**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តម ប៉ោ ភក្ដិ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ រៀបចំចាត់ចែងការបណ្ដែតប្រទីប របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំចាត់ចែងការបណ្ដែតប្រទីប នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំចាត់ចែងការបណ្ដែតប្រទីប របស់ក្រសួងមហាផ្ទៃ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ២៧ និង២៨ ខែវិច្ឆិការ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហោ សំអាត អគ្គនាយក នៃអគ្គនាយដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ, ថ្នាក់ដឹកនាំតំណាងអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំតំណាងអគ្គលេខាធិការដ្ឋាន, ថ្នាក់ដឹកនាំតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីជំនាញពាក់ព័ន្ធដែលជាសមាជិកគណៈកម្មការរៀបចំចាត់ចែងការបណ្ដែតប្រទីប របស់ក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺប្រារព្ធឡើងដើម្បីជជែកពិភាក្សាគ្នា ធ្វើយ៉ាងណាតុបតែងឱ្យប្រទីបរបស់ក្រសួងមហាផ្ទៃ មានភាពទាក់ទាញ ស្អាត ដើម្បីបង្ហាញដល់ថ្នាក់ដឹកនាំ ជាពិសេសមហាជនទូទៅ និងស្របតាមការវិវត្តនៃសម័យឌីជីថល។

បន្ទាប់ពីឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ មានប្រសាសន៍ស្វាគមន៍ និងបើកអង្គប្រជុំរួចមក ថ្នាក់ដឹកនាំ រួមទាំងសមាជិកនៃគណៈកម្មការរៀបចំចាត់ចែងការបណ្ដែតប្រទីប របស់ក្រសួងមហាផ្ទៃ បានជជែកផ្លាស់ប្តូរមតិយោបល់ ទាំងបច្ចេកទេស បញ្ហាប្រឈម និងបទពិសោធការងារដែលបានជួបប្រទះនាពេលកន្លង ដើម្បីដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សា។

ក្រោយពីទទួលបានការចូលរួមមតិយោបល់ល្អៗខាងលើ ឯកឧត្តម រដ្ឋលេខាធិការ មានសង្ឃឹម និងជឿជាក់ថា សមាជិកនៃគណៈកម្មការរៀបចំចាត់ចែងការបណ្ដែតប្រទីបទាំងអស់ នឹងរួមគ្នាចូលរួមយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំចាត់ចែងការងារបណ្ដែតប្រទីបនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ នាឱកាសព្រះរាជពិធីបុណ្យអ៊ុទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី២៦ ២៧ និង២៨ ខែវិច្ឆិការ ឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង