**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អាជ្ញាធរខេត្តកោះកុង កំពុងស្រាវជ្រាវរកមុខអ្នកដែលចូលឈូសឆាយដីព្រៃរបស់រដ្ឋ នៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល

ភ្នំពេញ៖ ក្រោយមានព័ត៌មានថា មានជនខិលខូច អ្នកមានលុយលួចកាប់ទន្រ្ទានយកដីព្រៃជាច្រើនហិចតា ជាសម្បត្តិរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន អាជ្ញាធរខេត្តកោះកុង កំពុងតែស្រាវជ្រាវរកមុខអ្នកដែលចូលឈូសឆាយដីព្រៃរបស់រដ្ឋ នៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល។

បើយោងតាមលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា លោកកំពុងចាត់ឱ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្រែអំបិល ព្រមទាំងមន្រ្តីជំនាញបរិស្ថាន ស្រាវជ្រាវរកមុខបុគ្គល ដែលហ៊ានដាក់គ្រឿងចក្រឈូសឆាយដីព្រៃគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុងស្ថិតនៅចំណុចកំពង់ខ្លឹម ចំណុចពាមត្រែង និងចំណុចគងឆា ភូមិបាក់អង្រុត ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកអភិបាលរងខេត្តបន្តថា ទីតាំងដីកើតដែលហេតុនេះ ស្ថិតនៅក្នុងភូមិសាស្ត្រ ក្រោយត្រូវបានកាត់ឆ្វៀលរួចរាល់ហើយ តាមរយៈអនុក្រឹត្យលេខ៣០។ ទោះបីបែបនេះក្តី អាជ្ញាធរកំពុងពិនិត្យមើលលម្អិតថា ដីនោះមានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ ឬកំពុងអាស្រ័យផលកសិកម្ម។

លោក សុខ សុទ្ធី បានបញ្ជាក់ថា ប៉ុន្តែប្រសិនបើដីនោះនៅតែជាដីព្រៃឈើដដែល ហើយគ្មានការដំាដុះកសិកម្ម អាជ្ញាធរនឹងចាត់វិធានការច្បាប់តាមនីតិវិធីជាពុំខាន។ សូមបញ្ជាក់ថា ២ថ្ងៃមកនេះ មានព័ត៌មានជាច្រើន ត្រូវបានផ្សព្វផ្សាយថា ដីព្រៃឈើដែលសម្បត្តិរបស់រដ្ឋជាច្រើនហិចតា ស្ថិតនៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ត្រូវបានក្រុមជនខិលខូចកាប់ឆ្ការយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ប្រជាពលរដ្ឋសូមសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ឈ្មោះ ប៊ុន លូន ហៅតា លូន នៅស្រុកស្រែអំបិលជាអ្នកបញ្ជាឱ្យគ្រឿងចក្រចូល វ៉ៃព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិឯកជន គ្មានច្បាប់ណាមួយអនុញ្ញាតនោះទេ។

លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល ឲ្យដឹងថា ក្រោយពីលោកទទួលបានព័ត៌មាន លោកបានសហការជាមួយមន្រ្តីជំនាញស្រុក បានចុះពិនិត្យដល់ទីតាំងជាក់ស្តែងកាលពីម្សិលមិញ តែមិនឃើញមានគ្រឿងចក្រ ឬមនុស្សកំពុងធ្វើសកម្មភាពឈូសឆាយរំលោភបំពានទៀតទេ ដោយក្រុមជនសង្ស័យជម្លៀសយកគ្រឿងចក្រចេញពីតំបន់កើតហេតុបាត់ទៅហើយ។

លោកអភិបាលរងស្រុក លើកឡើងថា អាជ្ញាធរក៏មិនទាន់ក្តោបក្តាប់ព័ត៌មានច្បាស់នៅឡើយទេថា ពិតជាឈ្មោះ ប៊ុន លូន ជាអ្នកបំពានយ៉ាងណា គ្រាកំពុងស្រាវជ្រាវលម្អិតជាមុនសិន ខណៈរកឃើញផ្ទៃដីជាង១ហិចតា ដែលរងការទន្រ្ទានបំផ្លាញ៕

អត្ថបទដែលជាប់ទាក់ទង