**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម

ក្រសួងកសិកម្ម៖ ទិន្នផលស្រូវប្រាំងឆ្នាំនេះនឹងមិនថយចុះទេ ទោះខ្វះទឹកធ្វើស្រែក៏ដោយ

ភ្នំពេញ៖ លោក ​​ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​​ រុក្ខាប្រមាញ់ និងនេសាទ ​​បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោកមិនរំពឹងទុកថាទិន្នផលស្រូវប្រាំងឆ្នាំនេះនឹងថយចុះទេ ព្រោះតំបន់ដែលកំពុងជួបបញ្ហាខ្វះទឹក ភាគច្រើនជាតំបន់ដែលតែងតែមានហានិភ័យ មិនសមស្របនឹងការបង្កបង្កើនផលស្រូវប្រាំង និងមិនត្រូវបានចាត់បញ្ចូលនៅក្នុងផែនការផលិតកម្មទេ។

អំឡុងពេលមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះចុះពិនិត្យស្ថានភាពផ្គត់ផ្គង់ទឹកសម្រាប់ការបង្កបង្កើនផលស្រូវប្រាំងនៅក្នុងខេត្តពោធិ៍សាត់កាលពីថ្ងៃទី១៤​​ខែមករា ឆ្នាំ២០២៣ លោក​​ឃឹម ហ្វីណង់ និយាយថាការផ្ដល់ព័ត៌មានជុំវិញការខ្វះខាតទឹកធ្វើស្រូវប្រាំងកន្លងមកហាក់បង្កការយល់ច្រឡំ។

លោក ឃឹម ហ្វីណង់បានលើកឡើងថា “ការផ្ដល់ព័ត៌មានត្រឹមត្រូវនិងទាន់ពេលវេលា គឺជាអភិបាលកិច្ចដែលមានការទទួលខុសត្រូវ ក្នុងចេតនាព្យាយាមការពារអ្នកដែលបានជ្រុលជាចាប់ផ្តើមរួចហើយកុំឱ្យខ្វះទឹកពាក់កណ្តាលទី និងណែនាំអ្នកថ្មីកុំឱ្យចាប់ផ្តើមធ្វើបន្ថែមទៀតតែប៉ុណ្ណោះដែលអាចនាំឱ្យមានការខាតបង់រិតតែច្រើន។

លោក​​បញ្ជាក់ថា កន្លងមកមាន​អ្នកយល់ច្រឡំ​ថា អាជ្ញាធរ​ហាម​ឃាត់​មិនឱ្យ​កសិករ​ធ្វើស្រែ​លើ​កន្លែង​ដែល​ពួកគាត់​តែងតែ​ធ្វើ តែ​តាមពិតទៅ បញ្ហា​កើតចេញពី​ការដែល​ប្រជាពលរដ្ឋ​នាំគ្នា​សម្រុក​ធ្វើ​នៅលើ​កន្លែង​ដែល​ធ្លាប់ធ្វើ​ទៅវិញ​ទេ ព្រោះ​ឆ្នាំនេះ​ស្រូវ​លក់បាន​ថ្លៃ ទោះបីជា​ដឹង​មុន​ថា​នឹងមាន​ហានិភ័យ​ក៏ដោយ ដែលជា​ហេតុ​ធ្វើឱ្យ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​រដ្ឋបាលខេត្ត គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រញាប់​ជូនដំណឹង​ពី​ការខ្វះខាត​ទឹក​នោះទេ។

លោក ឃឹម ហ្វី​ណង់ បាន​ថ្លែង​បន្តទៀតថា ឆ្នាំកន្លងមកតែងជួបបញ្ហាខ្វះខាតទឹក នៅពេលមានគ្រោះរាំងស្ងួត តែឆ្នាំនេះមិនទាន់មានគ្រោះរាំងស្ងួតផង បញ្ហាខ្វះខាតទឹកបានកើតឡើងរួចស្រេច និងទោះបីជាក្រសួងបានត្រៀមផែនការផ្គត់ផ្គង់ទឹកទុកជាមុនហើយក៏ដោយ។​​ ​​ទោះជាយ៉ាងណា ដោយពេលកសិករជួបបញ្ហា មិនខ្វល់ថាអ្នកណាខុសអ្នកណាត្រូវនោះទេ អ្វីដែលអាចជួយដោះស្រាយបញ្ហាប្រឈមបានភ្លាមៗ អាជ្ញាធរនឹងព្យាយាមធ្វើឱ្យអស់ពីលទ្ធភាព។

នៅចំពោះមុខហេតុផលទាំងនេះ លោក ឃឹម ហ្វីណង់ ក៏មិនរំពឹងទុកថាទិន្នផលស្រូវប្រាំងឆ្នាំនេះនឹងថយចុះនោះដែរ ព្រោះតំបន់ដែលកំពុងជួបបញ្ហាខ្វះទឹកទាំងនេះ ភាគច្រើនជាតំបន់ដែលតែងតែមានហានិភ័យ មិនសមស្របនឹងការបង្កបង្កើនផលស្រូវប្រាំង និងមិនត្រូវបានចាត់បញ្ចូលនៅក្នុងផែនការផលិតកម្មទេ។

សូមជម្រាបថា ​យោងតាម​សេចក្តីជូនដំណឹង​បន្ថែម​របស់​ក្រសួង​ធនធានទឹក ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១២ ខែមករា ឆ្នាំ​ ២០២៤ បានឱ្យដឹងថា រដូវប្រាំង នឹង​បន្ត​អូសបន្លាយ​រហូតដល់​ដើមខែ​ឧសភា ឆ្នាំ​ ២០២៤ ខណៈ​ក្រសួង​ក៏​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន​ឱ្យចូល​រួម​សហ​​ការថែរក្សា ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ក្នុង​កម្រិត​ខ្ពស់ ជា​ពិសេស​បណ្តា​តំបន់​ជនបទ​ដាច់ស្រយាល ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​។​

ក្រសួង​បន្តថា បន្ទាប់ពី​បានធ្វើ​ការតាមដាន និង​ព្យាករ​ស្ថានភាព​អាកាស​​ធាតុ​រួចមក ស្ថានភាព​អាកាស​ធាតុ​ដូច្នេះ​បន្ត​នៅក្នុង​រដូវប្រាំង ដែល​ក្នុងនោះ សីតុណ្ហភាព​មានការ​ប្រែប្រួល​ខ្លាំង ជាមួយនឹង​សីតុណ្ហភាព​ក្ដៅ​កើនឡើង ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ និង​ក្ដៅ​ជាង​ឆ្នាំ​ ២០២៣ ដោយ​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៧​ អង្សា​ C និង​សីតុណ្ហភាព​អតិបរមា​ខ្ពស់បំផុត​រង្វង់ ៤១​ អង្សា​C នៅក្នុង​ខែមេសា និង​ដើម​ខែឧសភា​។

សូមរំឭកថា កាលពីថ្មីៗនេះ ​រដ្ឋបាល​​ខេត្តកំពង់ឆ្នាំង ​រដ្ឋបាលខេត្តពោធិ៍សាត់​​​​​ និងរដ្ឋបាលស្រុកថ្មគោលនៃខេត្តបាត់ដំបងបានប្រកាសផ្អាកបណ្តោះអាសន្នមិនឱ្យប្រជាពលរដ្ឋធ្វើស្រែប្រាំងដោយសារការខ្វះខាតទឹកសម្រាប់បញ្ចូលស្រែព្រោះកសិករធ្វើលើសផែនការកំណត់៕

អត្ថបទដែលជាប់ទាក់ទង