**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ

តើជំនួបសំណេះសំណាលរវាង​ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមួយពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប បានឆ្លុះបញ្ចាំងដល់រឿងរ៉ាងប្រវត្ដិជីវិតពលរដ្ឋខ្មែរយ៉ាងណា?

ភ្នំពេញ៖ នៅក្នុងការបើកទំព័រដើមឆ្នាំថ្មី ២០២៤នេះ ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ពីថ្ងៃទី១៣-១៩ មករា និងដំណើរចូលរួមកិច្ចប្រជុំជាផ្លូវការ វេទិកាសេដ្ឋកិច្ចពិភពលោក ពីថ្ងៃទី១៥-១៦ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

បើពោលពីការឆ្លៀតពេលវេលាដ៏មមាញឹកពីកម្មវិធីផ្លូវការទាំងពីរនេះ របស់សម្ដេចធិបតី គឺថ្ងៃទី១៤ មករា សម្ដេចធិបតី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំង និងប្រជាពលរដ្ឋខ្មែរមកពីទ្វីបអឺរ៉ុបមានជាអាទិ៍៖ ចក្រភពអង់គ្លេស ,អាល្លឺម៉ង់, អ៉ីតាលី, ស្វីស, ហុងគ្រី ជាដើម មានចំនួនជាង៣០០០នាក់ ពោរពេញដោយស្នាមញញឹម ស្និទ្ធស្នាល អធិកអធម និងសប្បាយរីករាយ ដូចសាធារណ:មតិជាតិនិងអន្ដរជាតិ ឃើញនេះ។
គឺពិតជាបានឆ្លុះបញ្ចាំងអំពី ស្រុកទេសមានភាពសប្បាយរីករាយផង និងធ្វើឲ្យនឹកទៅដល់អតីតកាលនៃរឿងរ៉ាវប្រវត្ដិជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានហែលឆ្លងព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដយ៉ាងសោកសៅបំផុតផងដែរ ។

បើពោលឲ្យចំ ចំពោះភាពសប្បាយរីករាយ គឺបច្ចុប្បន្នលើផែនដីសម័យតេជោ សន្ដិភាព ដែលរាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឲ្យជាតិ មាតុភូមិ មានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស មានឱកាសជួបជុំសាសងគ្នាបញ្ចេញនួវស្នាមញញឹមទ្បើងវិញនៅគ្រប់ពេលវេលា ។ រីឯភាពសោកសៅវិញ ធ្វើឲ្យប្រជាពលរដ្ឋ នឹកទៅដល់ព្រឹត្ដិការណ៍រឿងរ៉ាវប្រវត្ដិនៃការនិរាសព្រាត់ប្រាស់សាច់សាលោហិតឪពុកម្ដាយ -បងប្អូន កាលពីសម័យសង្រ្គាមពីទសវត្សឆ្នាំ១៩៧០-១៩៧៥ ពិសេសពីឆ្នាំ១៩៧៥-១៩៧៩ ដ៏សែនវេទនាបំផុត ។

ស្ថិតក្នុងបរិការនេះ បើពោលអំពីប្រវត្ដិនៃជនអន្តោប្រវេសន៍ខ្មែរ នៅលើទឹកដីបារាំងនេះផងដែរ ចាប់តាំងពីសម័យអាណានិគមនិយមបារាំង រហូតដល់ខ្មែរបានឯករាជ្យឆ្នាំ១៩៥៣ ពលរដ្ឋខ្មែរដែលអាចទៅរស់នៅលើទឹកដីបារាំងបានទាល់តែមកពីវណ្ណៈអភិជន និស្សិត និងសមាជិកនៃរាជវង្សកម្ពុជាប៉ុណ្ណោះ ។
តមកចំពោះរឿងហតុ ជនអន្តោប្រវេសន៍ខ្មែរ ដែលបានធ្វើចំណាកស្រុកទៅប្រទេសបារាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបណ្ដាប្រទេសសហគមន៍អឺរ៉ុប ផ្សេងៗទៀតដូចយើងឃើញនេះ គឺបន្ទាប់ពីព្រឹត្ដិការណ៍ប្រទេសធ្លាក់ចូលក្នុងភ្លក់ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍ពីឆ្នាំ១៩៧០-១៩៧៩ ។
ក្រោយពីរបបវាលពិឃាដបានដួលរលំ និងបន្ទាប់ពីប្រទេសទើបងើបផុតពីឈាមនិងទឹកភ្នែក ក្នុងទសវត្សឆ្នាំ១៩៨០ គឺប្រជាពលរដ្ឋនៅទូទាំងប្រទេស បានជួបនូវគ្រោះទុរ្ភិក្ស​យ៉ាង​ខ្លាំង និងសង្រ្គាមស៊ីវិលផ្ទៃក្នុង ធ្វើឲ្យប្រជាពលរដ្ឋបានរត់មកជំរុំជនភៀសខ្លួន ព្រំដែនកម្ពុជា-ថៃ មានចំនួនរាប់សែននាក់ និងបន្ដភៀសខ្លួនមករស់នៅបណ្ដាប្រទេសជឿនលឿននានា លើពិភពលោក មានដូចជា ប្រទេសអូស្ត្រាលី, អាមេរិក, បារាំង ,អាល្លឺម៉ង់ ,ស្វីស អង់គ្លេស, អ៉ីតាលី ឬបណ្ដាប្រទេសសហគមន៍អឺរ៉ុបផ្សេងៗ ទៀត ដូចយើងឃើញសព្វថ្ងៃនេះ។
ចំពោះសំនួរខ្លះបានចោទសួរថា តើប្រជាពលរដ្ឋខ្មែរ​នៅ​ស្រុកបារាំង​-សហគមន៍អឺរ៉ុប មានជីវិតរស់នៅបែបណា ?

សព្វថ្ងៃចំពោះប្រជាពលរដ្ឋខ្មែរ​នៅទីក្រុង​ប៉ារីស មនុស្សជំនាន់ចាស់ នៅអាចនិយាយភាសាខ្មែរ បានយ៉ាងល្អ រីឯក្មេងៗ ជំនាន់ក្រោយស្ទើរ​តែ​ទាំង​អស់​នៅ​ប្រទេស​បារាំង​ចេះ​ភាសា​បារាំង​យ៉ាង​ស្ទាត់​ជំនាញ ឬអាចនិយាយភាសាខ្មែរបានផងដែរ ។ អ្វីដែលចាប់អារម្មណ៍ថែមទៀតនោះ យុវជននៅស្រុកបារាំង នៅបន្ដប្រកាន់ភ្ជាប់នូវប្រពៃណីទំនៀមទម្លាប់ វប្បធម៌ និងព្រះពុទ្ធសាសនា ដ៏ល្អផូរផង់របស់ខ្មែរយើងតំាងពីបុរាណរៀងមក ។

បើពោលពីបារាំងក្នុងទស្សន:ខ្មែរវិញ គឺខ្មែរបានចាត់ទុកជាតិសាសន៍បារាំង ជាអរិយធម៌តំណាងពួកស្បែកស បើពោលឲ្យចំ អ្វី​ៗទាំងពួង​ដែល​មាន​ដើម​កំណើត​មក​ពី​ទ្វីបអឺរ៉ុប​ហៅ​ថា បារាំង​ៗទាំងអស់ គឺដូចជា៖ អក្សរ​បារាំង, ខោ​បារាំង, ដំឡូង​បារាំង, មាន់​បារាំង, ខ្ទឹមបារាំង, ឆ្កែបារាំង, ថ្នាំបារាំង, ទៀបបារាំង, ពោតបារាំង, អំពិលបារាំង, សក់បារាំង, សម័យបារាំង, អាគារសម័យបារាំងជាដើម។

សូមបញ្ជាក់ថា ហេតុនេះ ចំពោះទឹកដីបារាំង បើនិយាយអំពីព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដដែលជាប់រឿងរ៉ាវដ៏ប្រពៃថ្លៃថ្លា មកលើរដ្ឋបុរសខ្មែរ មានពីរធំៗ គឺ៖
ទី១៖ បារាំង ជាទឹកដីផ្ដល់ឯករាជ្យ ជូនមកកម្ពុជានៅឆ្នាំ១៩៥៣ ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពស់ខ្ពង់បំផុតនៃយើង។
ទី២៖ បារាំង ជាទឹកដី ផ្ដល់ឲ្យមេដឹកនាំនៃរដ្ឋបុរសខ្មែរទាំងពីរ គឺសម្ដេចព្រះនរោត្ដមសីហនុ និងសម្ដេចតេជោ ហ៊ុន សែន បានជួបចរចាគ្នាជាលើកដំបូងនៅ ទសវត្សឆ្នាំ១៩៨០ រហូតចុងក្រោយសម្ដេចតេជោ បន្ដដោះស្រាយបញ្ហាជម្លោះបែកបាក់ដែលបន្សល់ពីកាលជាង៥០០ឆ្នាំដ៏យូរអង្វែងមក បានចប់ជាស្ថាពរគ្មាន​ការ​បង្ហូរឈាម​នៅឆ្នាំ១៩៩៨ ធ្វើឲ្យខ្មែរទាំងក្នុងនិងក្រៅប្រទេស បានស្គាល់នូវសុខសន្តិភាព ពេញបរិបូណ៍យ៉ាងត្រចះត្រចង់ទ្បើងវិញ ដូច​យើងឃើញសព្វថ្ងៃនេះ។
ដូច្នេះចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំង- សហគមន៍អឺរ៉ុប ពោរពេញដោយស្នាមញញឹម ស្និទ្ធស្នាល អធិកអធម និងសប្បាយរីករាយនេះ ធ្វើឲ្យខ្មែរទាំងក្នុងនិងក្រៅប្រទេស មានស្មារតីយ៉ាងមោះមុតរួមគ្នាទ្រសន្ដិភាព ស្របតាមទស្សន:វិជ្ជារបស់សម្ដេចធិបតី កំណត់ថ្ងៃទី២៩ ធ្នូ ជា «ទិវាសន្ដិភាពជាតិ» ដើម្បីជាមរតកជាតិ ទុកឲ្យកូនខ្មែរជំនាន់ក្រោយគ្រប់ៗជំនាន់តរៀងទៅ ។ ព្រោះសន្តិភាព ជាមរតកជាតិពុំអាចកាត់ថ្លៃបាន កំណត់វត្តមាននៃភាពសុខដុមរមនារួមគ្នា និងអវត្តមាននៃសង្រ្គាម៕

អត្ថបទដែលជាប់ទាក់ទង