**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត

ប្រជាពលរដ្ឋមកពីស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ចំនួន ១,៦៦៨គ្រួសារ ទទួលបានស្រូវពូជ ពីប្រមុខរាជរដ្ឋាភិបាល បន្ទាប់ពីទទួលរងផលប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់

ភ្នំពេញ៖ ប្រជាពលរដ្ឋមកពីស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ចំនួន ១,៦៦៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន ១០០គីឡូក្រាម ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះប្រព័ន្ធស្បៀងបម្រុងកម្ពុជា សម្រាប់ស្តាឡើងវិញក្រោយពីទឹកសម្រក។ ពិធីចែកជូននេះបានប្រារព្ធធ្វើនារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត, ឯកឧត្តម គង់ គារ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានដំណាំស្រូវ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងកងកម្លាំងប្រដាប់ អាវុធទាំង៣។ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានថ្លែងដោយនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋទាំង១,១២០គ្រួសារ មកទទួលយកស្រូវពូជក៏ដូចប្រជាពលរដ្ឋទូទាំងខេត្ត ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរ ដោះស្រាយស្បៀង និងស្រូវពូជជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ជំនន់ទឹកភ្លៀងនាចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២៣កន្លងមក នៅទូទាំងខេត្តបានទាន់ពេលវេលាប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងភាពជឿជាក់។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងទៀតថា ស្បៀង និងស្រូវពូជ ដែលផ្តល់ជូននាកន្លងមក ក៏ដូចនាពេលនេះ ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពីស្ថានភាពជីវភាពរបស់បងប្អូន ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ហើយនេះគឺជាស្រូវពូជសម្រាប់ស្តាឡើងវិញ បន្ទាប់ពីទឹកសម្រក និងជួយសម្រួលដល់ជីវភាពរបស់បងប្អូនដោយមិនអនុញ្ញាតឲ្យគ្រួសារណាមួយខ្វះស្បៀងបានឡើយ។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឲ្យមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការប្រឹងប្រែងបន្ថែមទៀត លើការងារបង្កបង្កើនផលដែលជាស្បៀងតម្រូវការប្រចាំថ្ងៃ របស់ប្រជាកសិករទូទាំងខេត្ត។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ប្រជាកសិករ ឲ្យខិតខំធ្វើការដាំដុះ ចិញ្ចឹមសត្វ និងបង្កើនមុខរបរផ្សេងៗទៀត ដើម្បីរួមគ្នាស្តារ និងបង្កើនសេដ្ឋកិច្ចគ្រួសារឡើងវិញ ក្នុងន័យកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមសូមសម្តែងការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ តែងតែបន្តចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គឺជាមោទនភាពក្រៃលែង។ យោងតាមរបាយការណ៍របស់លោក​ ចាប នាង អភិបាលក្រុងពោធិ៍សាត់ បានបង្ហាញឲ្យឃើញថា ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់បានទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២៣ បង្កការប៉ះពាល់សាលារៀន ផ្ទះសម្បែង វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ចំពោះផ្ទៃដីស្រែ ត្រូវស្តាឡើងវិញមានចំនួន ១,៣២២ហិកតា ស្មើនឹង ១,៦៦៨គ្រួសារ ក្នុងនោះក្រុងពោធិ៍សាត់ មាន៣សង្កាត់ ៩ភូមិ ប្រជាពលរដ្ឋ ៥៤៨គ្រួសារ និងផ្ទៃដីស្តារឡើងវិញ ចំនួន ៣៥៥ហិកតា និងស្រុកកណ្តៀង មាន៨ឃុំ ៧៦ភូមិ ប្រជាពលរដ្ឋចំនួន ១,១២០គ្រួសារ និងផ្ទៃដីស្តារឡើងវិញ ចំនួន ៩៦៧ហិកតា ៕

អត្ថបទដែលជាប់ទាក់ទង