**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់

មេធនាគារជាតិកម្ពុជា៖ សន្តិភាពដែលទទួលបាន មានតម្លៃធំធេងណាស់ ដូច្នេះត្រូវរួមគ្នាថែរក្សា

ភ្នំពេញ៖ សន្តិភាពដែលទទួលបាននាពេលនេះ មានតម្លែធំធេងណាស់ និងកើតឡើងដោយសារការប្រឹងប្រែងតស៊ូ និងការសម្រេចចិត្តត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន មិនមែនកើតឡើងដោយឯកឯង ដូចជាព្រះអាទិត្យព្រឹកត្រូវតែរះនោះទេ។ដូចនេះត្រូវរួមគ្នាថែរក្សា ការពារឲ្យបានគង់វង្សសម្រាប់មាតុភូមិ និងកូនចៅជំនាន់ក្រោយៗ រស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត។

នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាឱកាស ដែល អញ្ជើញជាអធិបតីភាពក្នុងពិធីពិធីបញ្ចុះបឋម សិលាកសាងអគារសិក្សាថ្មីមួយខ្នង នៅសាលាបឋមសិក្សា ត្រពាំងផ្តៀក ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកជំទាវបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យកម្ពុជាធានាបាននូវសុខសន្តិភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ក្នុងឱកាសនោះលោកជំទាវបានពាំនាំនូវការសួរសុខទុក្ខ និងនឹករឮកពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំជាតិទាំងអស់ ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាជនយើងជានិច្ចកាល និងបានធ្វើនូវកិច្ចការសំខាន់ៗធំៗជាច្រើន ដើម្បីជាឧត្តមប្រយោជន៍ជាតិមាតុភូមិ និងអភិវឌ្ឍន៍។

លោកជំទាវបានបន្តថា បច្ចុប្បន្នប្រទេសកម្ពុជា យើងមានសុខសន្តិភាព ស្ថិរភាពនយោបាយទូទាំងប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែងសមិទ្ធផលទាំងអស់នេះ ទាមទារនូវអ្នកបន្តវេនប្រកបដោយសមត្ថភាព ដើម្បីបន្តដឹកនាំ និងបន្តអភិវឌ្ឍប្រទេស ជាតិជាបន្តទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតិ ជាយុវជនបន្តវេនជាច្រើនរូបទៀត បានខិតខំប្រឹងប្រែងរក្សាសមិទ្ធផល និងអភិវឌ្ឍប្រទេសជាតិ ជាបន្តបន្ទាប់ទៀតនៅក្នុងអណត្តិទី៧ នៃរដ្ឋសភា ។

លោកជំទាវ នូវបានរំលេចឲ្យឃើញពីការខិតខំ របស់រាជរដ្ឋាភិបាល ដែលសម្រេចបានសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាពលរដ្ឋកម្ពុជា ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំង ក្នុងឆ្នាំ២០២០-២០២១ ការធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

ជាក់ស្ដែងក្នុងឆ្នាំ២០២៣ កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥.៥% និងត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើន ៦.៦% នៅឆ្នាំ២០២៤។

លោកជំទាវ ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភគាំទ្រ ក្នុងការកសាងអគារសិក្សាថ្មីនេះ ដើម្បីផ្តល់ឱកាសដល់សិក្សានុសិស្ស បានសិក្សារៀនសូត្របានសមរម្យ និងបានអំពាវនាវឲ្យប្រជាជនបន្តយកចិត្តទុកដាក់ ពង្រឹងការងារភូមិ-ឃុំមានសុវត្ថិភាព ការងារសហគមន៍ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ ក៏ដូចជាការថែរក្សាសាលារៀន ព្រមទាំងសមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិបាល ក៏ដូចជាសប្បុរសជនបានសាងសង់ ជូនឲ្យបានគង់វង្សស្ថិតស្ថេរជាយូរអង្វែងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង