**ទូតឆែក ប្ដេជ្ញានឹងខិតខំឲ្យមានការនាំចូលទំនិញច្រើនបន្ថែមទៀត ពីឆែកមកកម្ពុជា ដើម្បីឲ្យមានតុល្យភាព**រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជារៀបចំពិព័រណ៍ «ពន្លកបៃតង» និងចែកដើមឈើយ៉ាងតិច១លានដើម ជូនប្រជាពលរដ្ឋយកទៅដាំ នៅថ្ងៃទី១០-១៦ ខែកក្កដា ខាងមុខ**ប្រធានាធិបតី​អ៊ីរ៉ង់​បានស្លាប់​ហើយនៅក្នុង​ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ**ប្រធានាធិបតី​អ៊ីរ៉ង់​បញ្ជាក់​ថា​ស្លាប់​ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ**ឯកឧត្តម ហេង សួរ អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» ក្រោមអធិបតីភាពសម្ដេចធិបតី**រដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាននឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា ស្ថិតក្រោមសមត្ថកិច្ចខ្លួន ដោយមិនលើកលែងជាដាច់ខាត**រយៈពេលមួយសប្តាហ៍ មន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់អត្តសញ្ញាណប័ណ្ណ ជាង ៨ពាន់សន្លឹក ជូនប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិបត្រវិស័យច្បាប់ និងយុត្តិធម៌**កម្ពុជានឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិជាលើកទី១ថ្ងៃទី៣០ខែឧសភាខាងមុខនេះ**កម្ពុជា ស្នើវៀតណាម ផ្តល់កិច្ចសហការស្រាវជ្រាវ ករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកកិច្ចប្រជុំស្តីពី ការពិនិត្យឡើងវិញនិងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន**កម្ពុជា-ចិន រួមគ្នាចែករំលែកពុទ្ធិ និងបទពិសោធន៍ទាក់ទងនឹង ការគ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា**នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដឹកនាំក្រុមការងារចុះពិនិត្យបច្ចុប្បន្នភាព ការងារសាងសង់អគារតេជោសន្តិភាព នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នៅស្រុកភ្នំស្រួច**នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញក្រសួងការពារជាតិ**អាជ្ញាធរជាតិអប្សរា កំពុងជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ**ឧបនាយករដ្ឋមន្ត្រី ស សុខា ប្តេជ្ញាការពារសុខសន្តិភាពឲ្យបានគង់វង្ស និងប្រឆាំងដាច់ខាតមិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញសារជាថ្មីឡើយ**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ចូលរួមជូនដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅថៃ

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ ។

ដំណើរបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។ អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តម ឧបនាយក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោ​ភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋ​មន្ត្រី​​រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេច​ធិបតី និងលោកជំទាវបណ្ឌិត នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះបាទ មហា វ៉ជីរ៉ាឡុងកន ព្រះវឺជីរ៉ាក់ក្លៅ​ចៅ​យូហួរ ព្រះមហាក្សត្រថៃ នៅព្រះបរមរាជវាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិរួមមាន ឯកឧត្តមសាស្ត្រាចារ្យ ផនភេត វិឈិតឆុល ឆៃ ប្រធានព្រឹទ្ធសភា និងលោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។

សម្រាប់ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងពិភាក្សាការងារលើកិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី និងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី​ទាំង​​​ពីរ ក៏នឹង​ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសថៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថា​បើកវេទិកាធុរកិច្ចកម្ពុជា-ថៃ ផងដែរ។

ក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ទៅកាន់ប្រទេស​ថៃ នាពេលនេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​​ដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាង​ប្រទេស​​ទាំងពីរស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្ដល់ផល​ប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និង​វិបុល​ភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង