**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

អ្នកវិភាគ៖ អនុសាសន៍សម្តេចធិបតីឱ្យក្រសួងការងារពង្រឹងនិងពង្រីកវិសាលភាពប.ស.ស ជារឿងដ៏មានសារសំខាន់បំផុត!

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន១៣ចំណុច ឱ្យក្រសួងការងារអនុវត្តឱ្យកាន់តែប្រសើរថែមទៀត ខណៈអនុសាសន៍ណែនាំនានា របស់សម្តេចធិបតីនាពេលកន្លងមក ក្រសួងការងារអនុវត្តបានយ៉ាងជោគជ័យ។

សម្រាប់អនុសាសន៍ណែនាំចំណុចទី១២ របស់សម្តេចធិបតី ឱ្យក្រសួងការងារត្រូវបន្តពង្រីកវិសាលភាព និងពង្រឹងរបបសន្តិសុខសង្គម តាមរយៈការពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការការងារ របស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស), ការពិនិត្យការរៀបចំក្របខ័ណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គមដល់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកស្ម័គ្រចិត្តដទៃទៀត, និងការជំរុញការពិភាក្សា និងការចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសនានា ដើម្បីផ្លាស់ប្តូរទិន្នន័យសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្តៅអនុវត្តចល័តភាពនៃរបបសន្តិសុខសង្គមពីប្រទេសមួយទៅប្រទេសមួយ។

ជុំវិញអនុសាសន៍ណែនាំនេះ លោកបណ្ឌិតគិន ភា អ្នកវិភាគសង្គម-នយោបាយនៅកម្ពុជាបានបញ្ជាក់ថា ជាអនុសាសន៍ណែនាំដ៏មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាពលរដ្ឋដែលធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រោះកន្លងមកពលរដ្ឋទាំងនេះមិនទាន់យន្តការគាំពារសង្គមណាមួយសម្រាប់ពួកគាត់នោះទេ។

តែយ៉ាងណាសម្រាប់រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញគោលនយោបាយដែលអាចឱ្យពលរដ្ឋធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានសេវាថែទាំសុខភាព របស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ដែលការណ៍នេះជារឿងគួរឱ្យសាទរខ្លាំងណាស់។

លោកបណ្ឌិតគិន ភា បានបន្ថែមទៀតថា សម្រាប់របបសន្តិសុខសង្គមនេះគឺមានអត្ថប្រយោជន៍ដល់មហាសាលសម្រាប់ប្រជាពលរដ្ឋ ហើយប្រសិនបើមានការពង្រីកវិសាលភាពកាន់តែទូលំទូលាយថែមទៀតនោះ លោកគិតថានេះគឺជាការជួយជាក់ស្តែងចំពោះពលរដ្ឋពីសំណាក់រដ្ឋាភិបាល។

លោកបណ្ឌិតបញ្ជាក់ទៀតថា យ៉ាងដើម្បីសម្រេចនូវអនុសាសន៍ណែនាំរបស់សម្តេចធិបតី គឺចាំបាច់ត្រូវមានក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុទ្ធផ្សេងៗទៀត ដើម្បីជាធាតុចូលធ្វើយ៉ាងណាឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព។

លោកបណ្ឌិតគិន ភា ជឿជាក់ថា នៅពេលអនាគត របបសន្តិសុខសង្គមនេះនឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប៕

អត្ថបទដែលជាប់ទាក់ទង