**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ**ឡាវស្នើកម្ពុជាចែករំលែកបទពិសោធបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**រលកកំដៅនៅអឺរ៉ុបគឺជាការព្រមានរបស់ការប្រែប្រួលអាកាសធាតុ៖ កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងបាតុភូត El Niño នាពេលខាងមុខ**សត្វទោចមកុដក្នុងព្រៃអង្គរកើតបានកូន១ក្បាលបន្ថែមទៀត ដែលធ្វើឱ្យកំណើនសត្វទោចមកុដសរុប ១៥ក្បាល**ប្រមុខកាទូតកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច**រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យច្រាំងទន្លេមេគង្គដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ណែនាំបន្ថែម ១៣ចំណុច ឱ្យក្រសួងការងារអនុវត្ត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍បន្ថែមចំនួន១៣ចំណុច ដើម្បីធានាបម្រើផលប្រយោជន៍ពលរដ្ឋ និងកម្មករនិយោជិត។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា៖ ជាមួយនឹងសមិទ្ធផលជាច្រើននាពេលកន្លងមក, ក្រសួងត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្តការងារឱ្យកាន់តែប្រសើរ និងដោះស្រាយបញ្ហាប្រឈមនានា ស្របតាមនិន្នាការតំបន់ និងសកលលោក ប្រកបដោយភាពទន់ភ្លន់, រស់រវើក និងសហការស្អិតរមួតជាមួយភាគីពាក់ព័ន្ធដើម្បីសម្រេចនូវក្តីបំណងរបស់សម្តេច «ប្រជាជនម្នាក់មានអាជីពមួយ»។

ក្នុងន័យនេះសម្តេចធិបតី បានផ្តល់អនុសាសន៍បន្ថែមចំនួន១៣ចំណុច ដូចខាងក្រោម៖

១. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវខិតខំអនុវត្តឱ្យបានជោគជ័យនូវវិធានការកែទម្រង់ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នាវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន។

២. ចំពោះការងារអធិការកិច្ច, សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងការងារ ត្រូវបន្តដឹកនាំយន្តការងារនេះ, ប៉ុន្តែអធិការកិច្ចការងារត្រូវធ្វើឡើងតែមួយដងគត់ ក្នុង១ឆ្នាំ លើគោលដៅតែមួយ ទៅតាមការចាំបាច់ និងតាមការជ្រើសរើស លើកលែងតែមានបណ្តឹងពីបងប្អូនកម្មករ-និយោជិត ឬមានឧបទ្ទវហេតុណាមួយកើតឡើង។ ជាមួយគ្នានេះ ក្រសួងការងារ ត្រូវដឹកនាំការធ្វើអធិការកិច្ចអន្តរក្រសួង ដើម្បីលុបបំបាត់ពលកម្មកុមារ ជាពិសេសក្នុងវិស័យដែលមានហានិភ័យខ្ពស់។

៣. សម្តេចធិបតី លើកទឹកចិត្តឱ្យអនុវត្តគន្លឹះទាំង១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអនុសាសន៍១០ចំណុច ដែលសម្តេចបានដាក់ចេញកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ឱ្យមានប្រសិទ្ធភាពខ្ពស់។

៤. ត្រូវបន្តអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយរបស់រដ្ឋាភិបាល ដែលបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន១,៥លាននាក់ ប្រកបដោយគុណភាព ស្របតាមអភិក្រម «រៀនឱ្យចេះ រៀនឱ្យចប់ ឱ្យមានការងារ» និងពង្រីកវិសាលភាពបន្ថែមដល់ក្រុមគោលដៅសំខាន់ៗមួយចំនួនទៀត ឱ្យទទួលបានការបណ្តុះបណ្តាលជំនាញពីកម្មវិធីនេះ ដូចជាបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ, យុវជនដែលងាយរងគ្រោះ និងសហគ្រិនជាដើម។

៥. ក្រសួងការងារ ត្រូវបន្តបង្កើនការបណ្តុះបណ្តាលជំនាញកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សម្រាប់បំពេញតួនាទីជាអ្នកគ្រប់គ្រងថ្នាក់កណ្តាល នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មរបស់សហគ្រាស-គ្រឹះស្ថាន ហើយកម្មវិធីបណ្តុះបណ្តាលនេះ ត្រូវរៀបចំឱ្យមានការចុះកម្មសិក្សា, អនុវត្តការងារជាក់ស្តែង នៅតាមសហគ្រាស-គ្រឹះស្ថាន រយៈពេលពី៤ខែទៅ៦ខែ ដើម្បីធានាឱ្យបានគុណភាព, សមត្ថភាព, ជំនាញ, ផលិតភាព និងភាពប្រកួតប្រជែងខ្ពស់។

៦. ត្រូវបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ(Upskilling) និងការផ្លាស់ប្តូរជំនាញ(Reskilling) ដល់កម្មករនិយោជិតដែលកំពុងបំពុងបំពេញការងារគ្មានជំនាញ, មិនមានជំនាញគ្រប់គ្រាន់ ឬខុសជំនាញ, អ្នកបាត់បង់ការងារ, និងអ្នករងផលប៉ះពាល់ពីការប្រែប្រួលនៃបច្ចេកវិទ្យា និងពិភពការងារ ដើម្បីលើកកម្ពស់ផលិតភាពការងារ, ការជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង និងការផ្តល់ឱកាសចុះកម្មសិក្សា, ទទួលការបណ្តុះបណ្តាល និងបង្កើនសមត្ថភាពកម្មករនិយោជិត នៅនឹងកន្លែងការងារ, ព្រមទាំងការអនុវត្តកម្មវិធីបណ្តុះបណ្តាល តាមថ្នាលឌីជីថលននៅកន្លែងការងារ, កម្មវិធីបែបចម្រុះ ឬឆ្លាស់ ជាពិសេសការផ្តល់ឱកាសទទួលបានការសិក្សា ពេញមួយជីវិត, ការធ្វើតេស្តវាយតម្លៃសមត្ថភាពពីមុន និងសមត្ថភាពបច្ចុប្បន្ន, និងការអនុវត្តការទទួលស្គាល់ជំនាញគ្នាទៅវិញទៅមក ក្នុងតំបន់អាស៊ានជាដើម។
៧. ត្រូវបន្តជំរុញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ស្របតាមច្បាប់ស្តីពីការងារ តាមរយៈការពិនិត្យលទ្ធភាពក្នុងការទទួលយកសិស្សចូលហាត់ការក្នុងសហគ្រាស គ្រឹះស្ថាន ដើម្បីអាចរាប់បញ្ចូលជាការបំពេញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ដោយផ្តល់ព័ត៌មាន និងចុះឈ្មោះមកកាន់នាយកដ្ឋានអធិការកិច្ច ក្រោមការសហការជាមួយអង្គការអន្តរជាតិខាងការងារ។ ក្នុងន័យនេះក្រសួងការងារ ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងប្រកបដោយភាពបត់បែន និងផ្តល់ជម្រើសសម្រាប់សហគ្រាស គ្រឹះស្ថាន ដែលបង្កលក្ខខណ្ឌងាយស្រួលក្នុងការចូលរួមអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ដោយម្ចាស់សហគ្រាសគ្រឹះស្ថាន ដូចខាងក្រោម៖
ជម្រើសទី១៖ ផ្តល់កម្មវិធីបង្កើនជំនាញ និងការផ្លាស់ប្តូរជំនាញដល់កម្មករនិយោជិតរបស់ខ្លួនដោយផ្ទាល់បាន
ជម្រើសទី២៖ ជ្រើសរើសសិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាចេញពីគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអាចចុះកម្មសិក្សានៅតាមសហគ្រាសគ្រឹះស្ថានរបស់ខ្លួនបាន។ជម្រើសទី៣៖ អាចបញ្ចូនវិស្វករ ឬអ្នកជំនាញនៅតាមសហគ្រាសគ្រឹះស្ថានរបស់ខ្លួន ដើម្បីធ្វើបទបង្ហាញ ឬបាឋកថា ចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

៨. ជាមួយនឹងការជំរុញយុទ្ធនាការថ្នាក់ជាតិស្តីពី «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ក្រសួងការងារត្រូវបន្តការយកចិត្តទុកដាក់លើកកម្ពស់ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់សហគ្រិន និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, និងពលករខ្មែរ នៅក្រៅប្រទេស ដើម្បីទទួលបាននូវការការងារសិទ្ធិ, ជំនាញវិជ្ជាជីវៈ និងកិច្ចគាំពារសង្គម។ ជាមួយគ្នានេះ ត្រូវបង្កើនប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ, តំណាងនិយោជក, តំណាងកម្មករនិយោជិត និងក្រុមប្រឹក្សាអាជ្ញាកណ្តាល។

៩. ដើម្បីបន្តលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត, ក្រសួងការងារដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការឱ្យបានកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវបញ្ហាគ្រោះថ្នាក់ការងារ និងហានិភ័យនានា។

១០. ក្រសួងការងារ ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទូទាំងប្រទេស សម្តៅជំរុញ និងលើកកម្ពស់ការយល់ដឹងជូនដល់បងប្អូនកម្មករនិយោជិត, អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន អំពីវិធានការអប់រំ, បង្ការ និងទប់ស្កាត់អគ្គិភ័យ នៅតាមបណ្តាសហគ្រាស និងគ្រឹះស្ថានធុរកិច្ច ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍។

១១. សម្តេចធិបតីលើកទឹកចិត្តឱ្យបន្តការជំរុញការសិក្សាស្រាវជ្រាវ, នវានុវត្តន៍ និងបច្ចេកវិទ្យានវានុវត្តន៍, ការកៀរគរមូលនិធិជាតិដើម្បីគាំទ្រដល់ការស្រាវជ្រាវ, ការជំរុញឱ្យមានការរៀបចំការប្រកួតប្រជែងជំនាញថ្នាក់ជាតិ និងការបង្កើនការចូលរួមការប្រកួតប្រជែងអន្តរជាតិ, ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមរយៈការរៀបចំបង្កើតគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបន្ថែម នៅតាមតំបន់សេដ្ឋកិច្ច និងសួនឧស្សាហកម្ម និងការពង្រឹង ពង្រីកក្រុមប្រឹក្សាជំនាញតាមវិស័យ។

១២. ត្រូវបន្តពង្រីកវិសាលភាព និងពង្រឹងរបបសន្តិសុខសង្គម តាមរយៈការពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការការងារ របស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស), ការពិនិត្យការរៀបចំក្របខ័ណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គមដល់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកស្ម័គ្រចិត្តដទៃទៀត, និងការជំរុញការពិភាក្សា និងការចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសនានា ដើម្បីផ្លាស់ប្តូរទិន្នន័យសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្តៅអនុវត្តចល័តភាពនៃរបបសន្តិសុខសង្គមពីប្រទេសមួយទៅប្រទេសមួយ។

១៣.សម្តេចធិបតី យកឱកាសនេះលើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័ន, សូមបន្តចូលរួមក្នុងស្មារតីបុរេសកម្ម ក្នុងការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ វិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាពការងារ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយពាក់ព័ន្ធ, និងការធ្វើបរិវត្តកម្មឌីជីថលដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ សម្តៅឆ្លើយតបនឹងសំណូមពររបស់វិស័យឯកជន៕  

អត្ថបទដែលជាប់ទាក់ទង