**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

តំបន់ព្រែកទាល់សម្បូរទៅដោយជីវៈចម្រុះគ្រប់ប្រភេទ

ភ្នំពេញ៖ យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា ព្រែកទាល់ ជាដែនជម្រកនិងបន្ទាយពងកូន របស់សត្វស្លាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ស្ថិតនៅខាងជើងឆៀងខាងលិចនៃបឹងទន្លេសាប។ វាជាតំបន់រ៉ាមសារ(ដីសើម) សម្បូរដោយជីវៈចម្រុះដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣១ ២៨២ ហ.ត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។

ភ្ញៀវទេសចរ អាចទៅលេងនៅ តំបន់ព្រែកទាល់បានដោយ៖ ពីខេត្តសៀមរាប៖ ធ្វើដំណើរតាមផ្លូវគោក ពីក្រុងសៀមរាប ឆ្ពោះទៅកាន់កំពង់ផែចុងឃ្នៀស រឺមេជ្រៃ ហើយត្រូវជួលទូកទៅកាន់តំបន់ព្រែកទាល់ ដោយចំណាយពេលប្រមាណ១ម៉ោង។

ពីក្រុងបាត់ដំបង៖ ភ្ញៀវទេសចរ ត្រូវធ្វើដំណើរតាមកាណូត ទៅកាន់ព្រែកទាល់ ដែលមានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ ចំណាយពេលប្រមាណ ៧ ម៉ោង រឺលើសនឹង តាមកំរិតទឹកក្នុងស្ទឹង ។

ភ្ញៀវទេសចរ អាចទិញសំបុត្រទូកបាននៅ តាមបណ្តា សណ្ឋាគារ ឬផ្ទះសំណាក់មួយចំនួន និងអាចទិញសំបុត្រនៅការិយាល័យលក់សំបុត្រទូកផ្ទាល់ ដូចជា៖ ក្រុមហ៊ុន ចាន់ណា, ក្រុមហ៊ុន Angkor Express.. (មួយសំបុត្រ៣០ដុល្លា បូករួមថ្លៃដឹកជញ្ជូន)។

បើលោកអ្នកចង់ទទួលបានបទពិសោធន៍មើលបក្សាបក្សីស្រែកច្រៀង ស្រែកយំ ពេលព្រលឹម និងពេលព្រលប់ លោកអ្នកអាចស្នាក់នៅទីនោះ ១ឬ ២យប់ បាន ក្នុងផ្ទះសំណាក់សហគមន៍បែបសាមញ្ញ តែមានអនាម័យល្អ។

នៅតំបន់ព្រែកទាល់ លោកអ្នកអាចគយគន់បក្សាបក្សីជាច្រើនមុខ រួមទាំងសត្វស្លាបដែលជិតផុតពូជ ត្រយង ស្ទាំង ទុង ក្រសារ កុក …។ លោកអ្នកក៏អាចទស្សនាសម្រស់ភូមិបណ្តែតទឹក ព្រៃលិចទឹក ការរស់នៅ និងរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទៃទឹកផងដែរ។

រដូវល្អប្រសើរជាងគេសម្រាប់ការទស្សនាបក្សាបក្សី គឺរដូវប្រាំង ចាប់ពីខែធ្នូ ដល់ ខែឧសភា ដែលជារដូវទឹកស្រក ហើយសត្វបក្សាបក្សីមកផ្តុំគ្នា រកចំណី រកញីឈ្មោល នៅតំបន់ព្រែកទាល់។

ពីភូមិព្រែកទាល់ ឃុំកោះជីវាំង លោកអ្នកអាចជិះទូកឆ្លងទៅលេង ភូមិបាក់ព្រាព្រែកត្រប់ នឹកដល់អនុស្សាវរីយ៍ស្នេហាក្រមុំកំលោះ របស់លោកយាយ រស់ សេរីសុទ្ធា និង លោកតា ស៊ិន ស៊ីសាមុត តាមរយៈបទចម្រៀង ឱភូមិបាក់ព្រា បាក់ព្រារឿងថ្មី៕

អត្ថបទដែលជាប់ទាក់ទង