**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្តេចធិបតី ឲ្យថ្នាក់ដឹកនាំរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ លើការជ្រើសរើសនាយកសាលា និងប្រធានមណ្ឌលសុខភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យថ្នាក់ដឹកនាំរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ ទៅលើការជ្រើសរើសនាយកសាលា និងប្រធានមណ្ឌលសុខភាព ។

ក្នុងឱកាសអញ្ជើញ ជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នាថ្ងៃទី៥ ខែតុលា នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា នាយកសាលាសំខាន់ណាស់ នាយកសាលាគឺជាអ្នកទទួលខុសត្រូវដឹកនាំផ្ទាល់ ជាគំរូនៅក្នុងសាលាសម្រាប់គ្រូ និងសម្រាប់សិស្ស បើនាយកសាលាគាត់ល្អគាត់មានការគ្រប់គ្រង មានវិន័យសម្រាប់ខ្លួនឯង គាត់ជាគំរូ គ្រូក៏ទៅតាមនោះ ហើយគ្រូក៏ជាគំរូរបស់សិស្ស អីចឹងគំរូតាមគ្នា នាយកសាលាសំខាន់ គាត់ជាមជ្ឈមណ្ឌលនៃការសាមគ្គីផ្ទៃក្នុង នាយកសាលាដូចជាឪពុកស្ថាប័នអីចឹង ។

សម្តេចធិបតីសង្កត់ធ្ងន់ថា «ការជ្រើសរើសនាយកសាលាសំខាន់ណាស់ ឥឡូវយើងមានវិមជ្ឈការ ថ្ងៃមុនខ្ញុំឱ្យឯកឧត្តម ស សុខា ពិភាក្សាជាមួយឯកឧត្តម ហង់ជួន ណារ៉ុន រឿងវិមជ្ឈការនៃការរើសនាយក ពិតណាស់យើងចង់បញ្ជូនសិទ្ធិ នៅក្នុងការជ្រើសរើស ហើយស្រុកខ្លះ អភិបាលស្រុកជាអ្នករើសនាយកសាលា យើងមិនដកសិទ្ធិពីគាត់ទេ ប៉ុន្តែយើងត្រូវមានយន្តការណាសម្រាប់គ្រប់គ្រង ព្រោះតែនាយកសាលាមួយៗ ត្រូវអនុវត្តន៍ផែនការពីថ្នាក់ជាតិទៅ រឿងអប់រំ និងសុខាភិបាល ត្រូវមានស្តង់ដារនៃការអនុវត្តន៍ ប៉ុន្តែប្រសិនបើជាគាត់ឯករាជ្យ ស្វយ័តតែឯង គាត់ស្តាប់តាមចៅហ្វាស្រុក ដែលមិនមានជំនាញខាងអប់រំ ដូច្នេះគឺពិបាក។ ថ្ងៃនេះ អភិបាលខេត្តមកទីនេះស្រាប់ ត្រូវធ្វើម៉េចយកចិត្តទុកដាក់ ប្រធានមណ្ឌលសុខាភាព ហើយនាយកសាលា ព្រោះដំណាក់កាលអាណត្តិនេះ ជាដំណាក់កាលពង្រឹង ជាជាងពង្រីក ពង្រឹងអ្វីដែលមានស្រាប់ ជាពិសេសផ្តោតទៅលើស្ថាប័ន ហើយពង្រឹងសេវាផ្តោតទៅមូលដ្ឋាន»។

សម្តេចបន្ថែមថា សម្ដេចមានមហិច្ឆិតា ចង់ឱ្យសាលារដ្ឋទាំងអស់ មិនចាំបាច់ឱ្យមានសិស្សវេចបង្វេចពីតំប​ន់ផ្សេង ទៅរៀនតំបន់ផ្សេងទៀត ព្រោះតែសាលាល្អនោះទេ គឺត្រូវធ្វើឱ្យសាលារដ្ឋទាំងអស់ ចាប់ពីថ្នាក់បឋមដល់ថ្នាក់ទី១២ ក្លាយជាសាលាល្អ អាចទទួលយកបាន ៕

អត្ថបទដែលជាប់ទាក់ទង