**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

រដ្ឋមន្ត្រីការងារ៖ យុវជនដែលមានជីវភាពខ្វះខាត នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារ តាមរយៈជំនាញវិជ្ជាជីវៈ

ភ្នំពេញ៖ ក្នុងពិធីចែកវិញ្ញាបនបត្រវិជ្ជាជីវៈដល់យុវជននៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបររបស់អង្គការមិត្តសំឡាញ់នៅថ្ងៃទី៧ ខែធ្នូនេះ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកោតសរសើរ និងលើកឡើងថា យុវសិក្ខាកាមទាំង១០៥រូបដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារតាមរយៈជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីមូលហេតុថា ការជ្រើសរើសសិក្សាជំនាញវិជ្ជាជីវៈនិងបច្ចេកទេសរបស់យុវជនទាំងអស់ជាជម្រើសមួយដ៏ត្រឹមត្រូវដែលធ្វើឱ្យយុវសិក្ខាកាមទាំងអស់មានជំនាញជាក់លាក់ក្នុងជីវិត ហើយមានចំណូលទ្រង់ទ្រង់ជីវភាពគ្រួសារ និងជីវភាពខ្លួនផ្ទាល់ព្រោះជំនាញដែលឆាប់មានការងារធ្វើដោយប្រើប្រាស់រយៈពេលខ្លី។

ឯកឧត្ដមរដ្ឋមន្ត្រី៖ “ពូសូមកោតសរសើរក្មួយដែលបានឆ្លងកាត់ជីវភាព និងជួបការលំបាកជាច្រើន ប៉ុន្តែជំនះមកសិក្សាជំនាញវិជ្ជាជីវៈ ហើយកំពុងមានការងារបន្ថែមទៀតនោះ គឺជាមោទនភាពរបស់ខ្លួន របស់គ្រួសារ សង្គមជាតិ និងរបស់ពូផ្ទាល់ ហើយពូជឿថា ក្មួយៗគឺជាវីរៈបុរសសម្រាប់គ្រួសារតាមរយៈជំនាញ និងការងារសមរម្យ”។

បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការមិត្តសំឡាញ់ដែលបានបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងមានជីវភាពលំបាកឱ្យទទួលបានជំនាញជាក់លាក់ក្នុងជីវិត និងមានការងារសមរម្យដែលស្របទៅនឹងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសយុវជនគោលដៅមកពីគ្រួសារក្រីក្រចំនួន១.៥លាននាក់ឱ្យមានជំនាញនិងមានការងារសមរម្យក្នុងគោលដៅលើកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

សូមបញ្ជាក់ថា អង្គការមិត្តសំឡាញ់ បានបណ្តុះបណ្តាលលើមុខជំនាញចំនួន៨ដូចជា កាត់សក់, សំអាងកាយ, ការថែទាំនិងជួសជុលបរិក្ខាអគ្គិសនី, ការជួសជុលម៉ូតូ, ការតំឡើងគ្រោងដែក, ការធ្វើម្ហូបខ្មែរ, សេវាកម្មលក់ទំនិញ៕

អត្ថបទដែលជាប់ទាក់ទង