**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

បទវិភាគ៖ប្រទេសចិនពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់នឹងជំរុញនូវសន្ទុះដ៏ខ្លាំងក្លានៃការវិនិយោគនៅប្រទេសចិន

“ប្រទេសចិនពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ បង្កបង្កើតបរិយាកាសគោលនយោបាយប្រកបដោយភាពនឹងនរ តម្លាភាពនិងអាចប៉ាន់ប្រមាណបាន ប្រការនេះបានលើកទឹកចិត្តដល់ពួកយើងយ៉ាងខ្លាំង។” ក្នុងអំឡុងពេលប្រទេសចិនបើកធ្វើមហាសន្និបាតនៃសភាទាំងពីររបស់ចិន លោក Song Weiqun អគ្គនាយករងនិងជាប្រធានតំបន់ចិននៃក្រុមហ៊ុនJohnson &Johnsonរបស់អាមេរិក បានបង្ហាញពីការរំពឹងទុកដូចពោលខាងលើនេះ ។
បើមើលពីក្របខ័ណ្ឌពិភពលោកទាំងមូលអាចឃើញថា បច្ចុប្បន្ននេះ ទ្រង់ទ្រាយទាក់ទាញប្រាក់ទុនមានភាពថយថមចុះជាទូទៅ ។ ដូច្នេះ ប្រទេសនានាសុទ្ធតែបានបង្កើនកម្លាំងនៃការទាក់ទាញពាណិជ្ជករនិងកៀរគរទុនបរទេស ។ តើប្រទេសចិននឹងទាក់ទាញនិងប្រើប្រាស់ទុនបរទេសតាមរបៀបយ៉ាងណា ? តើចិននឹងពង្រីកការបើកទូលាយថែមទៀតតាមរបៀបណា? របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំនេះ បានប្រើ “វិធីគណនា”ផលបូកនិងដកមួយចំនួន ដើម្បីផ្តល់ជាចម្លើយរបស់ខ្លួន ។
មុនដំបូង សូមមើល “វិធីបូក” ។ ពីការពង្រីកបញ្ជីឧស្សាហកម្មដែលលើកទឹកចិត្តឱ្យពាណិជ្ជករបរទេសវិនិយោគ ដល់ការបង្កើនការធានាសេវាកម្មវិនិយោគរបស់ពាណិជ្ជករបរទេស រហូតដល់ការលើកកម្ពស់ភាពងាយស្រួលដល់ជនបរទេសមកប្រកបការងារ បន្ដការសិក្សានិងធ្វើទេសចរ វិធានការសេវាកម្មមួយចំនួនដែលប្រកបដោយភាពកក់ក្តៅ និងភាពល្អិតល្អិនបានផ្តល់ភាពងាយស្រួលដល់ការទៅមករបស់ពាណិជ្ជករបរទេស ហើយក៏បានផ្តល់ការធានាដ៏សំខាន់ដល់ការចុះវិនិយោគនិងប្រកបអាជីពរបស់ពួកគេ ។
មានផល “បូក” ក៏មានផល “ដក”ដែរ ។ របាយការណ៍ការងារក៏បានលើកឡើងដែរថា នឹងបន្តកាត់បន្ថយបញ្ជីអវិជ្ជមាននៃការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារ និងលុបចោលទាំងអស់នូវវិធានការរឹតបន្ដឹងទុនបរទេសវិនិយោគក្នុងវិស័យកម្មន្តសាល បន្ធូរបន្ថយនូវការដាក់កំហិតចំពោះការអនុញ្ញាតឱ្យចូលក្នុងមុខរបរសេវាកម្ម ដូចជាទូរគមនាគមន៍និងសុខាភិបាលជាដើម ។ លោក Jean-Christophe Pointeau អគ្គនាយកនៃក្រុមហ៊ុនPfizerប្រចាំនៅតំបន់ចិន និងជាអនុប្រធានសមាគមសហគ្រាសពាណិជ្ជករបរទេសវិនិយោគនៅប្រទេសចិនបានថ្លែងថា វិធានការណ៍ទាំងនេះបានបង្ហាញឱ្យឃើញនូវការបេ្តជ្ញាចិត្តរបស់ចិនក្នុងការពង្រីកការបើកទូលាយថែមមួយកម្រិតទៀត ហើយបាន “ចាក់បំពេញកម្លាំងចលករយ៉ាងខ្លាំងក្លា”ដល់សហគ្រាសទុនបរទេសដែលគ្រោងនឹងធ្វើអាជីវកម្មរយៈពេលយូរនៅប្រទេសចិននិងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ។
ក្រៅពី “វិធីបូកនិងដក” ក្នុងចំណោមវិធានការសម្រាប់ទាក់ទាញទុនបរទេសរបស់ចិន ក៏មាន “សញ្ញាស្មើគ្នា”ដែរ ពោលគឺអនុវត្តឱ្យបានល្អនូវការផ្តល់ភាពអនុគ្រោះដូចគ្នានឹងជនជាតិចិនដល់សហគ្រាសទុនបរទេស ធានាឱ្យសហគ្រាសទុនបរទេសអាចចូលរួមដោយស្មើរភាពនិងតាមផ្លូវច្បាប់ក្នុងលទ្ធកម្មសាធារណៈរបស់រដ្ឋាភិបាល ការដាក់ដេញថ្លៃនិងកំណត់ស្តង់ដារ ។ អ្នកជំនាញបានវិភាគថា វិធានការណ៍ទាំងនេះបានបង្ហាញពីភាពយុត្តិធម៌និងស្មើភាព ដែលបានបង្ហាញឱ្យឃើញនូវភាពស្មោះត្រង់របស់រដ្ឋាភិបាលចិនក្នុងការជួយសហគ្រាសទុនបរទេសដោះស្រាយបញ្ហាជាក់ស្តែង ក៏ដូចជាជំរុញការអនុវត្តគម្រោងទុនបរទេសផងដែរ ។
សូមបញ្ជាក់ថា ទុនបរទេសជាកម្លាំងដ៏សំខាន់ក្នុងកិច្ចកសាងទំនើបកម្មរបស់ចិន ។ ទិន្នន័យថ្មីបំផុតដែលរដ្ឋាភិបាលចិនបានប្រកាសបង្ហាញថា នៅខែមករាឆ្នាំនេះ ប្រទេសចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួន១១២៧១០លានយាន់ប្រាក់ចិន ដែលបានកើនឡើង២០,៤ភាគរយបើប្រៀបធៀបនឹងខែមុន បានបង្កើតសហគ្រាសថ្មីរបស់ពាណិជ្ជករបរទេសចំនួន៤៥៨៨សហគ្រាស ដែលបានកើនឡើង៧៤,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ក្នុងបរិបទដែលការវិនិយោគនៅក្រៅប្រទេសលើពិភពលោកទាំងមូលមានភាពថមថយចុះជាទូទៅ ហេតុអ្វីបានជាទីផ្សារចិនទទួលប្រជាប្រិយភាពខ្លាំងពីទុនបរទេស ?
ប្រាក់ទុននឹងដើរស្របតាមផលប្រយោជន៍ ។ តាមស្ថិតិផ្លូវការរបស់ប្រទេសចិនឱ្យដឹងថា ប៉ុន្មានឆ្នាំថ្មីៗកន្លងទៅនេះ អត្រាផលកម្រៃនៃការចុះវិនិយោគដោយផ្ទាល់នៅប្រទេសចិនរបស់ពាណិជ្ជករបរទេស គឺប្រហែល៩ភាគរយ ដែលបានស្ថិតនៅកម្រិតខ្ពស់បង្គួរលើផ្ទៃអន្តរជាតិ ។ មិនពិបាកឃើញថា ការជ្រើសរើសប្រទេសចិន ធ្វើឱ្យទុនបរទេសទទួលបានផលកម្រៃយ៉ាងច្រើនសម្បើម ។ ប្រការនេះធ្វើឱ្យពួកគេរក្សាបានូវភាពសន្ទុះខ្លាំងក្លាចំពោះការវិនិយោគនៅប្រទេសចិន ។
ដូចប្រសាសន៍របស់លោក Nicolas Hieronimus ប្រធានប្រតិបតិ្តនៃក្រុមហ៊ុនសាជីវកម្មL’Orealរបស់បារាំង ដែលបានលើកឡើងថា “ប្រទេសចិន”បន្ទាប់ទៀត នៅតែជាប្រទេសចិនដដែល “យើងនឹងបន្តធ្វើអាជីវកម្មនៅប្រទេសចិនតទៅទៀត ព្រមនឹងធំធាត់ឡើងជាមួយប្រទេសចិនផងដែរ” ៕

អត្ថបទដែលជាប់ទាក់ទង