**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

រថយន្តធុនធំបែកកង់ រេចង្កូតទៅបុកម៉ូតូស្លាប់ ២នាក់ ម្តាយនិងកូន នៅស្រុកអូរជ្រៅ

ភ្នំពេញ៖ ពីរនាក់ម្តាយនិងកូនបានបាត់បង់ជីវិតដោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំបែកកង់រេទៅបុកម៉ូតូនៅវេលាម៉ោង១២និង៣៥នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧២-៣៧៣ក្រៅទីប្រជុំជន លើផ្លូវជាតិលេខ៥ ត្រង់ចំនុចខាងកើតសាលាក្រហម ចម្ងាយប្រហែល៣៥០ម៉ែត្រ ស្ថិតនៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ជនរងគ្រោះជាម្តាយឈ្មោះភូ ភឿយ ភេទស្រីអាយុ៣៧ឆ្នាំ រស់នៅភូមិចាន់គរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបើកបរម៉ូតូម៉ាកហុងដាសេ125 ពាក់ផ្លាកលេខ1Z-6300បន្ទាយមានជ័យនិងកូនអ្នករួមដំណើរឈ្មោះ មាស គឹមឡី ភេទប្រុស អាយុ០៦ឆ្នាំ ។

នគរបាលបន្តថា៖នៅមុនពេលកើតហេតុជនរងគ្រោះ០២នាក់ម្តាយនិងកូនបានជិៈម៉ូតូធ្វើដំណើរ ក្នុងទិសដៅពីកើតមកលិចដល់ចំនុចកើតហេតុមានរថយន្តធុនធំសីរ៉ឺម៉កពាក់ផ្លាកលេខមុខAT22-3,2019ផ្លាកលេខក្រោយ4A-0322កណ្តាល សម្រាប់ដឹកគ្រឿងចក្ររបស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបានបែកកង់មុខខាងឆ្វេងរេចង្កូតមកឆ្វេងដៃបុកកៀរម៉ូតូបណ្តាលឲ្យស្ត្រីជាម្តាយបានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ចំណែកកូនប្រុសអាយុ០៦ឆ្នាំស្លាប់ពេលដឹកទៅដល់មន្ទីរពេទ្យ ។
អ្នកបើកបររថយន្ត(ក្តាប់អត្តសញ្ណាណមិនទាន់បាន)ក្រោយកើហេតុរតើគេចខ្លួនបាត់ ។ចំពោះសពជនរងគ្រោះទាំង០២នាក់ ត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វ់បុណ្យតាមប្រពៃណី វត្ថុតាងរថយន្តនិងម៉ូតូនគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅរងចាំធ្វើការដោះស្រាយតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង