**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន

ក្រសួងព័ត៌មានកម្ពុជា​និងក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមប្តេជ្ញារួមសហការគ្នាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងពង្រីកលើកិច្ចសហប្រតិបត្តិការព័ត៌មាននិងការផ្សព្វផ្សាយ

ក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមប្តេជ្ញារួមគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាននិងការផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅក្នុងតំបន់អាស៊ាន និងផ្តល់ព័ត៌មានពិត ប្រកបដោយគុណភាព ព្រមទាំងលុបបំបាត់នូវព័ត៌មានក្លែងក្លាយ។ ការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងអំឡុងនៃជំនួបទ្វេភាគីរវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងឯកឧត្តម ង្វៀន ម៉ាញ់ហុង​ (Nguyen Manh Hung) រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាំង ប្រទេសវៀតណាមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងជម្រាបជូនសមភាគីវៀតណាមអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការព័ត៌មាន និងការពង្រឹងគុណភាព សារព័ត៌មាន​ ព្រោះព័ត៌មានដើរតូនាទីសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាក្នុងបរិបទនៃសង្គមឌីជីថល និន្នាការនៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះពីតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប គឺបណ្តាញទំនាក់ទំនងសង្គមជាពិសេសពីហ្វេសប៊ុកនិងតិកតុក។ ទន្ទឹមនឹងការផ្តល់នូវខ្លឹមសារសម្បូណ៌បែប និងមានល្បឿនលឿន បណ្តាញសង្គមក៏បានធ្វើឱ្យមានបញ្ហានៃការបំពុលព័ត៌មានតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយដែលមានចេតនាទុច្ចរិត។ ព័ត៌មានក្លែងក្លាយដែលឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថាបានធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សង្គម ហើយពេលខ្លះបង្កើតជាបញ្ហាចលាចល និងបំផ្លាញកិត្តិយសបុគ្គល ឬធ្វើឱ្យមានការយល់ច្រឡំ និងបាត់បង់ជំនឿទុកចិត្តផងដែរ ហើយដែលយើងទាំងអស់គ្នាចាំបាច់ត្រូវសហការគ្នាក្នុងការបង្ការនិងទប់ស្កាត់ឱ្យខាងតែបាន។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសទាំងពីរក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មានដោយក្រសួងព័ត៌មាននិងគមនាគមន័វៀតណាមស្វាគមន៍ និងត្រៀមខ្លួនផ្តល់នូវការគាំទ្រលើការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការបញ្ជូនមន្ត្រីទៅបណ្តុះបណ្តាលនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង
ព័ត៌មាន បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ង្វៀន ម៉ាញ់ហុង​ (Nguyen Manh Hung) ដែលនាពេលកន្លងទៅ ក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមបានសម្របសម្រួលនិងផ្តល់ការបណ្តុះបណ្តាលសមត្ថភាពដល់អ្នកកាសែតកម្ពុជា និងការគាំទ្រផ្នែកសម្ភារសម្រាប់បម្រើឱ្យការងារផ្សព្វផ្សាយ។

លើសពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសទាំងពីរបានឯកភាពលើការងារសម្របសម្រួលកសាងច្រកព័ត៌មានសម្រាប់ប្រទេសទាំងពីរដើម្បីផ្សព្វផ្សាយព័ត៌មានគ្នាទៅវិញទៅមក និងធ្វើឱ្យពលរដ្ឋទាំងពីរទទួលបានព័ត៌មានពីគ្នាទៅវិញទៅមកតាមរយៈការសហការរៀបចំដំណើរទស្សនកិច្ចទៅវិញទៅមករវាងក្រុមអ្នកកាសែតខ្មែរនៅវៀតណាម និងអ្នកកាសែតវៀតណាមមកកម្ពុជាដើម្បីបង្កើនការផ្សព្វផ្សាយព័ត៌មានពីគ្នាទៅវិញទៅមក។ ក្នុងជំនួបនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម និងរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយ។​

អត្ថបទដែលជាប់ទាក់ទង