**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ

ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ សក់ សេដ្ឋា អញ្ជើញចូលរួមពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣


ភ្នំពេញ៖ ឯកឧត្តម​ សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបរសកកម្មពិសេស នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីបេីកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល វាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលបានសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិ នានាជាច្រើន រៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង។

សម្តេចធិបតីសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល, វិស័យឯកជន, វិទ្យាស្ថានស្រាវជ្រាវ, អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងសន្និសីទនេះ។

សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ចាត់ទុកសន្និសីទនេះជាវេទិកាដ៏សំខាន់ ដែលផ្ដល់ឱកាសឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស «សា្ថប័នស្រាវជ្រាវ» បានពិភាក្សា និងផ្តោះប្តូរយោបល់អំពីសមិទ្ធផល, បញ្ហាប្រឈម និង ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងផង និងភាពបត់បែនទៅ តាមការផ្លាស់ប្តូរនៃបរិការណ៍សកល និងតំបន់ផង ដើម្បីអាចនាំនាវាកម្ពុជាទៅកាន់វិបុលភាព ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន។ រយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ ផ្តើមចេញពីនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាកសាងបាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំសម្រាប់ការអភិវឌ្ឍន៍ ដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ការបើកចំហរ ការធ្វើពាណិជ្ជកម្មអន្តរជាតិ ឈរលើគោលការណ៍ពហុភាគីនិយម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីជាមូលដ្ឋានកសាងចន្ទល់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ការពង្រឹង និងស្តារហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជា ផ្លូវ ថ្នល់ ទឹក និងភ្លើង ដើម្បីលើកកម្ពស់ការតភ្ជាប់, សម្រួលការចល័តធនធាន និងកម្លាំងពលកម្ម ក៏ដូចជាពង្រាយមូលដ្ឋានផលិតកម្ម។ ការបន្តអភិវឌ្ឍនិងលើកកម្ពស់មូលធនមនុស្ស ដើម្បីចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងបង្កើនផលិតភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចជាប្រចាំ សម្រាប់ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ច រួមទាំងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធធនាគារ ឱ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ព្រមទាំងបែងចែកផ្លែផ្កាកំណើនឱ្យមានសមធម៌ និងបរិយាប័ន្ន ។

សម្តេចធិបតី បានថ្លែងថា ទោះបីកម្ពុជាបន្តរងនូវផលប៉ះទង្គិចវិបត្តិកូវីដ១៩ និងវិបត្តិផ្សេងៗទៀតក៏កំពុងបន្តកើតឡើង រាជរដ្ឋាភិបាលមិនបោះបង់ ឬផ្លាស់ប្តូរនូវទិសដៅអភិវឌ្ឍន៍រយៈពេលវែងនោះទេ រាជរដ្ឋាភិបាលនៅតែរក្សាគោលដៅសម្រេចមហិច្ចតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។​ រាជរដ្ឋាភិបាលមិនឈប់ត្រឹមការដាក់ចេញនូវយុទ្ធសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែបានដាក់ចេញយន្តការកំណែទម្រង់ និងវិធានការជាក់ស្តែងជាបន្តបន្ទាប់ក្នុងរយៈពេលជាង ៣ខែកន្លងទៅនេះ, រាជរដ្ឋាភិបាលបានដាក់ ចេញជាបន្តបន្ទាប់នូវ «កម្មវិធីគោលនយោបាយអាទិភាព» ក្នុងនោះកម្មវិធីចំនួន៥ត្រូវបានប្រកាស និងដាក់ឲ្យចាប់ផ្តើមអនុវត្តរួចហើយ រួមមាន៖
ទី១)«យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨», ទី២) «ការពង្រីកវិសាល- ភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ» និងទី៣) «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិង ងាយរងហានិភ័យនៅទូទាំងប្រទេស» ជាមួយនឹងការពង្រីកវិសាលភាពរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពដល់បុគ្គលស្វ័យនិយោ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ដោយផ្នែកលើគោលការណ៍អ្នកស្ម័គ្រចិត្តទី៤). កម្មវិធីហិរញ្ញប្បទានលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិកផលសំខាន់ៗក្នុងកំរិតសមរម្យ។ ទី៥). «ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឲ្យមានសហគមកសិកម្មបែបថ្មី»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩, សម្តេចបានសម្រេចដាក់ចេញនូវវិធានការមុតស្រួច ដែលមានចរឹតជាការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល អាណត្តិថ្មី ដើម្បីជំរុញដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា។ សម្តេចមានចំណាប់អារម្មណ៍ជាខ្លាំងលើកិច្ចពិភាក្សាទាំងបីវគ្គ ដែលសុទ្ធតែជាប្រធានបទមានសារៈសំខាន់ ជាពិសេសផ្នែកគោលនយោបាយ សម្រាប់កម្ពុជាអាចត្រៀមខ្លួនឱ្យបានល្អ និងគ្រប់គ្រាន់ ដើម្បីសម្រេចបង្គោលចរឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ខាងមុខទៀត ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាគឺជាសេដ្ឋកិច្ចបើកចំហរ ដូច្នេះការផ្លាស់ប្តូរជាវិជ្ជមាន និងអវិជ្ជមានពីកត្តាខាងក្រៅនឹងជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលមក លើសក្តានុពលកំណើនកម្ពុជារយៈពេលមធ្យមវែង។ សម្តេចចង់ឃើញសន្និសីទរបស់យើងនាថ្ងៃនេះ គឺជាវេទិកានៃការផ្តោះប្តូរយោបល់ ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិតគូរ អនុវត្ត និងទទួលខុសត្រូវរួមគ្នាលើ ជោគវាសនារបស់កម្ពុជា ។

សម្តេចធិបតីបានថ្លែងថា សម្តេចសង្ឃឹមជឿជាក់ថាសន្និសីទនាថ្ងៃនេះ នឹងប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា និងសូមប្រកាសបើក សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៣ ចាប់ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង