**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម ស្វាយ សំអ៊ាង៖ ព្រះរាជពិធីបុណ្យអុំទូក ជាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់កម្ពុជា ដែលបុព្វបុរស ចាស់ព្រឹទ្ធាចារ្យគោរព

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ពិតណាស់ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ គឺជាប្រពៃណីជាតិខ្មែរ ដែលមានតាំងពីយូរលុង ហើយក៏ជាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់ បញ្ជាក់អំពីប្រពៃណីជាតិខ្មែរ ដែលបុព្វបុរសក៏ដូចជាចាស់ព្រឹទ្ធាចារ្យ របស់យើងបានគោរព និងជំនឿសាសនានេះ តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រកាសបើកពិធី ប្រណាំងទូក “ង” ក្នុងខេត្តស្ទឹងត្រែង ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំយើងតែងតែប្រារព្ធពិធីនេះមិនដែលខកខាន។ ដោយឡែកនៅក្នុងខេត្តស្ទឹងត្រែងរបស់យើងនេះ ការរៀបចំពិធីប្រណាំងទូក ក៏ជាការបង្ហាញអំពីប្រពៃណីទំនៀមទម្លាប់របស់យើងដែលមានតាំងពីយូរណាស់មកហើយ ជាពិសេសដែលរដ្ឋបាលខេត្ត ចាប់អារម្មណ៍បំផុតនោះគឺខេត្តស្ទឹងត្រែងរបស់យើងក៏បានរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំមក។

ឯកឧត្ដមបន្តថា ប៉ុន្តែកម្មវិធីប្រណាំងទូកនេះ ក៏ត្រូវបានអាក់ខានវិញរយៈពេលជាង៣ឆ្នាំរួចមកហើយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយសារយើងរងនូវផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលបង្កផលប៉ះពាល់ទៅពិភពលោកទាំងមូល ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ឆ្នាំនេះក្រោយពេលប្រទេសជាតិរបស់យើងមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់មក ជាពិសេសប្រទេសជាតិរបស់យើងបានឆ្លងផុតអំពីផលប៉ះពាល់ជាវិជ្ជមានដោយសារជំងឺកូវីដ១៩។ ហើយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧នេះ ក៏បានចាត់តាំងរៀបចំនូវកម្មវិធីបុណ្យប្រពៃណីជាតិរបស់យើងទៅតាមប្រពៃណីទំនៀមទម្លាប់របស់យើងឡើងវិញ ដើម្បីបញ្ជាក់អំពីប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍ បង្កបរិយាកាសទៅដល់ប្រជាពលរដ្ឋរបស់យើង នៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ។

សូមបញ្ជាក់ថា ពិធីប្រណាំងទូក “ង” ក្នុងខេត្តស្ទឹងត្រែង ធ្វើឡើងដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ហើយពិធីនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៧-១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕

អត្ថបទដែលជាប់ទាក់ទង