**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី

អត្ថាធិប្បាយ៖ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនរួមចំណែកដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចសកល

គោលគំនិតនៃ “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” ត្រូវបានរំលេចឡើងជាលើកដំបូងក្នុងសុន្ទរកថារបស់ឯកឧត្តមប្រធាន ស៊ី ថ្លែងក្នុងពិធីបើកសមាជជាតិលើកទី១៩ នៃគណបក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ដែលក្នុងនោះឯកឧត្តមបានលើកឡើងថា សេដ្ឋកិច្ចរបស់ចិនបាន និងកំពុងផ្លាស់ប្តូរពីដំណាក់កាលនៃកំណើនយ៉ាងឆាប់រហ័សឆ្ពោះទៅរកដំណាក់កាលនៃ “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់”។
តាមទស្សនៈរបស់ឯកឧត្តម ស៊ី ជីនពីង “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” សំដៅទៅលើការផ្លាស់ប្តូរពីការអភិវឌ្ឍដែលផ្តោតលើបរិមាណ និងអត្រាកំណើន ទៅជាការអភិវឌ្ឍដែលផ្តោតលើគុណភាព និងប្រសិទ្ធភាពជាចម្បង ឬអាចនិយាយម្យ៉ាងទៀតថា ជាគំរូនៃការអភិវឌ្ឍថ្មីមួយ ដែលឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍដោយផ្តោតលើនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សំដៅបំពេញបំណងប្រាថ្នារបស់ប្រជាជនចិនឱ្យទទួលបានជីវិតកាន់តែប្រសើរឡើង និងរុញច្រានប្រទេសចិនឱ្យឆ្ពោះទៅរកប្រទេសសង្គមនិយមជឿនលឿនលើគ្រប់វិស័យ នៅឆ្នាំ២០៤៩។
ចាប់តាំងពីឯកឧត្តម ស៊ី ជីនពីង បានលើកឡើងពីគោលគំនិតនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាលើកដំបូងមក រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយ និងគំនិតផ្តួចផ្តើមជាច្រើន ដែលក្នុងនោះរួមមានការជំរុញការបង្កើតគំរូអភិវឌ្ឍន៍ថ្មី ការពង្រឹងសមត្ថភាពផ្នែកនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការកសាងប្រព័ន្ធឧស្សាហកម្មទំនើប ការអភិវឌ្ឍបៃតង និងកំណែទម្រង់រចនាសម្ព័ន្ធផ្នែកផ្គត់ផ្គង់ ដែលនាំសេដ្ឋកិច្ចចិនឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ពោលគឺមានប្រសិទ្ធភាព និរន្តរភាព និងភាពធន់ជាងមុន។ យោងតាមរបាយការណ៍របស់ការិយាល័យជាតិស្ថិតិចិន ផលិតផលក្នុងស្រុកសរុបរបស់ចិន (ផសស) ក្នុងឆ្នាំ២០២៣ បានកើនឡើងប្រមាណ ៥,២% ស្មើនឹង ១២៦,០៦ ទ្រីលានយ័ន (ប្រមាណ ១៧,៧ ទ្រីលានដុល្លារអាមេរិក) ហើយបានរួមចំណែកដល់កំណើនផសសរបស់ពិភពលោកប្រមាណ ៣០% ដែលធ្វើឱ្យសេដ្ឋកិច្ចចិនក្លាយទៅជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចពិភពលោកដ៏រឹងមាំជាងគេបំផុត។
ប្រទេសចិនបានចាត់ទុកការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការរុញកំណើនសេដ្ឋកិច្ចឱ្យឈានដល់កម្រិតគុណភាពខ្ពស់ ហើយបាន និងកំពុងអភិវឌ្ឍយ៉ាងសកម្មនូវបញ្ញាសិប្បនិមិត្ត ព័ត៌មាន Quantum និងឧស្សាហកម្មដែលមានបច្ចេកវិទ្យាទំនើបជាច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រទេសចិនបានសម្រេចនូវសមិទ្ធផលធំៗជាច្រើន ក្នុងនោះយន្តហោះដឹកអ្នកដំណើរខ្នាតធំរបស់ចិន C919 បានដាក់ឱ្យដំណើរការអាជីវកម្មជាផ្លូវការ ខណៈកប៉ាល់ទេសចរណ៍ខ្នាតយក្សសាងសង់ដោយចិនបានបញ្ចប់ការធ្វើដំណើរសាកល្បង។ ឧបករណ៍អេឡិចត្រូនិចដែលផលិតដោយចិនកំពុងទទួលបានប្រជាប្រិយភាពពីអ្នកប្រើប្រាស់ ទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុត BYD បានលក់រថយន្តអគ្គិសនីថ្មីជាង ៣ លានគ្រឿងក្នុងឆ្នាំ ២០២៣ ជិតពីរដងនៃរថយន្ត Tesla ខណៈក្រុមហ៊ុនផលិតថ្មលីចូមរបស់ចិនក៏ទទួលបានចំណាត់ថ្នាក់ទីមួយក្នុងចំណែកទីផ្សារពិភពលោក។ ប្រទេសចិនក៏បានកំពុងឈានមុខលើវិស័យថាមពលបៃតងជាមួយនឹងបច្ចេកវិទ្យាថាមពលព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនី។ វឌ្ឍនភាពទាំងនេះបានអនុញ្ញាតឱ្យប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងផ្តល់នូវកាលានុវត្តភាពថ្មីៗដល់ការជំរុញកំណើនសេដ្ឋកិច្ចសកល។
