**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន

ទេសរដ្ឋមន្រ្តី លី ធុជ ធ្វើបទបង្ហាញជូនម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ស្តីពីភាពជាប្រធាន និងម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤

ភ្នំពេញ៖ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅនិវេសនដ្ឋានឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានធ្វើបទបង្ហាញជូនប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍សកម្មភាពមីន ស្តីពីភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ម្ចាស់ជំនួយថា ការជ្រើសតាំងកម្ពុជាជាប្រធាននៃអនុសញ្ញា គឺជាការវាយតម្លៃខ្ពស់របស់សហគមន៍អន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន ក៏ដូចជាសមត្ថភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាច្រើន។ ភាពជាប្រធានរបស់កម្ពុជា មិនត្រឹមតែឆ្លុះបញ្ចាំងពីការលះបង់របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលនេះគឺជាសមិទ្ធផលរួមក្នុងការរួមណែកជំរុញឱ្យពិភពលោកមួយប្រកបដោយសុវត្ថិភាព និងរួចចាកផុតពីគំរាមដោយសារមីន។ ជាងនេះទៅទៀត វឌ្ឍនភាពនេះ ក៏ស្របតាមកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តក្នុងសកម្មភាពមីនរបស់កម្ពុជា ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា កម្ពុជា គឺជាប្រទេសដំបូងគេបង្អស់ស្ថិតក្នុងតំបន់អាស៊ី ដែលទទួលបានការគាំទ្រ និងសិទ្ធិក្នុងការធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាប្រសិទ្ធនាមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដោយមានប្រទេសប្រមាណជា ២០០ និងអ្នកចូលរួមប្រហែល ៧០០ នាក់មកពីជុំវិញពិភពលោក។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាពេលខាងមុខ អាជ្ញាធរមីន កំពុងបង្កើតគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការយ៉ាងសកម្ម ដើម្បីរៀបចំយុទ្ធសាស្ត្រ និងសម្របសម្រួលគ្រប់ផ្នែកទាំងអស់នៃព្រឹត្តិការណ៍នេះ។ ការធ្វើផែនការយ៉ាងម៉ត់ចត់នេះ ត្រូវគិតចាប់ពីផ្នែកដឹកជញ្ជូន រដ្ឋបាល សន្តិសុខ សុខភាព បដិសណ្ឋារកិច្ច និងហិរញ្ញវត្ថុ ដោយធានាថារាល់ព័ត៌មានលម្អិតទាំងអស់ត្រូវបានបំពេញតាមតម្រូវការចាំបាច់។

ក្នុងនាមជាប្រធាន កម្ពុជាមានទំនួលខុសត្រូវសំខាន់ៗ ដោយធ្វើជាអធិបតីកិច្ចប្រជុំទៀងទាត់នៃគណៈកម្មាធិការចំនួនប្រាំ និងក្រុមសម្របសម្រួលសកលភាវូបនីយកម្មនៃអនុសញ្ញា ប្រកបដោយភាពច្បាស់លាស់ និងការយកចិត្តទុកដាក់ខ្ពស់។ កិច្ចសហប្រតិបត្តិការជាមួយសមាជិកមកពីប្រទេសចម្រុះ គឺមានសារៈសំខាន់សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកាតព្វកិច្ចអនុសញ្ញា ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែង និងការសម្រេចបានរបស់ប្រទេសអាឡឺម៉ង់ អតីតប្រធានអនុសញ្ញាឆ្នាំ២០២៣។ កម្ពុជាបានគូសបញ្ជាក់ពីការងារអាទិភាពសំខាន់ៗចំនួនបី រួមមាន៖ ទី១.សកលភាវូបនីយកម្មនៃអនុសញ្ញា, ទី២.ការអនុវត្តមាត្រា៥ នៃអនុសញ្ញា(ការបោសសម្អាតមីន) និងទី៣.កិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងមានការត្រួតពិនិត្យផែនការសកម្មភាពទីក្រុងអូស្លូឆ្នាំ២០១៩ កែលម្អផែនការយុទ្ធសាស្រ្ត និងការបង្កើតសេចក្តីថ្លែងការណ៍កម្រិតខ្ពស់សៀមរាប-អង្គរ និងផែនការសកម្មភាពសៀមរាប-អង្គរ ៥ ឆ្នាំ ដែលឯកសារទាំងនេះនឹងណែនាំឱ្យរដ្ឋភាគី និងភាគីពាក់ព័ន្ធទាំងអស់ យកទៅអនុវត្តសម្រាប់រយៈពេល ៥ឆ្នាំ តទៅមុខទៀត សម្រាប់ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។

ដើម្បីភាពជោគជ័យក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះឆ្នាំ២០២៤ នៃអនុសញ្ញា ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យមានការចូលរួមគាំទ្រប្រកបដោយសប្បុរស និងស្មោះស្ម័គ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលជាមិត្តល្អរបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង ជំរុញការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅរកការសម្រេចបាននូវការផ្លាស់ប្តូរយូរអង្វែងនៅលើឆាកសកលក្នុងចក្ខុវិស័យរួម ៕

អត្ថបទដែលជាប់ទាក់ទង