**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សហរដ្ឋអាមេរិកបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៅកាន់មជ្ឈិមបូព៌ា

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធការពារតំបន់រយៈកម្ពស់ខ្ពស់ Terminal High Altitude Area Defense (THAAD) និងកងវរសេនាតូចប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា ជាការឆ្លើយតបទៅនឹងការវាយប្រហារនាពេលថ្មីៗនេះលើកងទ័ពសហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ។

សហរដ្ឋអាមេរិកបានបញ្ជូនកម្លាំងទ័ពជើងទឹកយ៉ាងច្រើនទៅកាន់មជ្ឈិមបូព៌ាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងនាវាផ្ទុកយន្តហោះពីរ នាវាជំនួយរបស់ពួកគេ និងកងម៉ារីនប្រហែល ២,០០០នាក់។

ទីក្រុងវ៉ាស៊ីនតោន កំពុងតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពដោយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ ខណៈដែលភាពតានតឹងក្នុងតំបន់កើនឡើងក្នុងអំឡុងពេលសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។

រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីកិច្ចពិភាក្សាលម្អិតជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ស្តីពីការកើនឡើងនាពេលថ្មីៗនេះដោយអ៊ីរ៉ង់ និងកងកម្លាំងប្រូកស៊ីរបស់ខ្លួននៅទូទាំងតំបន់មជ្ឈិមបូព៌ា ថ្ងៃនេះខ្ញុំបានដឹកនាំជំហានបន្ថែមមួយចំនួនដើម្បីពង្រឹងឥរិយាបថរបស់ក្រសួងការពារជាតិនៅក្នុងតំបន់។

លោក Lloyd Austin បានបន្តថា លោកកំពុងដាក់ទាហានបន្ថែមលើការបញ្ជាឱ្យត្រៀមដាក់ពង្រាយ ប៉ុន្តែមិនបានបញ្ជាក់ថាមានចំនួនប៉ុន្មានទេ។ មន្ទីរប៉ង់តាហ្គោនបានដាក់ទាហានប្រហែល ២,០០០នាក់រួចហើយលើស្ថានភាពត្រៀមខ្លួនជាស្រេចក្នុងករណីដែលពួកគេត្រូវការដាក់ពង្រាយទៅកាន់តំបន់។

លោក Lloyd Austin បានបន្ថែមថា ជំហានទាំងនេះនឹងជំរុញកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ក្នុងតំបន់ បង្កើនការការពារកម្លាំងសម្រាប់កងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងតំបន់ និងជួយការពារជាតិអ៊ីស្រាអែល។

ការដាក់ពង្រាយនេះកើតឡើងពីរឆ្នាំបន្ទាប់ពីរដ្ឋបាលរបស់លោក Biden បានដកប្រព័ន្ធការពារដែនអាកាសចេញពីមជ្ឈិមបូព៌ា ដោយលើកឡើងពីការកាត់បន្ថយភាពតានតឹងជាមួយអ៊ីរ៉ង់។

អ៊ីស្រាអែលបានចាប់ផ្តើម ការឡោមព័ទ្ធទាំងស្រុង នៃតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធនៃចលនាអ៊ីស្លាម បានសម្លាប់មនុស្ស ១,៤០០នាក់ ភាគច្រើនជាជនស៊ីវិល នៅក្នុងការវាយប្រហារដ៏តក់ស្លុតដែលបានធ្វើឱ្យអ៊ីស្រាអែលមានរបួស។

ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារតាមអាកាស និងកាំជ្រួចរបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤,៣៨៥នាក់ រួមទាំងកុមាររាប់រយនាក់ ជាមួយនឹងជាងមួយលាននាក់ក្នុងចំណោមប្រជាជន ២.៣លាននាក់នៃទឹកដីដ៏តូចនេះត្រូវផ្លាស់ទីលំនៅ។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ ឡាយ លីហួ

https://www.reuters.com/world/middle-east/us-sending-additional-air-defense-systems-middle-east-pentagon-2023-10-22/

អត្ថបទដែលជាប់ទាក់ទង