**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

សម្តេចធិបតី៖ កម្ពុជាមិនមែនជាប្រទេសអ្នកមានដូចអាមេរិក តែប្រទេសនេះមានរាជរដ្ឋាភិបាលដឹកនាំ ដែលមិនអត់ចិត្តទេ និងមិនទុកឲ្យពលរដ្ឋចោលទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាមិនមែនជាប្រទេសអ្នកមាន ដូចសហរដ្ឋអាមេរិក តែប្រទេសនេះមានថ្នាក់ដឹកនាំ មានរាជរដ្ឋាភិបាលដឹកនាំ ដែលមិនអត់ចិត្តទេ ខិតខំដើម្បីប្រែក្លាយឲ្យលឿន មិនទុកឲ្យប្រជាពលរដ្ឋចោលទេ ។

ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅភូមិរុនតាឯក និងពាក់ស្នែងជិត ៣ពាន់នាក់ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «កន្លងទៅខ្ញុំឃើញអង្គការអន្តរជាតិមួយចំនួន ឆ្លៀតឱកាស អ្នកនយោបាយមួយចំនួនឆ្លៀតឱកាស វាយប្រហាររាជរដ្ឋាភិបាលថា យកប្រជាជនមកបោះចោល។ ខ្ញុំថាអ្នកនិយាយហ្នឹង គួរចុះមកមើលខ្លួនឯង ហើយមើលនៅក្នុងរយៈពេល ១ឆ្នាំនេះ ប្រទេសកម្ពុជាមិនមែនជាប្រទេសអ្នកមានដូចសហរដ្ឋអាមេរិក តែប្រទេសនេះមានថ្នាក់ដឹកនាំ មានរាជរដ្ឋាភិបាលដឹកនាំ ដែលមិនអត់ចិត្តទេ ខិតខំ ដើម្បីប្រែក្លាយឲ្យលឿន មិនទុកឲ្យប្រជាពលរដ្ឋចោលទេ យើងឈានជាជំហានៗ ដើម្បីផ្តល់សេវា និងហេដ្ឋារចនាសម្ព័ន្ធ។ អញ្ចឹង យើងត្រូវបន្តធ្វើទៀត មិនអាចទុកចោលទេ»។

សម្តេចធិបតី ថ្លែងថា ការរួមគ្នាអភិវឌ្ឍ និងអភិរក្ស ដំណាលពេលគ្នា គឺដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើន និងប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធា។
សម្តេចធិបតីថា ប្រាសាទនៅរមណីយដ្ឋានអង្គរដែលមានផ្ទៃដី ៤០១គីឡូម៉ែត្រក្រឡា ត្រូវតែរួមគ្នាថែរក្សា ព្រោះមិនមែនខូចហើយ ធ្វើឡើងវិញបាននោះឡើយ។ អាយុពលរដ្ឋត្រឹម ១៥០ឆ្នាំ គឺរីករាយពេកហើយ តែព្រលឹងជាតិ និងប្រាសាទរបស់ខ្មែរ ត្រូវថែរក្សាឱ្យបានរាប់ពាន់ឆ្នាំទៅមុខទៀត។

សម្តេចធិបតី បន្ថែមថា រមណីយដ្ឋានអង្គរនឹងត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក​ បើរក្សាមិនបានតាមលក្ខខណ្ឌកំណត់របស់អង្គការយូណេស្កូ។ សម្តេចធិបតី បានចោទសួរថា តើវាសមដែរទេ ប្រាសាទដូនតាបន្សល់ទុករាប់ពាន់ឆ្នាំហើយ បែរជាយើងខ្មែរជំនាន់ក្រោយមិនអាចរួមគ្នាថែរក្សាតម្លៃប្រាសាទដូនបាននោះ?
សម្តេចធិបតីថ្លែងថា រវាងប្រាសាទ និងប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលជ្រើសយកទាំងពីរ។ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធរដ្ឋបាលនៅរុនតាឯក ជាទិសដៅប្រែក្លាយតំបន់នេះទៅជាក្រុង។

សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងពាក់ព័ន្ធជាពិសេសក្រសួងកសិកម្ម និងទេសចរណ៍ គិតគូររៀបចំលើកកម្ពស់សេដ្ឋកិច្ចជូនពលរដ្ឋនៅរុនតាឯក។ សម្តេចធិបតី ថែមទាំងណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតគូរផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលរដ្ឋនៅរុនតាឯក ៕

អត្ថបទដែលជាប់ទាក់ទង