ស្របពេលដែលសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងការថមថយ ដែលបណ្តាលមកពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការរំខានដល់ច្រវាក់ផ្គត់ផ្គង់សកល និងការកើនឡើងនៃគោលនយោបាយគំាពារនិយម ប្រទេសចិនបាន និងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការស្តារឡើងវិញនៃសេដ្ឋកិច្ចសកល តាមរយៈការរៀបចំវេទិកា ការតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិជាច្រើន ក្នុងនោះរួមមាន (១) វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (២) ពិព័រណ៍នាំចូលអន្តរជាតិចិន (៣) ពិព័រណ៍នាំចូល-នាំចេញចិន (៤) ពិព័រណ៍ផលិតផលអ្នកប្រើប្រាស់អន្តរជាតិចិន និង (៥) សន្និសីទប្រចាំឆ្នាំវេទិកាបូអាវសម្រាប់អាស៊ី ដើម្បីចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ខ្លួន។ កាលពីឆ្នាំ២០២៣ ប្រទេសចិនបានរៀបចំដោយជោគជ័យនូវវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម» ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចសកល បង្កើនការតភ្ជាប់ក្នុងតំបន់ និងពិភពលោក និងលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសតាមបណ្តោយខ្សែក្រវាត់ និងផ្លូវ។
ជាការពិតណាស់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនមិនត្រឹមតែដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការជំរុញដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងកម្ពុជាផងដែរ។ បច្ចុប្បន្ន ចិនគឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកផ្ដល់ជំនួយដ៏ធំបំផុតរបស់កម្ពុជា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បានផ្តល់ជូនកម្ពុជានូវអត្ថប្រយោជន៍សក្តានុពលជាច្រើន ជាពិសេសការទទួលបានការចូលទីផ្សារចិនដែលមានពន្ធគយសូន្យភាគរយ ក្នុងកម្រិតប្រហែលជា ៩៨% នៃបន្ទាត់ពន្ធគយសរុបរបស់ចិន ដែលគ្របដណ្តប់លើផលិតផលសំខាន់ៗរបស់កម្ពុជាដូចជា ស្វាយ គ្រាប់ស្វាយចន្ទី ចេក ត្រី សាច់ អាហារកែច្នៃ និងផលិតផលផ្សេងៗទៀត។
បើនិយាយពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលជាឆ្អឹងខ្នងសម្រាប់កំណើនសេដ្ឋកិច្ចវិញ ចិនបានជួយកម្ពុជាកសាងផ្លូវប្រមាណជា ៣១ខ្សែ សរុបប្រវែងជាង ៣ ពាន់គីឡូម៉ែត្រ និងស្ពានជាង ១៦ រួមទាំងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលបានបើកការដ្ឋានសាងសង់កាលពីថ្មីៗនេះ។ ទន្ទឹមនឹងនេះ សំណង់ធំៗនានាក៏ត្រូវបានលេចចេញជារូបរាងឡើង ក្រោមការគាំទ្ររបស់រដ្ឋាភិបាលចិន រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពហុកីឡដ្ឋានជាតិមរតកតេជោ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនខេត្តត្បូងឃ្មុំ និងអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ខណៈដែលគម្រោងធំៗជាច្រើនទៀតកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម។ សមិទ្ធផលទាំងនេះបានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
សរុបមក ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់មិនត្រឹមតែបានរួមចំណែកដល់ការជំរុញទំនើបភាវូបនីយកម្មចិនឱ្យឈានទៅរកកសាងប្រទេសសង្គមនិយមរឹងមាំ និងជឿនលឿនលើគ្រប់វិស័យនៅឆ្នាំ២០៤៩ នោះទេ តែថែមទាំងរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលផង និងសេដ្ឋកិច្ចរបស់ប្រទេសតូចៗផងដែរ។ ការរីកចម្រើនរបស់ចិនក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក នឹងនាំមកនូវកាលានុវត្តន៍ភាពថ្មីៗសម្រាប់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕
ដោយលោក ហ៊ូ ចំរើនអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង