**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្តេចធិបតី៖ រាជរដ្ឋាភិបាល គិតគូរជាប់ប្រចាំ ដើម្បីរក្សាតម្លៃមួយ ដែលអ្នកលក់ និងអ្នកទិញ អាចទទួលបានទាំងអស់គ្នា ​

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកលក់ចង់បានថ្លៃ អ្នកទិញចង់បានថោក ផ្អែកលើចំណុចនេះរាជរដ្ឋាភិបាល តែងតែគិតគូរអំពីតុល្យភាពរវាងអ្នកប្រើប្រាស់ និងអ្នកផលិតផលកម្មសិកម្ម ដើម្បីរក្សាតម្លៃមួយអាចទទួលបានទាំងអស់គ្នា។

ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម នៅថ្ងៃទី២០ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នៅពេលដែលយើងនិយាយពីកសិកម្ម គឺយើងតែងតែគិតអំពីតុល្យភាពចំពោះរដ្ឋាភិបាល រវាងអ្នកប្រើប្រាស់ និងអ្នកផលិត បើអ្នកផលិតតម្លៃខ្ពស់ល្អហើយ ប៉ុន្តែនៅពេលដែលលក់ចេញមកអ្នកប្រើប្រាស់ថ្លៃក៏មិនកើត វាធ្វើឱ្យមានអតិផរណា អញ្ចឹងការកាត់គម្លាតយ៉ាងណា ផលទីមួយ ចូលដល់កសិកររបស់យើងបានច្រើន ផលទី២ រក្សាលំនឹងតម្លៃនៅក្នុងទីផ្សារសម្រាប់ផលិតផល ។ ប្រជាកសិករគាត់ចង់បានតម្លៃស្រូវខ្ពស់ តែអ្នកហូបគាត់ចង់បានតម្លៃអង្ករ កុំថ្លៃពេក អញ្ចឹងតុល្យភាពរូបមន្តនេះជាអ្វីដែលរាជរដ្ឋាភិបាល ក្នុងការគិតគូរធ្វើយ៉ាងណាធានា»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា វាមិនសំខាន់រឿងតម្លៃលក់ផលិតផលកសិកម្ម បានថ្លៃនោះទេ តែសំខាន់ថាតើកសិករសល់លុយប៉ុន្មាន រដ្ឋបានគិតគូរជាប់ប្រចាំ ដើម្បីរក្សាតម្លៃមួយអាចទទួលបានទាំងអស់គ្នា។ សម្តេចធិបតី ក៏បានអបអរសាទរប្រជាកសិករ ដោយសារតែទីផ្សារស្រូវមានតម្លៃល្អ បើប្រៀបធៀបពីឆ្នាំទៅ ដោយមានតម្លៃចាប់ពី ១,០០០រៀល ទៅ ១,៣០០រៀល ខណៈដែលកាលពីមុនមានតម្លៃចន្លោះ៨០០រៀល ទៅ១០០០រៀល ក្នុងមួយគីឡូក្រាម។ បន្ថែមពីនេះតម្លៃវត្ថុធាតុដើមមួយចំនួនដូចជា ជីកសិកម្ម ថ្នាំកសិកម្មមួយចំនួន ដូច្នេះធ្វើឱ្យកសិកររបស់យើងអាចរកចំណូលបាន ។

សម្តេចធិបតីលើកឡើងថា គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាចែកផលលាភទៅដល់ដៃប្រជាពលរដ្ឋ នៅក្នុងវិស័យកសិករ ដើម្បីបញ្ជូនទៅដល់ដៃកសិករតែម្តង ដែលចំណុចនេះជាអ្វីដែលរាជរដ្ឋាភិបាល រួមជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលចូលរួមជាចលករក្នុងការពង្រឹងលើការងារកសិកម្មនេះ ៕

អត្ថបទដែលជាប់ទាក់ទង