**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនទុកឱ្យជនមានពិការណាម្នាក់រស់នៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងឡើយ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល មិនទុកជនមានពិការភាព ណាម្នាក់ឲ្យរស់នៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។

ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលជាតិនៃជនពិការ តេជោសែន និងគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ មីនា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពិតជាមានសេចក្ដីរំភើបរីករាយ ដែលបានឃើញជនមានពិការភាពកម្ពុជា បានចូលរួមយ៉ាងសកម្ម និងបំពេញការងារយ៉ាងលេញ ក្នុងសកម្មភាពសេដ្ឋកិច្ច សង្គមកម្ពុជា ដែលឆ្លុះបញ្ចាំងពីសមត្ថភាព សក្កានុពលជនមានពិការភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមលើកទឹកចិត្ត និងបញ្ជាក់ជូនបងប្អូន មានពិការភាពថា បងប្អូនមិនឯកោទេ បងប្អូនឃើញនៅពេលនេះ មានសម្ដេចតេជោ និងរូបខ្ញុំ ផ្ទាល់ជារាជរដ្ឋាភិបាល តែងចាត់ទុកបងប្អូនមានពិការភាព ជាមូលធនដ៏មានសក្តានុពល ដែលបានកំណត់យ៉ាងច្បាស់ ក្នុងយុទ្ធសាស្ដ្របញ្ចុកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ផ្ដោតចំបងទៅលើការកសាងធនធានមនុស្ស និងពង្រឹងធនធានមនុស្ស ដែលរួមទាំងប្រជាពលរដ្ឋយើងទាំងអស់»។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ដដា ជាការពិតការងារ ក្នុងវិស័យពិការភាព ពិតជាមានសារៈសំខាន់ ហើយចាំបាច់ត្រូវមានការ ចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងសហគមន៍ជាដើម។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនទុកជនមានពិការ ភាពណាម្នាក់ឲ្យនៅឯកោ ដោយគ្មានការជួយ ជ្រោមជ្រែងនោះឡើយ។ នៅក្នុងន័យនេះ សម្តេចធិបតី បានអំពាវនាវដល់សហគមន៍ជាតិ-អន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោល ដៅអភិវឌ្ឍប្រកបដោយចីរភាព ស្ដីពី ជនមានពិការភាព, អនុសញ្ញា ស្ដីពីសិទ្ធិជនមានពិការភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្ដទីក្រុងអ៊ីឈាន់ ដើម្បីផ្ដល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព ក៏ដូចជាបង្កើតសហគមន៍មួយ ដែលមានបរិយាប័ន្ន និងភាពសុខុមសម្រាប់ជនមានពិការភាព ស្របតាមគោលការណ៍ គ្មានជនណាម្នាក់ ត្រូវបោះបង់ ចោល។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា រាជរដ្ឋាភិបាល គិតគូរដោយល្អិតល្អន់ នូវសុខុមាលភាព របស់ជនមានពិការភាព ដោយបានកំណត់ កូតា រហូតដល់២ភាគរយ សម្រាប់ជ្រើសរើសជនមានពិការភាពឲ្យបម្រើការងារក្នុងក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ ស្ដីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ។ បន្ថែមពីលើនេះ វិស័យឯកជនត្រូវបានលើកទឹកចិត្ត ជាពិសេសឲ្យទទួល យកជនមានពិការភាព ឲ្យចូលបម្រើការងារដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្ដល់ឱកាសដល់ជនមានពិការភាព ក្នុងការួមចំណែកដល់កិច្ចការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យបានទូលំទូលាយបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង