**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ

ទូទាត់គំនុំចាស់ចាំស្ទាក់គូទំនាស់ជិះម៉ូតូគប់ដុំថ្មត្រូវដួលស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នគរបាលចាប់ខ្លួនបាន ៣នាក់

ភ្នំពេញ៖ នគរបាលស្រុកម៉ាឡៃឃាត់ខ្លួនជនសង្ស័យ០៣នាក់ក្នុងករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅវេលាម៉ោង០៦ល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅលើដងផ្លូវជាតិលេខ៥៩ ចំណុចភូមិស្វាយព្រៃ ឃុំអូរស្រទ្បៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា៖នៅវេលាម៉ោង០៦ល្ងាចថ្ងៃទី២០ ខែតុលា មានករណីហិង្សាមួយបង្កឡើងដោយក្មេងមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០០៨ ពណ៌ខ្មៅ ស្លាកលេខប-មានជ័យ 1S 4305 មកឈប់ឈរចាំត្រង់ចំណុចភូមិស្វាយព្រៃ ឃុំអូរស្រទ្បៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លើដងផ្លូវជាតិលេខ៥៩ រួចធ្វើសកម្មភាពយកដុំថ្ម គប់ទៅលើជនរងគ្រោះ០២នាក់កំពុងជិះម៉ូតូហុងដាឌ្រីមសេរី ២០២៣ ពណ៌ស គ្មានស្លាកលេខ បណ្តាលឲ្យដួលរងគ្រោះទាំង០២នាក់ ៖១/-ឈ្មោះ ដា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ចំក្បាលផ្នែកខាងក្រោយ ស្លាប់តាមផ្លូវ ពេលកំពុងបញ្ជូនតាមឡានសង្រ្គោះទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។២/-ឈ្មោះ ប៉ាវ ពិសី ភេទប្រុស អាយុប្រហែល១៥ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ របួសធ្ងន់ ត្រូវបានឡានសង្គ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកក្រុងប៉ោងប៉ែត ។

លោកអធិការបានបញ្ជាក់ថា៖ក្រោយធ្វើសកម្មភាពកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្រឡៅ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម៉ាឡៃ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ មាន៖១/-ឈ្មោះ វេត បូរី ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។២/-ឈ្មោះ សំ ផុង ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។៣/-ឈ្មោះ សៅ ទីងសែង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបែង ស្រុកម៉ាឡៃ ។

លោកវរសេនីយ៍ឯក បេន សំអាត បានឲ្យដឹងថាទៀតថា៖ តាមការសាកសួរចម្លើយជនសង្ស័យទាំង៣នាក់បានសារភាពថា មូលហេតុដែលពួកគេចាំស្ទាក់ផ្លូវយកដុំថ្មគប់ទៅលើជនរងគ្រោះពេលកំពុងជិៈម៉ូតូក៏ព្រោះពួកគេមានគំនុំជាមួយជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់កំលាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង