាំងស្ថិតនៅកណ្តាលក្រុង ហើយមានកន្លែងកម្សាន្តជាច្រើននៅក្បែរៗឆ្នេរនោះ ដូចជាទូកទេសចរណ៍ កន្លែងកម្សាន្តនាពេលរាត្រី តំបន់ផ្សារក្រណាត់ជាដើម។

ភ្ញៀវទេសចរដែលបានមកលេងកម្សាន្តឆ្នេរថ្មីចន្លោះស្ពានឥន្ទធនូ និងស្ពានថ្មីនេះ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ខេត្តកំពត បច្ចុប្បន្ននេះគឺមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ហើយក្រុងកំពតក៏មានឆ្នេរខ្សាច់កម្សាន្ត២ទីតាំង ដែលត្រូវបានរៀបចំឡើងសម្រាប់ទទួលភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះរួចរាលហើយដែរ ខណៈដែលឆ្នេរកោះស្មៅស្រុកទឹកឈូ ដែលនៅជាប់ក្រុងកំពតឯនោះ កំពង់តែត្រៀមរៀបចំធ្វើសង្ក្រាន្តទឹកឈូផងដែរ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា សម្រាប់ខេត្តកំពត មានឆ្នេរខ្សាច់កមន្សាន្តចំនួន ៣ទីតាំង មានឆ្នេរកោះស្មៅស្រុកទឹកឈូ  និងឆ្នេរពីរទៀត ដែលទី១ មានទីតាំងនៅចម្លោះស្ពានឥន្ធធនូ និងស្ពានថ្មី ដែលទើបកែលម្អ តុបតែងសម្រាប់បើកទទួលភ្ញៀវទេសចរពេលចូលឆ្នាំថ្មី និងទីតាំងទី២ ឆ្នេរខ្សាច់កម្សាន្តមួយទៀតនៅខាងមុខចំណតទូកទេសចរណ៍។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ដោយការយកចិត្តទុកដាក់ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក្នុងការណែនាំដល់មន្ទីរ-អង្គភាពជុំវិញខេត្ត ឱ្យតុបតែងលម្អស្ថាប័នរៀងៗខ្លួន សម្អាតអនាម័យបរិស្ថាន បំពាក់ភ្លើងពណ៌ ចងទង់ជ្វាលា រួមទាំងសមទ្ធិផលទេសចរណ៍មានរូបសំណាកសេះសមុទ្របាញ់ទឹកជាដើមនោះ លោកជឿថា កំពតសង្ក្រាន្តឆ្នាំនេះ និងមានទេសចរមកលេងច្រើនជាងឆ្នាំមុនៗ៕

អត្ថបទដែលជាប់ទាក់ទង