**ទូតឆែក ប្ដេជ្ញានឹងខិតខំឲ្យមានការនាំចូលទំនិញច្រើនបន្ថែមទៀត ពីឆែកមកកម្ពុជា ដើម្បីឲ្យមានតុល្យភាព**រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជារៀបចំពិព័រណ៍ «ពន្លកបៃតង» និងចែកដើមឈើយ៉ាងតិច១លានដើម ជូនប្រជាពលរដ្ឋយកទៅដាំ នៅថ្ងៃទី១០-១៦ ខែកក្កដា ខាងមុខ**ប្រធានាធិបតី​អ៊ីរ៉ង់​បានស្លាប់​ហើយនៅក្នុង​ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ**ប្រធានាធិបតី​អ៊ីរ៉ង់​បញ្ជាក់​ថា​ស្លាប់​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ**ឯកឧត្តម ហេង សួរ អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**រដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាននឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា ស្ថិតក្រោមសមត្ថកិច្ចខ្លួន ដោយមិនលើកលែងជាដាច់ខាត**រយៈពេលមួយសប្តាហ៍ មន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អត្តសញ្ញាណប័ណ្ណ ជាង ៨ពាន់សន្លឹក ជូនប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌**កម្ពុជានឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិជាលើកទី១ថ្ងៃទី៣០ខែឧសភាខាងមុខនេះ**កម្ពុជា ស្នើវៀតណាម ផ្តល់កិច្ចសហការស្រាវជ្រាវ ករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន**កម្ពុជា-ចិន រួមគ្នាចែករំលែកពុទ្ធិ និងបទពិសោធន៍ទាក់ទងនឹង ការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា**នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំក្រុមការងារចុះពិនិត្យបច្ចុប្បន្នភាព ការងារសាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច**នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញក្រសួងការពារជាតិ**អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ**ឧបនាយករដ្ឋមន្ត្រី ស សុខា ប្តេជ្ញាការពារសុខសន្តិភាពឲ្យបានគង់វង្ស និងប្រឆាំងដាច់ខាតមិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញសារជាថ្មីឡើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

សម្តេចធិបតី៖ សម្តេចចង់ឃើញរដ្ឋ និងវិស័យឯកជនសហការគ្នា ដើម្បីពង្រឹងសមត្ថភាព និងដើរបានវែងឆ្ងាយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចមិនចង់ឱ្យរដ្ឋក្លាយជាអ្នកចង្អុល ឬដឹកមុខវិស័យឯកជននោះទេ គឺចង់ឃើញរដ្ឋ និងវិស័យឯកជនសហការគ្នា ដើម្បីពង្រឹងសមត្ថភាព និងដើរបានវែងឆ្ងាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារ តេជោសែន» និងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យា សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជំរុញសេដ្ឋកិច្ចប្រកបដោយចីរភាព ប្រកបដោយភាពធន់ និងបង្កើតការងារឱ្យបានច្រើន។ ដើម្បីក្លាយជាប្រទេសអ្នកមាន ត្រូវធ្វើឱ្យប្រជាពលរដ្ឋមានចំណូលខ្ពស់។ រាជរដ្ឋាភិបាលអត់មានលុយចែកប្រជាពលរដ្ឋទេ គឺត្រូវបង្កើតការងារជូនប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រុមហ៊ុនធុនតូច និងមធ្យម នៅតែជាមុខព្រួញត្រូវយក​ចិត្តទុក​ដាក់។ ដើម្បីសេដ្ឋកិច្ចរឹងមាំ ត្រូវធ្វើឱ្យវិស័យឯកជនរឹងមាំ។

សម្តេចធិបតី នាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ប្រទេសយើងតូច ប្រជាជនយើងតិច ប៉ុន្តែបើប្រជាពលរដ្ឋមានមូលដ្ឋានរឹងមាំ មិនសំខាន់លើបរិមាណទេ សំខាន់លើគុណភាព។

សម្តេចធិបតី ក៏បានលើកទឹកចិត្តអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធ។ ប្រទេសយើងតូច តែបើយើងរួមគ្នា ជាពិសេសរួមគ្នារវាងវិស័យឯកជន និងរាជរដ្ឋាភិបាល នឹងក្លាយទៅជាកម្លាំងធំណាស់ ៕

អត្ថបទដែលជាប់ទាក់ទង