**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម

អភិបាលខេត្តកំពត ណែនាំដល់មន្ទីរ-អង្គភាព ស្ថាប័នរដ្ឋ និងឯកជនចូលរួមតុបតែងលម្អទីតាំងខ្លួនដើម្បីទាក់ទាញទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដែលបានរៀបចំឡើងនៅសាលប្រជុំបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ខេត្តកំពតគឺជាខេត្តគោលដៅទេសចរណ៍ ដែលទទួលបានការគាំទ្រពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយរាល់ពេលមានព្រឹត្តិការណ៍បុណ្យជាតិធំៗ រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់នៅតាមទីសាធារណៈផ្សេងៗ ការសម្រួលចរាចរណ៍មិនឱ្យមានការកកស្ទះ ពិសេសការតុបតែងលម្អភ្លើងពណ៌តាមសួនច្បារ និងដងផ្លូវសំខាន់ៗក្នុងក្រុង ធ្វើឱ្យខេត្តទទួលបានភ្ញៀវទេចរមកសម្រាកកម្សាន្តច្រើន។

ជាមួយគ្នានេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខ ដើម្បីឱ្យរក្សាបាននូវកំណើនភ្ញៀវទេសចរ លោកអភិបាលខេត្តបានណែនាដល់ មន្ទីរ-អង្គភាព ស្ថាប័នរដ្ឋ និងឯកជននៅក្នុងខេត្ត ចូលរួមតុបតែងលម្អសោភ័ណភាពនៅតាមទីតាំងរបស់ខ្លួនបន្ថែមទៀត មានដូចជាការសម្អាតអនាម័យបរិស្ថាន ការទុកដាក់សំរាម ការបំពាក់ភ្លើងលម្អបន្លែម ដើម្បីឱ្យក្រុង-ស្រុកទាំងអស់ក្នុងខេត្ត មានភាពទាកទាញភ្ញៀវទេសចរមកលេងកម្សាន្ត។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានណែនាំឲ្យអាជ្ញាធរក្រុង-ស្រុកទាំង៩ បង្កើនការយកចិត្តទុកដាក់ រឹតបន្តឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈឱ្យបានល្អ ហើយអាជ្ញាធរក្រុង-ស្រុក ត្រូវចេះកែច្នៃតំបន់សក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួនបម្រើឱ្យវិស័យទេសចរណ៍។

ដោយឡែកក្រុងកំពត ដែលជាបេះដូងរបស់ខេត្ត អាជ្ញាធរខេត្តបាននិងកំពុងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើន ដូចជាការពង្រីកផ្លូវ និងសួនច្បារកម្សាន្តមាត់ព្រែក(សួនត្រីផ្សោត) រូបសំណាកសេះសមុទ្របាញ់ទឹកមុខសាលាខេត្តចាស់ ឆ្នេរចន្លោះស្ពានចាស់ និងស្ពានថ្មី ឆ្នេរខ្សាច់ចំណតទូកទេសចរណ៍ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង ការបំពាក់ភ្លើងពណ៌តាមដើមឈើ ស្ពាន តាមខឿនមាត់ព្រែក សួនច្បារ និងរមណីយដ្ឋានស្រះឈូកជាដើម ៕

អត្ថបទដែលជាប់ទាក់ទង