**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP

ក្រុមហ៊ុន Meta បានធ្វើកំណែប្រែសមត្ថភាពថ្មីៗ ពាក់ព័ន្ធបញ្ញាសិប្បនិម្មិត AI

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Meta បានបង្ហាញនូវការកែលម្អថ្មីៗជាច្រើនសម្រាប់បទពិសោធន៍បញ្ញាសិប្បនិម្មិត AI នៅកម្មវិធីរបស់ខ្លួនជាច្រើនដូចជា Facebook Instagram Messenger និងWhatsApp។ ក្រុមហ៊ុន Meta បានប្រកាសអំពីបច្ចុប្បន្នភាព AI ថ្មីរបស់ខ្លួនមានដូចជា៖

១. ស្ទីគ័រឆ្លាតវៃ (AI Sticker)៖ មុខងារស្ទីគ័រ AI ថ្មីដែលអាចឱ្យអ្នកបង្កើត និងឆ្នៃប្រឌិត ស្ទីគ័រផ្ទាល់ខ្លួនយ៉ាងងាយស្រួល សម្រាប់ប្រើប្រាស់នៅក្នុងការជជែក (Chat) និង Story របស់អ្នកប្រើប្រាស់។ ដោយប្រើបច្ចេកវិទ្យាពី Llama 2 និងគំរូមូលដ្ឋានសម្រាប់ការបង្កើតរូបភាពដែលហៅថា Emu ដែលជាបញ្ញាសិប្បនិម្មិត (AI) បង្កើតនូវស្ទីគ័រដែលមានគុណភាពខ្ពស់ និងប្លែកៗជាច្រើនក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

២. ការកែរូបភាពដោយ AI៖ នៅពេលឆាប់ៗនេះ អ្នកនឹងអាចបំប្លែងរូបភាពរបស់អ្នកដោយប្រើប្រាស់ AI ហើយវាមានមុខងារពីរសំខាន់ៗដូច Restyle និង Backdrop។ មុខងារ Restyle អនុញ្ញាតឱ្យអ្នកស្រមៃរូបភាពរបស់អ្នកឡើងវិញដោយរចនាបទដែលអ្នកពណ៌នា ចំណែកមុខងារ Backdrop នឹងធ្វើការផ្លាស់ប្តូរផ្ទៃខាងក្រោយតាមដែលអ្នកចង់បាន។

៣. ជំនួយការបញ្ញាសិប្បនិម្មិត (Chat AI)៖ Meta AI គឺជាជំនួយការថ្មីដែលអ្នកអាចប្រាស្រ័យទាក់ទងជាមួយ AI ហើយកម្មវិធីនេះនឹងមកដល់ឆាប់ៗនេះ ជាមួយវ៉ែនតាឆ្លាតវៃ (Ray-Ban Meta) និង Quest 3។ បច្ចុប្បន្ន Meta កំពុងបង្កើត AI ដែលមានបុគ្គលិកលក្ខណៈ គំនិត និងចំណាប់អារម្មណ៍ ទៅជាតួអង្គចំនួន២៨ ផ្សេងគ្នា ឧទាហរណ៍ដូចជា តួរអង្គឈ្មោះ Zach ដែលដើរតួរជជែកជាមួយយើងដោយបានចាត់ទុកយើងដូចជាប្អូនប្រុស/ស្រី ចំណែកតួអង្គ Angie ជជែកអំពីការហាត់ប្រាណ ។ល។

ក្រុមហ៊ុន Meta ក៏កំពុងនាំមកនូវកំណែប្រែ និងសមត្ថភាពថ្មីៗ ដល់បទពិសោធន៍ AI ស្នូលនៅលើវេទិការបស់ខ្លួនបន្ថែមទៀត ដោយក្រុមហ៊ុនបានអះអាងថាជំនួយនិម្មិត Meta AI នឹងផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ការរស់នៅរបស់មនុស្សជាតិ ហើយមុខងារAI ខាងលើក្រុមហ៊ុនគ្រោងហ្នឹងធ្វើការបញ្ចេញនាពេលខាងមុខឆាប់ៗនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង