**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន

ឧត្តមសេនីយ៍ឯក សុខ វាសនា អនុញ្ញាតឲ្យ នុជ្ជនាថ អគ្គនាយកស្តីទី​ នៃការិយាល័យអន្តោប្រវេសន៍​ អគ្គស្នងការនគរបាល​ថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃពុធ​ ១២រោច ខែភទ្របទ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១​ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ត្រី ផាន់ថានៈ នុជ្ជនាថ អគ្គនាយកស្តីទី​ នៃការិយាល័យអន្តោប្រវេសន៍​ អគ្គស្នងការនគរបាល​ ព្រះរាជាណាចក្រថៃ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ស្វាគមន៍ចំពោះគណៈប្រតិភូ ការិយាល័យអន្តោប្រវេសន៍ អគ្គស្នងការនគររបាល​​ ព្រះរាជាណាចក្រថៃ និងបានជម្រាបថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការ សម្របសម្រួលនីតិវិធីអន្តោប្រវេសន៍​ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។

​លោកឧត្តមសេនីយ៍ត្រី ផាន់ថានៈ នុជ្ជនាថ បានធ្វើការថ្លែងអំណរគុណអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដែលបានបន្តកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមក​ដែលបានសម្របសម្រួលការងារសន្តិសុខ សណ្តាប់ធ្នាប់ និងឆ្លើយតបចំពោះសភាពការណ៍ជាទូទៅនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ។ បន្ថែមពីលើនេះផងដែរ​ លោកឧត្តមសេនីយ៍ត្រី​ បានធ្វើការស្នើសុំឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ចំពោះការសម្របសម្រួលកិច្ចសហការផ្លាស់ប្តូរព័ត៌មានអន្តោប្រវេសន៍ ក្នុងរូបភាពទប់ស្កាត់បទល្មើសផ្សេងៗ មានដូចជា ការជួញដូរមនុស្ស ការក្លែងបន្លំឯកសារធ្វើដំណើរ និងការធ្វើដំណើររបស់ជនសង្ស័យលើបទល្មើសផ្សេងៗចូលមកកាន់កម្ពុជា ឬក្នុងប្រទេសថៃ។ ជាពិសេសលោកឧត្តមសេនីយ៍ត្រី សង្ឃឹមថាកិច្ចជំនួបសម្តែងការគួរសមក្នុងពេលនេះនឹងបន្តរឹតចំណងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរកាន់តែប្រសើរឡើងក្នុងនាមជាអ្នកជិតខាងល្អ។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានឯកភាពចំពោះសំណើក្នុងការទទួល ក៏ដូចជាការផ្លាស់ប្តូរព័ត៌មានដើម្បីជាការធានាឱ្យបានក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់របស់ប្រទេសកម្ពុជា ក៏ដូចជាសម្រាប់ប្រទេសក្នុងតំបន់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានធ្វើការស្នើសុំកិច្ចសម្របសម្រួលពីការិយាល័យអន្តោប្រវេសន៍ថៃចំពោះការសម្របសម្រួលជូនប្រជាជនកម្ពុជា ដែលស្នាក់នៅប្រទេសថៃ កំឡុងពេលដែលធ្វើដំណើរចូល និងចេញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ​នាពេលខាងមុខនេះ ដោយយោងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអធិបតីភាព​ ហ៊ុន ម៉ាណែត​ ដោយសម្តេចអធិបតី បានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា​ ដែលកំពុងបម្រើការងារនៅប្រទេសថៃ អាចធ្វើដំណើរទៅមកដោយមានសុខសុវត្ថិភាព។ ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី​ ឯកភាពចំពោះសំណើនេះ​ និងសន្យាដាក់បញ្ជាទៅតាមច្រកទ្វារព្រំដែនអន្តរជាតិរបស់ខ្លួនជាមួយភាគីកម្ពុជា ឱ្យសម្របសម្រួលចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានធ្វើការថ្លែងអំណរគុណចំពោះការអញ្ជើញមករបស់គណប្រតិភូថៃក្នុងពេលនេះ និងសង្ឃឹមថាអង្គភាពទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ៕

អត្ថបទដែលជាប់ទាក់ទង