**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម នេត្រ ភក្ត្រា៖ ការជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល គ្រោងធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤

 

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា ការជួបជុំរវាង អ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាលលើកក្រោយនេះ គ្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គឺស្របគ្នាក្នុងទិវាសេរីភាព សារព័ត៌មានពិភពលោក។

ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងបែបនេះ នៅកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ បុណ្យអុំទូក បុណ្យឯករាជ្យជាតិ និងសហការផ្សព្វផ្សាយ ប្រឆាំងព័ត៌មានក្លែងក្លាយ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និង ភូមិ ឃុំ មានសុវត្ថិភាព និងជួយដោះស្រាយការលំបាករបស់ប្រពន្ធ័ផ្សព្វផ្សាយ បានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសាលប្រជុំព្រះវិហារទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងតំណាងម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលកំពុងជួបបញ្ហាប្រឈមនានា ពិសេសផ្នែកហិរញ្ញវត្ថុ ។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ដំណើរការនៃកិច្ចប្រជុំនាឱកាសនេះផ្តោតសំខាន់លើ២ ចំណុច ទី១ ចង់ដឹងពីបញ្ហាប្រឈមរបស់ប្រពន្ធ័ផ្សព្វផ្សាយ ដោយទាំងអស់គ្នាក៏បានដឹងហើយនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវី-១៩ និងក្នុងស្ថានភាពសេដ្ឋកិច្ច គឺចំណូលបានមកពីការផ្សាយពាណិជ្ជកម្មមានការធ្លាក់ចុះ ដែលជាបញ្ហាចោទសម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ។ ដូច្នេះសម្រាប់ឱកាសនេះ យើងត្រូវពិនិត្យអោយបានស៊ីជម្រៅរាល់បញ្ហាប្រឈម ហើយរួមគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីអាចអោយដំណើរការផ្សាយបានទៅមុខបន្តទៀត ពិសេសគឺការត្រៀមខ្លួនរយៈពេលទៅមុខទៀត លើការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយពី Analog ទៅ Digital ហើយផែនការសកម្មភាពការងារក៏បានកំណត់រួចហើយ ដោយនៅចុងឆ្នាំ២០២៥ ប្រទេសកម្ពុជា ត្រូវតែផ្លាស់ប្តូរប្រពន្ធ័នេះអោយបាន ទោះជួបបញ្ហាប្រឈមយ៉ាងណាក្តី ។

ចំណុចសំខាន់ដែរនោះ គឺក្រសួងព័ត៌មាន បាននឹងកំពុងដំណើរការរៀបចំពង្រឹងផ្នែកខ្លឹមសារអត្ថបទព័ត៌មាន ពង្រឹងក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន ខ្លឹមសារ និងរូបភាពនៃការផ្សាយពាណិជ្ជកម្ម ។

ឯកឧត្តម រដ្ឋមន្រ្តី ក៏នឹងធ្វើការពិនិត្យពីមូលហេតុសំខាន់ៗនៃការប្រឈមរបស់ប្រពន្ធ័ផ្សព្វផ្សាយបុរាណ មានវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី បោះពុម្ព អាចបន្តរស់ដំណើរការផ្សាយទៅមុខបានដោយរលូន ។ ចំណុចសំខាន់ទី២ នៃកិច្ចប្រជុំ ឯកឧត្តម រដ្ឋមន្រ្តី បានសំដែងនូវការអរគុណចំពោះម្ចាស់ស្ថានីយ៍ វិទ្យុ និងទូរទស្សន៍ ឯកជនទាំងអស់ ដែលផ្សព្វផ្សាយទាំងប្រពៃណី និងទំនើប ដែលបានសហការផ្តល់ការគាំទ្រ ទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយតែងតែបានចូលរួមសហការកាច់ផ្សាយបន្តផ្ទាល់ពីព្រឹត្តការណ៍នានារបស់ជាតិ ក៏ដូចជាកម្មវិធីរបស់ថ្នាក់ដឹកនាំ ពិសេសក្នុងអាណត្តិទី៧ នេះ គឺសកម្មភាពរបស់សម្តេចអធិបតី នាយករដ្ឋមន្រ្តី ដែលមានការផ្សាយផ្ទាល់ពីទូរទស្សន៍ និងវិទ្យុជាតិកម្ពុជា ។

ឆ្លៀតនៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរឯកឧត្ដម នេត្រ ភក្រ្ដា បានជម្រាបជូនថា ការជួបជុំរវាង អ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាលលើកក្រោយនេះ គ្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គឺស្របគ្នាក្នុងទិវាសេរីភាព សារព័ត៌មានពិភពលោក។

ឯកឧត្ដម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ការសម្រេចជ្រើសរើសយកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ។ ក្រសួងព័ត៌មាននឹងរៀបចំជំនួបនេះ ហើយក៏នឹងប្រមូលនូវបញ្ហា និងកង្វល់ទាំងអស់ ដែលស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មាន បានលើកឡើង ដាក់ជាសំណើក្នុងក្របខណ្ឌរួមមួយ ដើម្បីដាក់ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្ដីពិនិត្យ និងដោះស្រាយ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់ដែរថា ចាប់ពីពេលនេះ រហូតដល់ពេលជំនួបរវាងអ្នកសារព័ត៌មានជាមួយប្រមុខរាជរដ្ឋាភិបាល គឺក្រសួងព័ត៌មាន នឹងធ្វើបច្ចុប្បន្នភាពអ្នកសារព័ត៌មាន ដែលស្របច្បាប់ និងអ្នកមានអាជ្ញាបណ្ណស្របច្បាប់ត្រឹមត្រូវ គឺអាចចុះឈ្មោះចូលរួមក្នុងកម្មវិធីជំនួបនោះបាន។ ប៉ុន្ដែសម្រាប់អ្នកសារព័ត៌មាន ដែលមិនទាន់មានអាជ្ញាបណ្ណ ត្រូវមកចុះបញ្ជីឱ្យបានត្រឹមត្រូវតាមច្បាប់នៅ ក្រសួងព័ត៌មាន។

សូមរំលឹកថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែមករា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានអនុញ្ញាតឱ្យរៀបចំកម្មវីធីជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនាយករដ្ឋមន្រ្ដី ដើម្បីផ្ដល់ឱកាសដល់ អ្នកសារព័ត៌មានអាចជជែកពិភាក្សា ការលើកឡើងពីបញ្ហា សំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយ ដោះស្រាយ។ ជំនួបនេះ ក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលម្ហ សិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ផងដែរ។ គិតចាប់តាំងពីឆ្នាំ ២០១៧ រហូតមកដល់ឆ្នាំ២០២៣នេះ ជំនួបរវាងអ្នកកសារព័ត៌មានជាមួយ នាយករដ្ឋមន្រ្ដី គឺបានធ្វើឡើងចំនួន ៥លើក រួចមកហើយ ប៉ុន្តែត្រូវខកខានធ្វើនៅឆ្នាំ ២០២១ និង ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង