**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

រដ្ឋបាលខេត្តស្ទឹងត្រែង ឧបត្ថម្ភការស្នាក់នៅ និងអាហារដល់បក្ខជនជួបការលំបាកជីវភាព មកចូលរួមប្រឡងបាក់ឌុប

ភ្នំពេញ៖ ក្នុងឱកាសដ៏មានសារៈសំខាន់នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានជម្រាបជូនដំណឹងដល់មាតាបិតា អាណាព្យាបាល មន្ទីរជំនាញពាក់ព័ន្ធ គណៈគ្រប់គ្រងវិទ្យាល័យ និងបេក្ខជនដែលត្រូវមកចូលរួម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ហើយមាន លំនៅឋាននៅឆ្ងាយពីក្រុងស្ទឹងត្រែង ត្រូវមកស្នាក់នៅក្នុងទីរួមខេត្តស្ទឹងត្រែង ដើម្បីចូលរួមប្រឡង មេត្តាជ្រាបថា ក្នុងការរួមចំណែកសម្រួលមួយផ្នែកដល់ការលំបាករបស់បេក្ខជន រដ្ឋបាលខេត្តស្ទឹងត្រែង បានសម្រេចជួយសម្រួល និងឧបត្ថម្ភការស្នាក់នៅ និងអាហារដល់បេក្ខជនជួបការលំបាកជីវភាពមកពី មូលដ្ឋានឆ្ងាយពីក្រុងស្ទឹងត្រែង មានដូចខាងក្រោម៖

១-ការឧបត្ថម្ភខាងលើនេះជូនដល់បេក្ខជនដែលជួបការលំបាកមកពីមូលដ្ឋានឆ្ងាយៗ ពីក្រុងស្ទឹងត្រែង ត្រូវមកស្នាក់នៅដើម្បីចូលរួមប្រឡង ចំនួន ០២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

២-រដ្ឋបាលខេត្តនឹងពិនិត្យរៀបចំសម្រួលថ្លៃបន្ទប់ស្នាក់នៅផ្ទះសំណាក់ ឬសណ្ឋាគារ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរមកប្រឡងបាន ក្នុងករណីដែលមានការស្ទាក់ឆ្ងាយពី មណ្ឌលប្រឡង និងមានលក្ខណៈប្រមូលផ្ដុំបាននោះ រដ្ឋបាលខេត្តនឹងចាត់តាំងឱ្យមានមធ្យោបាយ សម្រាប់ដឹកជញ្ជូនរួម ធ្វើដំណើរទៅ-មកកន្លែងស្នាក់នៅ និងងមណ្ឌលប្រឡងទាំងពីរក្នុងទីរួមខេត្ត។

៣-ដើម្បីមានភាពងាយស្រួល សូមមាតាបិតា អាណាព្យាបាល និងបេក្ខជនចូលរួម ប្រឡងខាងលើ ធ្វើការទំនាក់ទំនងទៅលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងវិទ្យាល័យសាមី ដើម្បីចុះឈ្មោះ នឹងទទួលបានព័ត៌មានអំពីការជួយសម្របសម្រួលនេះបានទាន់ពេលវេលា។

៤-ក្នុងករណ៏ចាំបាច់ សូមមេត្តាទំនាក់ទំនងផ្ទាល់ទៅមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ឬមករដ្ឋបាលខេត្ត តាមរយៈលេខទូរស័ព្ទ ០៩៧ ៩១២ ៧០០០ ឬ ០១២ ៤៦៩ ៤៩២។

៥-ដើម្បីធានាដល់ការងារសម្របសម្រួលនេះ រដ្ឋបាលខេត្ត សូមស្នើមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជួយប្រមូលព័ត៌មានជាក់លាក់ពីមូលដ្ឋានក្រុង ស្រុក ពិសេសពីតាមវិទ្យាល័យដែលមាន បេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៦ វិច្ឆកា ២០២៣នេះ រួចបញ្ជូនមករដ្ឋបាលខេត្ត និងសូមគ្រប់ផ្នែកមានសមត្ថកិច្ចជួយការពារសុវត្ថិភាពតាមកន្លែងស្នាក់នៅ ប្រមូលផ្តុំ និងបង្កលក្ខណៈដល់បេក្ខជនបានចូលរួមប្រឡងគ្រប់ៗគ្នាតាមគោលការណ៍ជាធរមាន។

សេចក្តីដូចបានជម្រាបជូនដំណឹងខាងលើ សូមមេត្តាទទួលជ្រាប និងទទួលបានជោគជ័យក្នុង ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី៦ និងថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ៕

អត្ថបទដែលជាប់ទាក់ទង