**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារអំពីវឌ្ឍនៈភាពនៃការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៣

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារអំពីវឌ្ឍនៈភាពនៃការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៣ ជាមួយប្រធានអនុគណៈកម្មការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៣ លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំ B2 សាលាខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ណែនាំដល់ក្រុមការងារទទួលផែនត្រូវមើលបន្ថែមទៅលើការតុបតែងលម្អលើដងវិថី ដើមឈើ សួនច្បារ និងស្ពានជាដើម ព្រមទាំងត្រៀម និងបែងចែកកម្លាំងទៅតាមទីតាំងដែលកំណត់ នឹងត្រូវធ្វើយ៉ាងណា ត្រូវមានច្រកសម្រាប់សង្គ្រោះបន្ទាន់សម្រាប់ក្នុងករណីមានអគ្គិភ័យ ឬមួយមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ចំពោះការកំណត់ទីតាំងវិញគឺត្រូវបានបែងចែកជាពីរផ្នែកមានផ្នែកខាងលើផ្ទៃទឹក និងផ្នែកនៅលើគោក ដើម្បីងាយស្រួលក្នុងការឲ្យបងប្អូនប្រជាពលរដ្ឋ អាចទស្សនាកំសាន្តក្នុងការប្រកួតប្រណាំងទូកង និងមើលពិពណ៌ផលិតផលនៅក្នុងស្រុកផងដែរ។

ឯកឧត្តមមានប្រសាសន៍បន្តទៀតថា បានថាចំពោះបញ្ហាទឹកនៅក្នុងដងស្ទឹងសង្កែត្រូវធ្វើយ៉ាងណារក្សាឲ្យថេរ ដើម្បីឲ្យការប្រណាំងទូកងគឺមានសភាពសមមូលទៅនឹងអ្នកទស្សនា ហើយមួយទៀតត្រូវដាក់ពេលវេលាក្នុងការប្រកួតប្រណាំងទូកឲ្យបានច្បាស់តាមការកំណត់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការមកទស្សនាផងដែរ។

លើសពីនេះទៅទៀត ឯកឧត្តមបានមានប្រសាសន៍ថា កងកម្លាំងមានសមត្ថកិច្ចត្រូវរឹតបន្តឹងរឿងការងារការពារសណ្ដាប់ធ្នាប់សាធារណៈឲ្យមានសន្តិសុខល្អ ព្រោះថានៅពេលដែលមានសាធារណជនច្រើននោះ ក៏អាចធ្វើឲ្យមានការបង្កនូវអំពើអសន្ដិសុខមួយចំនួន ដូចជាអំពើលួច អំពើហិង្សា ការជួញដូរគ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀនជាដើម។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ចំពោះការផ្ញើរកង់ ម៉ូតូ និងរថយន្តគឺត្រូវមានការកំណត់តម្លៃឲ្យជាក់លាក់ហើយសមរម្យមួយ ដែលប្រជាពលរដ្ឋអាចទទួលយកបាន មិនមានការកេងប្រវញ្ច័ ឬមួយឆក់ឱកាសឡើងថ្លៃការផ្ញើនោះទេ ព្រោះបញ្ហានេះក៏ជាផ្នែកមួយធ្វើឲ្យកំណើននៃភ្ញៀវទេសចរណ៍អំឡុងពេលមានពិធីបុណ្យផ្សេងៗថយចុះបានផងដែរ។

ទន្ទឹមនឹងនេះដែរឯកឧត្តមបានលើកទឹកចិត្តតាមមន្ទីរ អង្គភាព និងនៅតាមស្រុកនីមួយៗគួរតែមានទូកង របស់ខ្លួនឯងផ្ទាល់មួយដើម្បីប្រកួតប្រណាំងនៅពេលមានពិធីបុណ្យអុំទូក ឬមួយក៏ពិធីបុណ្យផ្សេងៗ ដើម្បីរក្សានូវប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងផង និងដើម្បីយកស្នាដៃសម្រាប់មន្ទីរ អង្គភាព ឬមួយស្រុករបស់យើងផង។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍អំពាវដល់នាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញមកទស្សនាកំសាន្តក្នុងពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងនេះ ឲ្យបានច្រើនកុះករ ទន្ទឹមនឹងនោះសូមសារធារណជនគ្រប់ស្រទាប់វណ្ណៈក្នុងការជួយសម្អាតបរិស្ថាន និងគ្រប់គ្រងសំរាមទាំងមុន អំឡុងពេល និងក្រោយពេលពិធីបុណ្យអុំទូកនេះចប់ទៅ ដើម្បីសោភ័ណភាព និងផាសុកភាព សម្រាប់ខេត្តក៏ដូចជាប្រជាជនដែលរស់នៅក្នុងខេត្តបាត់ដំបងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង