**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ប្រធានសមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ចែកអំណោយ និងប្រគល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេស ២អណ្ដូង ដល់មូលដ្ឋានខេត្តត្បូងឃ្មុំ ព្រះវិហារ និងកំពង់ធំ

ភ្នំពេញ៖ ឈរលើគោលការណ៏ចែករំលែកក្តីស្រលាញ់ជូនប្រជនជាពលរដ្ឋខ្វះខាតតាមជនបទ ឯកឧត្ដម ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះប្រគល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន២អណ្ដូង ដើម្បីបម្រើដល់សេចក្ដីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង និងពុំទាន់មានប្រភពទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ។

នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ ឯកឧត្តម បាននាំក្ដីនឹករលឹកគោរពស្រលាញ់របស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ពីការដឹកនាំ ការរួមសាមគ្គីគ្នា នៅគ្រាលំបាក ចេះចែករំលែក តាមលទ្ធភាពដែលខ្លួនមាន ស្រលាញ់គ្នា ទៅវិញទៅមក ដោយរួមរស់ក្នុងម្លប់សន្តិភាព នូវស្នាមញញឹម និងភាពរីករាយ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពីព្រោះយើង គឺជាខ្មែរ យើងគឺតែមួយ ហើយអ្វីដែលយើងធ្វើ សុទ្ធតែដើម្បីប្រទេសជាតិ និងការអភិវឌ្ឍន៏ ដោយរក្សានូវការរួមសាមគ្គីភាព ។

សម្រាប់ទីតាំងអណ្ដូងទាំងដែលបានប្រគល់ជូននាឱកាសនេះដូចជា៖ ១- ភូមិភ្នំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, ២- ភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានបន្តជួបសំណេះសំណាល សួរសុខទុក្ខអំពីជីវភាព នៃការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងបាននាំយកអំណោយជា អង្ករ អាហារូបត្ថម្ភ ចំនួន១កេះ ដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ ស្ថិតនៅភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ, ភូមិភ្នំ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, ភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ,រួមចែកជាសម្ភារ:គ្រឿងឧបភោគ បរិភោគ ដល់លោកយាយចាស់ជរាទីទាល់ក្រចំនួន៧នាក់ មានដូចជា៖ទឹកត្រី១យួរ, អង្ករ 10គីឡូក្រាម, មីមួយកេះ,ត្រីខ១ស៊ុង ,អង្ករជាអាហារូបត្ថម្ភ ចំនួន១កេះ ។

ដោយឡែក ឯកឧត្តម ខាន់ ខុន បាននាំយកសម្ភារៈប្រើប្រាស់ ដល់អ្នកដឹកនាំគ្រីស្ទបរិស័ទចំនួន១៦នាក់ មកពី១៦ភូមិ សម្រាប់ចម្អិនអាហារ ដល់កុមារ ក្នុងសហគមន៍ ដែលជាការរួមចំណែកជួយទ្រទ្រង់ ទៅលើសុខភាពកុមារការបរិភោគចំណីអាហារគ្រប់គ្រាន់ និងបង្រៀនបន្ថែម នៅក្នុងសហគមន៍ ភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

អំណោយដែលចែកជូនប្រជាពលរដ្ឋនាឱកាសនេះក្នុងម្នាក់ៗទទួលបានសម្ភារដូចខាងក្រោម៖
ឆ្នាំងបាយអគ្គីសនី , ឆ្នាំងបាយតូច , ធុងចម្រោះ ,ឆ្នាំងសម្លរ , ខ្ទះ ,  ចានញាំបាយ , ចានស៊ុប , ស្លាបព្រាញាំបាយ , វែកសម្លរ , វែកឆា ,វែកបាយ ,កាំបិទតាំងតោ , កាំបិទឡាតូច , កញ្រ្ចែង , ចានដែក , ជ្រុញ , កាទឹក , បោយទឹក ។

សូមជម្រាបជូនថា សមិទ្ធផលទាំងអស់នេះបានមកពីការរួមសហការគ្នារបស់ សមាគមគ្រីស្ទបរិស័ទក្នុងសន្ដិភាព ដែលជាក្រុមជំនុំគ្រីស្ទសាសនា ដោយមានការចូលរួមគ្នាបរិច្ចាគ ទាំងក្នុងស្រុក និងក្រៅប្រទេស ជាថវិកា នឹងការអធិដ្ឋាន ដើម្បីចូលរួមជួយដល់ប្រជាជន តាមសហគមន៍និមួយៗ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹក ប្រើនៅរដូវប្រាំង និង ចែកអំណោយ សម្រាបចាស់ជរា ស្ត្រីមេម៉ាយ និងអ្នកងាយរងគ្រោះផ្សេងៗ

អត្ថបទដែលជាប់ទាក់ទង