**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អភិបាលខេត្តកណ្តាល៖ វិស័យអាណាចក្រ និងពុទ្ធចក្រ ជាចំណងទាក់ទងគ្នាមិនអាចកាត់ផ្ដាច់គ្នា បាននោះឡើយ

ភ្នំពេញ៖ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជកា និងពុទ្ធបរិស័ទ បានអញ្ជេីញជាចូលរួម ក្នុងពិធីបុណ្យឆ្លងសាលាបិណ្ឌក្នុងវត្តវេឡុការាម ហៅវត្តព្រែកឬស្សី ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មានប្រសាសន៍ សំណេះសំណាលជាមួយពុទ្ធបរិស័ទ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ដែលបានជួយឧបត្ថម្ភ គាំទ្រទាំងផ្នែកថវិកា ស្មារតី សម្ភារ ប្រកបដោយសទ្ធាជ្រះថ្លា ចាប់មគ្គផល បំពេញកុសល កសាងជាសម្បត្តិតម្កល់ទុកក្នុងវិស័យព្រះពុទ្ធសាសនា ជាឧត្តមប្រយោជន៍សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទបានបំពេញកិច្ចប្រារព្ធពិធីបុណ្យទានគោរពបូជាជាទីសក្ការៈ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា វិស័យអាណាចក្រ និងពុទ្ធចក្រ ជាចំណងទាក់ទងគ្នាមិនអាចកាត់ផ្ដាច់គ្នា បាននោះឡើយ ព្រោះថា ប្រសិនបើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងវិស័យអាណាចក្រមិនមានភាពរីកចម្រើន នោះវិស័យពុទ្ធចក្រ ក៏នឹងមិនអាចចម្រុងចម្រើនបានដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ជាឧទាហរណ៍ជាក់ស្តែង នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត គ្រប់សាសនានៅ ប្រទេសកម្ពុជា ត្រូវបានលុបបំបាត់ចោល។ ទីវត្តអារាមសក្ការៈបូជា បានប្រែក្លាយទៅ ជាទីកន្លែងបម្រើឱ្យការធ្វើសង្គ្រាម ឬជាទីកន្លែងសម្រាប់ទុកដាក់សាកសពតែប៉ុណ្ណោះ ប៉ុន្តែនៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាសនាទាំងអស់ត្រូវបានរស់រានដំណាលគ្នាឡើងវិញ និងចាប់ផ្តើមរីកចម្រើនដូចពេលបច្ចុប្បន្ន ជាមួយនឹងមោទនភាពរបស់ សង្គមខ្មែរ ដែលសាសនាទាំងអស់អាចរស់នៅដោយសុខដុមរមនាជាមួយគ្នា ដោយប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រណិប័តន៍សាសនាតាម ជំនឿរបស់ខ្លួន ដែលថាគ្រប់សាសនាទាំងអស់ តែងអប់រំមនុស្សឱ្យប្រព្រឹត្តអំពើល្អ អប់រំផ្នែកសីលធម៌ និងគុណធម៌ដល់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តនូវសេចក្តីល្អ ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ចាក់ថា សាលាបិណ្ឌវត្តវេឡុការាម ហៅវត្តព្រែកឫស្សី មានទទឹងប្រវែង១១,៥ម៉ែត្រ បណ្តោយ២៥ម៉ែត្រ មានកំពស់១២ម៉ែត្រ សាងសង់ ដោយលើកខឿនផុតពីដី តាមរចនាបទបុរាណខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង