**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ដឹកនាំសហការី អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពនាយនគរបាលខេត្តកែប ដែលទទួលមរណភាពដោយជំងឺគាំងបេះដូង

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ០៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំ លោក លោកស្រីស្នងការរង នាយ-នាយរងនគរបាលខេត្ត ក្រុង ស្រុក និងមន្ត្រីចំណុះស្នងការដ្ឋាននគរបាលខេត្តកែប អញ្ជើញចូលរួមរំលែកមរណ:ទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ទោ អ៉ី សេន នាយរងការិយាល័យវិទ្យុទាក់ទង ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង១២:៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី០៥ ខែ១២ ឆ្នាំ២០២៣ ដោយជំងឺគាំងបេះដូង នៅគេហដ្ឋាន នៃសព ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

នាឱកាសដ៏ក្រៀមក្រំនេះលោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងនគរបាលខេត្តកែបទាំងអស់ និងក្នុងនាមលោកផ្ទាល់ សូមសំដែងនូវមរណ:ទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព។ ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ ស្នងការ លោក លោកស្រីស្នងការរង និងមន្ត្រីកងកម្លាំង បានគោរពវិញ្ញាណក្ខន្ធ និងចូលរួមថវិកាដែលជាការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី កងកម្លាំងចំណុះស្នងការដ្ឋាននគរបាលខេត្តកែប ចំនួន ២,១២៤,០០០រៀល និងគ្រឿងឧបភោគបរិភោគ រួមជាមួយសម្ភារៈមួយចំនួន សម្រាប់សម្រួលដោះស្រាយក្នុងពិធីបុណ្យ។

បន្ទាប់ពីចូលរួមគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ ស្នងការ បន្តដឹកនាំសហការីចូលរួមដង្ហែសពទៅកាន់ឈាបនដ្ឋាន និងចាត់ឲ្យមានកម្លាំងនៅកំដររោងបុណ្យរហូតដល់ចប់ពិធីផងដែរ។

ទន្ទឹមនោះក្រុមគ្រួសារ នៃសពក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកឧត្តមសេនីយ៍ ស្នងការ និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់ សូមឲ្យមានសុខភាពល្អបរិបូណ៌ សំណាងល្អគ្រប់ពេលវេលា ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង