**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ៖ រឿងស្តេចកន និងសម្តេចតេជោ ហ៊ុន សែន ជារឿងពីរដាច់ពីគ្នា

ភ្នំពេញ៖ លោក ឥន សុផល អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាអ្នកវិទ្យាសាស្ត្រនយោបាយខ្មែរ បានចែករំលែកទស្សនៈនៅបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៦ មីនានេះថា រឿងស្តេចកន និងសម្តេចតេជោ ហ៊ុន សែន ជារឿងពីរដាច់ពីគ្នា ។

ខាងក្រោមនេះជាខ្លឹមរបស់លោក ឥន សុផល៖

១. បើយោងតាមឯកសាររបស់លោក អាដេម៉ារ ឡឺក្លែរ បានលើកឡើងថា “…ក្រោមការដឹកនាំរបស់ស្តេចកន ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពដូចពីមុនឡើងវិញ។ ប្រជារាស្ត្រមានសេចចក្តីសុខ សម្បូរសប្បាយជាងស្តេចអង្គមុនៗ។ ជាងនេះទៅទៀតនៅក្នុងរជ្ជកាលរបស់ព្រះអង្គ ក៏មានការបោះពុម្ពប្រាក់កាក់ចាយ ធ្វើពីមាសមានរូបនាគនៅម្ខាង…”។

២. រាជធានី “ក្រុងស្រឡប់ព្រៃនគរបុរៈរាជធានី” ជារាជធានីថ្មី ក្រោយពីបានកសាងរួច ធ្វើឱ្យមានកំណើនប្រជាជនច្រើនជាងរាជធានីមុនៗទ្វេដង មានទាំងជនបរទេសចេញចូលជាច្រើន។ ស្តេចកនដឹកនាំប្រទេសអស់រយៈពេល១៣ឆ្នាំ ក៏ត្រូវបាន ច័ន្ទរាជា ធ្វើឃាតនៅឆ្នាំ១៥២៥គស. ។

៣.រឿងស្តេចកន និងច័ន្ទរាជា សុទ្ធតែកើតចេញពីរាស្ត្រសាមញ្ញដូចគ្នា ប៉ុន្តែដោយសារប្រជាពលរដ្ឋខ្មែរ ពុំបានយល់ពីប្រវត្តិសាស្ត្រក្រោយសម័យអង្គរ “នាយចាយជ្រែករាជ្យ” ក៏យល់ថាច័ន្ទរាជាមានពូជពង្សជាក្សត្រ ទើបធ្វើឱ្យប្រជាជនគាំទ្រច្រើន។

៤.ពីអតីតកាលប្រជាជនខ្មែរបានផ្សារភ្ជាប់ជីវិតរបស់ពួកគាត់ជាមួយព្រះមហាក្សត្រ ដែលមិនអាចកាត់ផ្តាច់បាន។ ដូច្នេះពួកគាត់បានលះបង់អ្វីៗគ្រប់យ៉ាងរួមទាំងជីវិត បានបូជាថ្វាយព្រះមហាក្សត្រ ដោយមិនខ្វល់ថាព្រះមហាក្សត្រអង្គនោះល្អឬអាក្រក់ឡើយ។

៥.ចំពោះទស្សនៈមួយចំនួនបានធ្វើការប្រៀបធៀបស្តេចកន ជាមួយសម្តេចតេជោ ហ៊ុន សែន គឺជារឿងពីរដាច់ពីគ្នា ដែលមិនអាចប្រៀបធៀបគ្នាបានឡើយ។ ថ្វីដ្បិតតែស្តេចកន ដឹកនាំជាតិឱ្យមានសុខសន្តិភាព និងភាពសម្បូររុងរឿងមួយរយៈពេលខ្លីក៏ដោយ ក៏ពុំមានសមិទ្ធិផលអ្វីបន្សល់ទុកសម្រាប់ខ្មែរឡើយ ដូច្នេះ មិនអាចយកស្តេចកន មកធ្វើការប្រៀបធៀបជាមួយ សម្តេចតេជោ ហ៊ុន សែន ដែលបានកសាងឯករាជ្យជាតិ សន្តិភាព និងសមិទ្ធផលជាច្រើនមិនអាចពណ៌នាអស់ នាពេលបច្ចុប្បន្ននេះបានទេ ។

៦.នេះជាការពិតនៃប្រវត្តិសាស្ត្រ ដែលយើងអាចមើលឃើញគ្រប់ៗគ្នា !
(ជូនទៅអ្នកសង់រូបសំណាកស្តេចកន មិនគួរយកព្រះភក្ត្ររបស់ព្រះស្តេចកនស្រដៀង មុខសម្តេចតេជោនោះទេ នាំមានការរិះគន់ពីមហាជន ! ស្តេចកន គឺស្តេចកន ! សម្តេចតេជោ គឺសម្តេចតេជោ ! មិនអាចធ្វើការប្រៀបធៀបគ្នាបានឡើយ) ៕

អត្ថបទដែលជាប់ទាក់ទង