**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកបារាយណ៍ ដើម្បីលើកកម្ពស់គណនេយ្យ តម្លាភាព

ភ្នំពេញ៖ ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកបារាយណ៍ ដើម្បីលើកកម្ពស់គណនេយ្យ តម្លាភាព និងការឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្ត ជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួន ក្នុងដំណើរការ អភិបាលកិច្ច និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ក្នុងន័យដើម្បីធានាថា៖
១. រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានពិនិត្យ និងដោះស្រាយ និងឆ្លើយតប (បានឬមិនបាន)
២. គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានបានចូលរួមក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

នៅក្នុងអង្គពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកពង់ធំ និងលោកជំទាវ សុខ ចន្ទធូ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី លោកមេឃុំ លោកមេភូមិ អង្គការសង្គមស៊ីវិល ជាច្រើនរូប នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាលាស្រុកបារាយណ៍។

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាថ្ងៃនេះគឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកជាមួយរដ្ឋបាលខេត្តរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំសង្កាត់តំណាងសង្គមស៊ីវិល និងវិស័យឯកជនដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តកំពង់ធំប្រកបដោយចីរភាព និងប្រសិទ្ធភាព និងលើកឡើងនូវមតិយោបល់សំណើសំណូមពរ និងអនុសាសន៍នានាសម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាននៃខេត្តកំពង់ធំនេះឲ្យបានផុលផុស ព្រោះយើងទាំងអស់គ្នាចង់បាននូវការផ្តល់សេវាសាធារណៈពីរដ្ឋបាលខេត្តរដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលឃុំសង្កាត់ ឲ្យបានកាន់តែល្អប្រសើរឡើង។

សូមបញ្ជាក់ផងដែរថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាថ្ងៃនេះ មានចំនួន ៣ស្រុក ក្នុងនោះរួមមាន ស្រុកបារាយណ៍ ស្រុកតាំងគោក និងស្រុកស្ទោង ។ ហើយស្រុកនីមួយៗទទួលបានសំណួរជាច្រើនដូចជា៖
១. ស្រុកបារាយណ៍ សរុបមាន ១៤សំណួរ ក្នុងនោះ មានសំណូមពរចំនួន១០ មានសំណួរចំនួន៣ និងសំណួរផ្ទាល់មាត់ចំនួន១។
២. ស្រុកស្ទោង សរុបមាន ៣៦សំណួរ ក្នុងនោះ មានសំណូមពរចំនួន១៥ មានសំណួរចំនួន២១។
៣. ស្រុកតាំងគោក មានចំនួន ១១សំណួរ ៕

អត្ថបទដែលជាប់ទាក់ទង