**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី

ក្រុមការងារទទួលទូរស័ព្ទបន្ទាន់ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជាមួយក្រុមការងារកម្លាំងចម្រុះ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដើម្បីផ្សព្វផ្សាយស្វែងរក ករណីបាត់ក្មេងវង្វេងគ្នា យ៉ាងសស្រាក់សស្រាំ

ភ្នំពេញ៖ ប្រព័ន្ធទូរស័ព្ទអត់គិតប្រាក់២៤ម៉ោង លេខ១២៩១ ដែលអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ដំណើរការ ក្នុងការជួយសម្រួលនិងដោះស្រាយនូវកង្វល់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលានិងមានប្រសិទ្ធិភាពក្នុងរយៈកាលកន្លងមក ដូចជា ករណីហិង្សាក្នុងគ្រួសារ ការផឹកស៊ីឡូឡារំខានអ្នកជិតខាងក្នុងពេលរាត្រី ការប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ចោរកម្ម ក្មេងទំនើង…។ល។ ដែលឧស្សាហ៍កើតមានឡើង ហើយពលរដ្ឋមិនដឹងថានឹងទៅប្តឹងសមត្ថកិច្ចខាងណា និងគិតថាពុំមានអ្នកណាអាចជួយដោះស្រាយឲ្យគាត់បានស្ងប់ចិត្ត ត្បិតយល់ថាជារឿងតូចតាច តែត្រូវបានដោះស្រាយ ដោយភាពកក់ក្តៅ និងមានទំនុកចិត្ត តាមរយៈទូរស័ព្ទ Hotline ១២៩១នេះ។

ព្រមជាមួយគ្នាផងដែរ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរមកពីតាមបណ្តារាជធានីខេត្ត ទាំង២៥ ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស យ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរ ដើរលេងកំសាន្ត ក្រុមការងារទទួលទូរស័ព្ទបន្ទាន់ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមជាមួយក្រុមការងារកម្លាំងចម្រុះ ដែលការពារតាមបណ្តាគោលដៅ ក្នុងព្រះរាជពិធី ដើម្បីជួយផ្សព្វផ្សាយស្វែងរក ករណីបាត់ក្មេងវង្វេងគ្នា យ៉ាងសស្រាក់សស្រាំ និងទទួលបានប្រសិទ្ធិភាពយ៉ាងឆាប់រហ័សផងដែរ។

ចំពោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលបានជួបហេតុការណ៍បន្ទាន់ត្រូវការ ជំនួយអន្តរាគមន៍ សូមហៅទូរស័ព្ទមកកាន់លេខ ១២៩១ ដែលអាចតេបានពីគ្រប់ប្រព័ន្ធដោយឥតគិតប្រាក់ និងមានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រងចាំបម្រើ 24h/24h។ ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។

អាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទមករំខាន ដើម្បីទុកពេលវេលាឲ្យក្រុមការងារ បានបម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង