**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

រដ្ឋមន្រ្តីបរិស្ថាន៖ នាវាបរិស្ថានបន្តបោះជំហានទៅមុខ ប្រកបដោយភាពប្រាកដនិយម ដូចមានចែង ក្នុងគោលនយោបាយ យុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងស្របតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នាវាបរិស្ថានបានចេញដំណើរ បានជាង១០០ថ្ងៃមកនេះ សម្រេចបានដោយជោគជ័យ លើបេសកកម្មសំខាន់ៗ ដែលរួមចំណែកដល់ការលើកកម្ពស់ ប្រសិទ្ធភាពការគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន សំដៅសម្រេចបាននូវគោលដៅ «សុក្រិត្យកម្ម បរិស្ថានកិច្ច»។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងបែបនេះ ក្នុងឱកាស ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រសួងបរិស្ថាន ក្នុងពិធីបូកសរុប សកម្មភាពការងាររយៈពេល ១០០ថ្ងៃ និងលើកទិសដៅអនុវត្តបន្ត នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ ចាំបាច់បន្តពង្រឹងការអនុវត្តផែនការសកម្មភាពការងារបន្ថែមទៀត ដើម្បីរួមចំណែកបង្កើន ការចូលរួមលើកកម្ពស់ ការគ្រប់គ្រងវិស័យបរិស្ថាន និងសម្រេចបាន នូវគោលដៅស្អាត បៃតង និងចីរភាព ឱ្យកាន់តែមានប្រសិទ្ធភាព ដូចមានចែង ក្នុងគោលនយោបាយ យុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨។

នៅក្នុងទិសដៅបន្ត ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងពីផែនការសកម្មភាព ដែលអាចទាញយកឱកាស សម្រាប់កម្ពុជា ឈានឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព ដោយផ្អែកលើ សមត្ថភាពកម្ពុជា ជាពិសេសការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន ទាំងអស់ ដែលអាចធ្វើកិច្ចការបរិស្ថាន ជាមួយភាពជាម្ចាស់ និងអាចបង្ហាញស្នាដៃ កៀរគរថវិកា ពីគម្រោងនានា នៅលើឆាកអន្តរជាតិ ដោយរក្សានូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា។

សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំនាវាបរិស្ថាន ក្នុងរយៈពេល១០០ថ្ងៃ ទទួលបានជោគជ័យ ជាមួយសមិទ្ធផលជាច្រើន រួមមាន យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ថ្ងៃទី០១ កញ្ញា ដែលធ្វើឲ្យមានសិស្សានុសិស្ស ចំនួន៣លាននាក់ និងកម្មករកម្មការិនីចំនួន៦០ម៉ឺននាក់ បានចូលរួម ដើម្បីធ្វើឲ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត នៅថ្ងៃខាងមុខ។

សមិទ្ធផលមួយចំនួនទៀត ដែលក្រសួងបរិស្ថានសម្រេច បានរួមមាន ការពង្រឹងការគ្រប់គ្រងរដ្ឋបាល តាមប្រព័ន្ធទំនើប ឆ្ពោះទៅជារដ្ឋបាលឌីជីថល ការពង្រឹងការអនុវត្តច្បាប់១០០% ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ការដាក់ចេញយុទ្ធនាការផ្តល់កូនឈើចំនួន១លានដើម ជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋដាំ ចាប់ពីឆ្នាំ២០២៤ ដើម្បីបង្កើនគម្របព្រៃ ឲ្យបាន៦០% នៅឆ្នាំ២០៥០ ឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាព ប្រជាសហគមន៍ ឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងឆ្លើយតបយុទ្ធសាស្រ្តចក្រា ដែលបានដាក់ចេញ ជាពិសេសគ្រប់គម្រោងអភិវឌ្ឍន៍ ដែលបានគាំទ្រដល់ការលើក ស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ៕

អត្ថបទដែលជាប់ទាក់ទង