**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងប្រឹងប្រែងរុញឱ្យអត្រាភាពក្រីក្រធ្លាក់ចុះបន្តទៀត

ភ្នំពេញ៖ ថ្លែងក្នុងឱកាសដែលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដាថា រាជរដ្ឋាភិបាលនឹងបន្តខិតខំរុញឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យធ្លាក់ចុះជាបន្តទៀត តាមរយៈការខិតខំគៀងគរអ្នកវិនិយោគឱ្យបានច្រើន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ជាមោទនភាពណាស់ដែលយើងចប់សង្គ្រាមឆ្នាំ១៩៩៨ អត្រានៃភាពក្រីក្រពេលនោះប្រហែលជា ៥៤ភាគរយ ក្នុង១០០នាក់ មាន ៥៤នាក់ រស់នៅក្រោមបន្ទាត់ក្រីក្រនៅឆ្នាំ១៩៩៨ ហើយអត្រានៃការចុះថយរហូតដល់ឆ្នាំ២០១៧ អត្រានៃភាពក្រីក្របានចុះមកត្រឹម ៩.៤ភាគរយ ហើយបានកើនឡើងរហូតដល់ ១៧ភាគរយវិញ ដោយសារជំងឺកូវីដ១៩ ក្រៅពីនេះប្រជាពលរដ្ឋបានឡើងជីវភាពធូធារ និងមធ្យមហើយ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែម រាជរដ្ឋាភិបាល បានជួយកែរប្រែជីវភាពរបស់ប្រជាពលរដ្ឋពីឆ្នាំ១៩៩៨ ពីជីវភាពក្រីក្រ មកមានជីវភាពមធ្យម និងធូធា ដោយសារកំណើនសេដ្ឋកិច្ចមានការរីកចម្រើន និងបានធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញផ្ទះក្នុងបុរីរស់នៅ មានម៉ូតូ មានឡានជិះសមរម្យ ដែលនេះហើយគឺជាការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រទេសកម្ពុជា មិនមែនគ្មានអ្នកដែលមានជីវភាពក្រីក្រនោះទេ តែយ៉ាងហោចណាស់អ្នកដែលជាង ២០ឆ្នាំមុន មានជីវភាពក្រីក្រច្រើន រហូតមកដល់ឥលូវមានជីវភាពធូធារ និងមធ្យមច្រើន ខណៈដែលអ្នកមានជីវភាពក្រីក្រ នៅមានទាប ហើយរាជរដ្ឋាភិបាលនឹងខិតខំព្យាយាមធ្វើយ៉ាងណា ឱ្យអត្រាប្រជាពលរដ្ឋក្រីក្រនេះស្ថិតនៅក្នុងកម្រិតទាបថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ឥលូវនេះបងប្អូនប្រជាពលរដ្ឋ គាត់មានលទ្ធភាពច្រើន ដោយសារមានការងារ និងចំណូលបានគ្រាន់បើ គាត់អាចបង់រំលោះផ្ទះបាន ហើយឥលូវបង់រំលោះគ្រប់តែម្តង ខណៈអ្នកខ្លះបង់រំលោះទូរសព្ទ ហើយការបង់រំលោះនេះដែរវាមិនមែនជាការអីចំឡែកនោះទេ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ កម្រណាស់ដែលគេយកលុយដុល ទៅទិញផ្ទះ ទោះបីជាគេមានលុយក៏ដោយ ក៏គេមិនយកទៅទិញដែរ ព្រោះលុយដែលរកបាននេះគេត្រូវទុកមួយផ្នែកសន្សំ និងមួយផ្នែកយកទៅចំណាយលើចរន្តផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង