**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យដោយផ្ទាល់ ប្រភពផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ចំនួន ០២ទីតាំង និងអណ្តូងស្នប់អាហ្រីដេហ្វចំនួន ០១ទីតាំង ស្ថិតនៅក្នុងភូមិសាស្រ្ដស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូ និងមន្រ្ដីបច្ចេកទេសក្រសួង និងមានការចូលរួមពីសំណាក់ លោក កៅ សុវណ្ណរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យដោយផ្ទាល់ ប្រភពផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ចំនួន ០២ទីតាំង និងអណ្តូងស្នប់អាហ្រីដេហ្វចំនួន ០១ទីតាំង ដូចខាងក្រោម៖
-ទីតាំងទី១៖ ប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍នៅភូមិដូង ឃុំជាំសង្កែ ដោយប្រើប្រាស់ថាមពលអគ្គិសនីផង និងពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពអាចផលិតទឹកស្អាតជាអតិបរមា ២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ បច្ចុប្បន្នប្រព័ន្ធចែកចាយទឹកនេះ មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៨២ខ្នងផ្ទះ ក្នុងចំណោមប្រជាពលរដ្ឋសរុប ៤០១ខ្នងផ្ទះ ក្នុងភូមិដូង និងភូមិសិលា។
-ទីតាំងទី២៖ ស្រះទឹកសហគមន៍ស្ថិតនៅភូមិស្រែជ្រៅ ឃុំតាំងសំរោង ដែលមានសមត្ថភាពផលិតទឹកស្អាតបានជាអតិបរមា ៤០ ម៉ែត្រគូប ក្នុងពេលថ្ងៃ ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។
-ទីតាំងទី៣៖ អណ្ដូងស្នប់អាហ្វ្រីដេហ្វ នៅក្នុងសាលាបឋមសិក្សាដំណាក់ត្រាច ឃុំដំបូករូង សម្រាប់សិស្សានុសិស្សប្រើប្រាស់។

ទីតាំងផ្គត់ផ្គង់ទឹកស្អាតទាំង០៣ ខាងលើនេះ ស្ថិតនៅក្នុងភូមិសាស្រ្ដស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើ និងណែនាំដល់មន្រ្ដីបច្ចេកទេស និងមន្រ្ដីនៃមន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំថែរក្សាសមិទ្ធផលទាំងអស់នេះ ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង និងបន្តនិរន្ដរភាពលើវិស័យផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ។

នៅរសៀលថ្ងៃដដែល ឯកឧត្ដម ឆាយ ប្ញទ្ធិសែន និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។

បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍ដ៏ក្បោះក្បាយរបស់លោកប្រធានមន្ទីរួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ និងផ្ដល់នូវការណែនាំ និងអនុសាសន៍ដូចខាងក្រោមនេះ៖

១.បន្តខិតខំចូលរួមអនុវត្តការងារអភិឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជិវិតប្រជាជនជនបទប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនិតិកាលទី៧។
២.សហការជាមួយបណ្តាមន្ទីរ, ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយបំពេញតួនាទីជាសេនាធិការបច្ចេកទេសដល់អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត លើវិស័យអភិវឌ្ឍន៍ជនបទ។
៣.គោរពវិ័ន័យ របៀបរបបធ្វើការ របបប្រជុំតាមដាន និងត្រួតពិនិត្យប្រជុំខែ ត្រីមាស ឆមាស ឱ្យបានទៀងទាត់ដើម្បីរួមគ្នាដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ។
៤.ត្រៀមរបាយការណ៍បូកសរុបប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំបន្ត ដែលក្រសួងអភិវឌ្ឍន៍ជនបទនឹងគ្រោងរៀបចំនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣។
៥.ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
៦.ត្រូវបង្កើតឱ្យមានអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ។

ពិធីសំណេះសំណាលនេះ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត ៕

អត្ថបទដែលជាប់ទាក់ទង